• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

ប្រវត្តភ្នំឧដុង្គ ដែលអតីតជារាជធានីរបស់ប្រទេសកម្ពុជា

[Copy link]
232 0
Share
ថ្វីត្បិតតែភ្នំឧដុង្ត ក៏ជាកន្លែងប្រវត្តិសាស្ត្រមួយដែលបន្សល់ទុកនៅអស់រយះកាលជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែក៏នៅតែជាកន្លែងដ៏ពេញនិយមសំរាប់ប្រជាជនខ្មែរនិងភ្ញៀវបរទេសគ្រប់រូបចូលទស្សនាមិនដែលដាច់។ ចង់ដឹងពីប្រវត្តភ្នំនោះយ៉ាងណា សូមអានអត្ថបទខាងក្រោម៖
ភ្នំឧដុង្ត ជាអតីតរាជធានី នាសតវត្សរ៍ទី ១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៨៦៦) ដែលព្រះបាទនរោត្តម បានបោះបង់ចោល នៅឆ្នាំ១៨៦៦ ដើម្បីផ្លាស់រាជធានីទៅភ្នំពេញរហូតដល់សព្វថ្ងៃ។ ភ្នំឧដុង្ត មានទីតាំងនៅភាគពាយ័ព្យ ពីភ្នំពេញ ប្រហែល ៤០គីឡូម៉ែត្រ ក្រោយមក មានការទាក់ទាញចំណាប់អារម្មណ៍សាជាថ្មី បន្ទាប់ពីការកសាង ព្រះសក្យមុនីចេតិយដ៏ធំ នៅលើកំពូលភ្នំនេះ នៅ ជ្រុងខាងជើង ដែលមើលទៅឃើញធំខ្ពស់ និងមានភាពស្រស់បំព្រង។ ភ្នំឧដុង្ត ស្ថិតនៅក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។ អ្នកស្រុក បានហៅភ្នំនេះ ដោយឈ្មោះបី គឺ ភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ និង ភ្នំអដ្ឋរស្ស។ ទីក្រុងឧដុង្គ បានត្រូវកសាងឡើង ក្នុងសតវត្សរ៍ទី១៧ ក្នុងរជ្ជកាល ព្រះបាទជ័យជេដ្ឋាទី២ ។ ភ្នំនេះដែរជាទីកនែ្លង សម្រាប់តំកល់ អដ្ឋិធាតុរាជវង្សានុវង្ស ដែលគេចំណាំហៅថា "ភ្នំព្រះរាជទ្រព្យ" មានកំម្ពស់មិនខ្ពស់ពេក មិនទាបពេក ។ បើដើរឡើងតាមជណ្តើរខាងជើង ដែលទើបសង់ថ្មី ចំនួន ៥០៩កាំ គេនឹងបានឃើញ ព្រះសក្យមុនីចេតិយ៍ដ៏ធំស្រស់ស្អាត មានកម្ពស់ ៤០ម៉ែត្រ ដែលបានទទួលការបញ្ចុះបឋមសិលា នាថៃ្ងព្រហស្បតិ៏ ៩រោច ខែទុតិយាសាធ ឆ្នាំជូត អដ្ឋស័ក ពុទ្ឋសករាជ ២៥៤០ ត្រូវនឹងថៃ្ង៨ ខែសីហា ឆ្នាំ១៩៩៦។

Untitled-14.jpg


ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់កំពូលភ្នំខាងលើបាន ទាល់តែធ្វើដំណើរតាមច្រកសំខាន់ៗបីគឺ៖
- បើឡើងតាមជណ្តើរដែលស្ថិតនៅខាងឆេ្វងដៃ កែ្បរព្រះសក្យមុនីចេតិយ ដែលទើបនឹងសាងថ្មីនោះ គឺ គេនឹងឃើញមានចេតិយធំៗពីរនៅកែ្បរគ្នា។ ចេតិយខាងជើងមានឆ្លាក់រូបដំរី លេចក្បាលធ្លោ មានទំហំប៉ុនដំរីមែនទែន។ គេហៅថា "ចេតិយសាមពាន់" ត្រូវបានកសាងឡើងតាំងពី គ្រិស្តសករាជ ១៦២៣ ដោយព្រះបាទជ័យជេដ្ឋា ដើម្បីបញ្ចុះអដ្ឋិធាតុ ព្រះបាទស្រីសុរិយោពណ៌‌ ជាព្រះរាជបិតា។ រីឯចេតិយខាងត្បូង ជាប់គ្នានោះ បានត្រូវកសាងឡើង ក្នុងគ្រិស្តសករាជ ១៨៩១ ដោយ ព្រះបាទនរោត្តម ដើម្បីបញ្ចុះអដ្ឋិធាតុ ព្រះបាទ អង្គឌួង ជាបិតា។ បើចុះតាមជណ្តើរថ្មទៅត្បូងបន្តិច គេនឹងឃើញ ចេតិយដ៏ធំមួយទៀត ដែលជាចេតិយរបស់ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស មានក្បូរក្បាច់យ៉ាងស្អាត។ ចេតិយធំៗ ទាំង៣ ស្ថិតលើកំពូល ភ្នំឧត្តុង្គ ជ្រុងខាងជើង មានឈ្មោះថា " ចេតិយត្រៃត្រិង្ស ។
- បើចុះតាមជណ្តើរថ្ម ទៅត្បូងបានបន្តិច មានកនែ្លងមួយដែល អ្នកស្រុកចំណាំហៅថា "មាត់រូង" ប៉ុនែ្តគេពុំឃើញមានរូងឡើយ។ គេបាននិយាយតៗគ្នាថា កាលពីសម័យដើម គឺមានរូងធំមួយ ដែលមាន ព្រះសង្ឃធុតង្គ ធ្លាប់និមន្តចេញចូលតាមរូងនេះ ដែលមានដំណើរជ្រៅ ចូលទៅដល់ ភ្នំប្រសិទ្ឋិឯណោះ ។ តែក្រោយមក ក៏ស្រាប់តែមានការបិទមាត់រូង សន្ឋប់ចោលរហូតមក ដោយពុំមាននរណាដឹង ថាហេតុអ្វីឡើយ។
- បើបន្តដំណើរទៅត្បូងទៀត គេនឹងឃើញគុហារ ជញ្ជាំងថ្មបាយកៀ្រមតូចមួយ មានតម្កល់ព្រះពុទ្ឋរូប មួយអង្គ ហៅថា "លោកតាដំបងដែក" ដែលអ្នកស្រុកនៅទីនោះនិយម ទៅបន់ស្រន់ ព្រោះល្បីថា ពូកែស័ក្តិសិទ្ឋិ។ នៅក្នុងវិហារ មានព្រះពុទ្ឋរូបមារវិជ័យមួយ ដ៏ធំសម្បើម តែមកដល់ពេលនេះ បានខូចបាក់បែកអស់ទៅ។ ដោយសារព្រះពុទ្ឋរូប មានកម្ពស់ដល់ទៅ ១៨ហត្ថ ទើបអ្នកស្រុកសន្មតនាមឲ្យព្រះវិហារនេះថា "វិហារអដ្ឋរស្ស" មានន័យសំដៅ ទៅលើ ព្រះពុទ្ឋរូប កម្ពស់ ១៨ហត្ថ។

សរុបសេចក្តីមក ក្នុងចំណោមភ្នំទាំងអស់ មានតែភ្នំឧដុង្គនេះទេដែលស្ថិតនៅជាប់ទីក្រុងភ្នំពេញហើយក៏គេចាត់ទុកថាជាភ្នំប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជារបស់យើង។ ហើយនេះក៏បានសបញ្ជាក់ឲ្យឃើញថា ភ្នំឧដុង្គជាភ្នំដែលមានសភាពចំណាស់បន្តិចមែន ប៉ុន្តែត្រូវបានគេកែច្នៃឲ្យទៅជាកន្លែងរមណីយដ្ឋានមួយដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់ប្រទេសកម្ពុជាយើង និងមិនត្រឹមតែប៉ុណ្ណោះ អ្នកទេសចរណ៍នៅពេលដែលទៅដល់ទីនោះគឺមិនខ្វះអាហារសម្រាប់បរិភោគនោះទេពោលគឺអាចកម្មង់បានតាមចិត្ត៕


ប្រែសម្រួល៖ Brown

ប្រភព៖​ chanbokeo

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top