បើសិនជារថយន្តរបស់លោកអ្នកមានបញ្ហាដោយគ្រាន់តែបន្ធូរហ្គែរក៏រលត់ម៉ាសុីនគឺបណ្ដាលមកពីបញ្ហាដូចខាងក្រោមនេះ ៖
- អាចបណ្ដាលមកពីប្រព័ន្ធដុតបញ្ឆេះដំណើរការមិនល្អ បើយើងបើកបានរយៈពេលឆ្ងាយយូរបន្តិច ម៉ាសុីននិងក្តៅខ្លាំង អាចធ្វើអោយរលត់ម៉ាសុីន ដូច្នេះមិនងាយនិងដេបញ្ឆេះ ឬដេមិនឆេះតែម្ដងក៏បានដែរ ។
- អាចបណ្ដាលមកពីសន្ទះសេនស័របាត់បង់គុណភាព ឬខ្សែរភ្លើងវាធូរលុង។ បញ្ហាដែលកើតឡើងនេះមកពីខ្សែរធូរលុងនេះពិបាកមើលបន្តិច ព្រោះវាកើតឡើងនៅពេលម៉ាសុីនកំពុងតែក្តៅខ្លាំង ។
- អាចបណ្ដាលមកពីដង្កៀបចាប់បង្គោលអាគុណ ចាប់មិនបានជាប់ល្អក៏វាអាចធ្វើអោយបានបញ្ហានិងកើតឡើងដែរ។
អត្ថបទ ៖ Sambath
|
|