• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ប្តីប្រពន្ធមិនស្រលាញ់គ្នា រស់នៅជាមួយគ្នាបានរហូតទេ?

[Copy link]
615 0
Share
មិនតិចទេសម្រាប់ប្តីប្រពន្ធដែលមិនស្រលាញ់គ្នាសោះ តែឪពុកម្តាយបង្ខំឲ្យរៀបការជាមួយគ្នា។ ហើយក៏មានប្តីប្រពន្ធមួយចំនួនទៀតដំបូងៗស្រលាញ់គ្នា ប៉ុន្តែមួយរយៈក្រោយមកបែរជាអស់ចិត្តស្រលាញ់គ្នាក៏មានផងដែរ។ មានសំណួរមួយដែលមនុស្សជាច្រើនងឿយឆ្ងល់ថា ប្រសិនប្តីប្រពន្ធមិនស្រលាញ់ តើអាចរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលដែរឬទេ?

sample-cover-article.jpg

បើនិយាយទៅមានប្តីប្រពន្ធមួយចំនួនមិនស្រលាញ់គ្នាទាល់តែសោះ ដល់រៀបការរួច ចិត្តនិងចិត្តត្រូវគ្នា រស់នៅដោយចុះសម្រុងគ្នាទើបធ្វើឲ្យប្តីប្រពន្ធរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល។ រីឯអ្នកខ្លះទៀតមិនបានស្រលាញ់គ្នាមុនរៀបការហើយ រស់នៅជាមួយគ្នាថែមទាំងមិនអធ្យាស្រ័យឲ្យគ្នាទៀត ទើបធ្វើឲ្យចែកផ្លូវគ្នាក៏មានដែរ។ ដូចនេះប្តីប្រពន្ធគ្រប់រូបទោះមិនស្រលាញ់គ្នា មិនប្រាកដថាមិនអាចរស់នៅជាមួយគ្នាបាននោះទេ សំខាន់លើចិត្តនិងចិត្ត ការចេះយោគយល់គ្នាទៅវិញទៅមក៕

អត្ថបទ៖  Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top