• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

ជាឯកសារប្រវត្តិសាស្ត្រ... ជារឿងពិត ឬ ជាការប្រឌិត? មន្ទីរពេទ្យខ្មោច! ភ័យ រន្ធត់ ញាប់ញ័រ ...

[Copy link]
211 0
Share
នៅថ្ងៃអាទិត្យនេះពិតជាអស្ចារ្យ ដែលលោកអ្នកមិនធ្លាប់បានដឹងពីមុនមក អញ្ចឹងបន្តិចទៀតនេះយើងនិងធ្វើការបង្ហាញជូនដល់លោកអ្នកផងដែរ ។ ក្រោយពីសិក្សា បំពេញការងារ ប្រកបរបរផ្សេងៗពេញមួយសប្ដាហ៍ គឺពិតជាមានការនឿយហត់អស់កម្លាំងហើយមែនទេ ?

Untitled-1.jpg

អញ្ចឹងនៅថ្ងៃនេះយើងនិងណែនាំអស់លោកអ្នកអោយមកមើលភាពយន្តនៅរោងកុន ដែលសុទ្ធសឹងជាខ្សែភាពយន្តល្បីហើយល្អៗមើល ប៉ុន្តែយើងសូមលើកយករឿងដ៏រន្ធត់មួយ ដែលមើលហើយប្រាកដជាមិនហ៊ានទាំងចូលងូចទឹក និ​ងទៅកន្លែងណាស្ងាត់នៅពេលយប់តែម្នាក់ឯងថែមទៀតផង ​នោះគឺរឿង មន្ទីរពេទ្យខ្មោច ខាងក្រោមនេះជាការបទស្រាយខ្លះៗ នៃខ្សែភាពយន្តនេះផងដែរ ៖

1.jpg

Gonjiam Psychiatric Hospital : Gyeonggi, Korea
មន្ទីរពេទ្យ Gonjiam ត្រូវបានសាងសង់ឡើងដើម្បីព្យាបាលអ្នកជំងឺវិកលចរិកនិងប្រសៃប្រសាទ ដែលភាគច្រើនធ្វើអោយអ្នកជំងឺទាំងនោះមានអារម្មណ៍ចង់ធ្វើអត្តឃាតឬសម្លាប់ខ្លួន។ មន្ទីរពេទ្យនេះត្រូវបានបិទនៅឆ្នាំ ១៩៩៦ ដោយហេតុផលសម្រាប់ការបិទនោះមិនច្បាស់លាស់ទេ ប៉ុន្តែមានអ្នករុករកជាច្រើនបានប្រមូលព័ត៌មានទៅតាមអ្វីដែលនៅសល់នៅក្នុងមន្ទីរពេទ្យនេះ។ ទ្រឹស្តីដែលពេញនិយមបំផុតនៅពីក្រោយការបិទរបស់ Gonjiam គឺមកពីម្ចាស់មន្ទីរពេទ្យ (ដែលគេគិតថាគាត់មានជំងឺផ្លូវចិត្តខ្លួនឯង) បានធ្វើពិសោធន៍ដ៏ធ្ងន់ធ្ងរទៅលើអ្នកជំងឺរបស់គាត់រហូតដល់ស្លាប់ជាច្រើនអ្នក។ ដោយឃើញដូចនេះអាជ្ញាធរកូរ៉េខាងត្បូងបានដាក់បណ្តឹងទៅលើ Gonjiam ធ្វើម្ចាស់មន្ទីរពេទ្យនេះភៀសខ្លួនទៅសហរដ្ឋអាមេរិកបាត់។ ទ្រឹស្តីដ៏ពេញនិយមមួយទៀតក្រោយការស្លាប់ដ៏អាថ៌កំបាំងរបស់អ្នកជំងឺគឺថាការស្លាប់ទាំងនេះគឺបណ្តាលមកពីខ្មោចរបស់អតីតអ្នកជំងឺដែលបានវិលត្រឡប់ទៅរកការសងសឹកវិញ។ អ្វីដែលគួរអោយខ្លាចបំផុតសម្រាប់មន្ទីរពេទ្យនេះ គឺហេតុការណ៍ដែលបានកើតឡើងទៅលើភ្ញៀវទេសចរនិងអ្នកដែលឆ្លងកាត់ គឺសុទ្ធតែទទួលបាននូវអារម្មណ៍ដ៏ចម្លែកដូចមានអ្នកដើរតាម ដែលពេលខ្លះពួកគេឃើញមានព្រលឹងតាមពួកគេដល់ក្នុងឡានទៀតផង។ ចំណែកឯអ្នករុករកដែលបានចូលទៅក្នុងនោះវិញ សុទ្ធតែលឺសម្លេងគេលេងពីងប៉ុងដល់គួរអោយខ្លាច ហើយមានដល់ទៅអ្នកខ្លះលឺសម្លេងអ្នកជំងឺស្រែកទៀតផង។ អ្វីមួយដែលអ្នករុករកទាំងនោះមិនអាចផ្តល់អោយបាននោះ គឺអ្វីដែលនៅក្នុងបន្ទប់ ៤០២ ដែលជាបន្ទប់ការងាររបស់ម្ចាស់មន្ទីរពេទ្យនេះតែម្តង ព្រោះមិនមានអ្នកណាអាចបើកទ្វារបន្ទប់នេះបានទេ ហើយពួកគេក៏មិនដឹងថាមានកំលាំងអ្វីមករារាំងពួកគេដែល។ ចង់ដឹងកាន់តែច្បាស់ កុំភ្លេចទៅទស្សនា រឿង មន្ទីរពេទ្យខ្មោច ដែលកំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ!



ក្រោយពីបានមើលនូវការបទស្រាយខ្លះៗ រួចមកប្រាកដជាចង់ទៅទស្សនាភាពយន្តនេះ សម្រាប់អ្នកចូលចិត្តរឿងខ្មោចបែបរន្ធត់ ប៉ុន្តែអ្នកដែលខ្លាចក៏អាចទៅមើលជាមួយដៃគូរបានផងដែរ តោះនៅចាំដល់ណាទៀត ទៅមើលទាំងអស់គ្នាណា ។


ប្រភព ៖
ចៃកុន Jalkon
ដោយ ៖ Sambath

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top