• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

ការនាំចេញផលិតផលរបស់ប្រទេសសិង្ហបុរីមានការធ្លាក់ចុះរយៈពេលបីខែជាប់ៗគ្នា

[Copy link]
494 0
Share
ក្រុមហ៊ុនសហគ្រាសសិង្ហបុរីបានប្រកាសកាលពីថ្ងៃទី១៧ ខែឧសភានេះថា ការនាំចេញក្នុងស្រុក ដែលជាផលិតផលដែលមិនមែនជាប្រេងរបស់ក្រុមហ៊ុននាំចេញក្នុងស្រុកមួយដែលអក្សរកាត់ជាភាសាអង់គ្លេសថា (NODX) បានកើនឡើងនៅក្នុងខែមេសា បន្ទាប់ពីមានការថយចុះបីខែជាប់ៗគ្នាដោយមានការកើនឡើងនៃការនាំចេញច្រើននៃឧបករណ៏ដែលមិនប្រើប្រាស់ប្រព័ន្ធអគ្គិសនី ប៉ន្តែមានការធ្លាក់ចុះនៃការនាំចេញឧបករណ៏ដែលប្រើប្រាស់ប្រព័ន្ធអគ្គិសនីវិញ។ NODX បានកើនឡើង ១១,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែមេសាបន្ទាប់ពីការធ្លាក់ចុះ ៣,២ ភាគរយនៅក្នុងខែតុលាដោយការព្យាករណ៍ហួសពីការព្យាករណ៍កាលពីមុនរបស់អ្នកសេដ្ឋកិច្ច ៧,៣ ភាគរយ។
Untitled-15.jpg

តាមការវិភាគបានអោយដឹងថាការនាំចេញនៃឧបករណ៏ដែលមិនប្រើប្រាស់ប្រព័ន្ធអគ្គិសនីបានកើនឡើង ១៩,៦ ភាគរយ រីឯឧបករណ៏ដែលប្រើប្រាស់ប្រព័ន្ធអគ្គិសនីវិញបានធ្លាក់ចុះរហូតដល់ ៦,៩ ភាគរយ។ NODX ទៅទីផ្សារភាគច្រើនបានកើនឡើងក្នុងខែនេះលើកលែងតែតៃវ៉ាន់ (ចិន) និងកូរ៉េខាងត្បូងម៉ាឡេស៊ីនិងហុងកុង (ប្រទេសចិន) ។ ការធ្វើកំណើននេះត្រូវបានដឹកនាំដោយប្រទេសចិន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ ពាណិជ្ជកម្មសរុបរបស់ប្រទេសចិនបានកើនឡើងលើសពីឆ្នាំមុននៅក្នុងខែមេសា ដែលត្រូវបានគាំទ្រដោយកំណើនទិន្ន័យនៃការនាំចូលនិងនាំចេញ។

សរុបសេចក្តីមក ក្រុមហ៊ុនសហគ្រាសសិង្ហបុរីបានវិភាគទៅលើឧបករណ៏អគ្គិសនី ដោយមានការធ្លាក់ចុះនៃការនាំចេញឧករណ៏ដោយប្រើប្រាស់អគ្គិសនីរយះពេល៣ខែជាប់ៗគ្នា៕

ប្រែសម្រួល៖ Brown


ប្រភព៖ vietnamplus

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top