• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

គ្រប់យ៉ាងមិនអាចទៅរួច

[Copy link]
1016 0
Share
មនុស្សដែលលួចស្រលាញ់គេម្នាក់ឯងទាំងគេមិនអើពើ នៅពីមុខគេខំប្រឹងសម្តែងធ្វើជាសើចសប្បាយគ្មានរឿងអ្វីកើតឡើង ទោះជាយ៉ាងណាចិត្តមួយនេះនៅតែស្រលាញ់រូបគេ ទាំងដឹងថាគេមិនអាចដកខ្លួនពីមនុស្សក្នុងបេះដូងគេបាន ប៉ុន្តែមិនអាចហាមចិត្តស្រលាញ់បាន មិនអាចហាមចិត្តកុំឲ្យនឹក មិនអាចហាមចិត្តបារម្ភទាំងដឹងខ្លួនពីរនាក់យើងគ្មានថ្ងៃនោះបានទេ។

sample-cover-article.jpg

ទោះជាដឹងថាគ្មានសង្ឃឹមក៏ដោយ នៅតែមិនអាចទៅស្រលាញ់អ្នកណាផ្សេង ហើយនៅតែចាំគេរហូតដល់គេបែកគ្នាដើម្បីធ្វើជាមនុស្សជំនួសក្នុងបេះដូងគេ។ គ្រប់យ៉ាងដែលធ្វើនេះដឹងថាធ្វើបានចិត្តខ្លួនឯងណាស់ ប៉ុន្តែចិត្តស្រលាញ់មិនអាចគណនាបាន ហើយក៏គ្មានអ្នកណាអាចយល់បានដែរ មិនអាចធ្វើឲ្យគេមកស្រលាញ់យើងវិញ។ ចុងក្រោយដឹងត្រឹមថា គ្រប់យ៉ាងមិនអាចទៅរួច ៕

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top