• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

៦យ៉ាងធ្វើឱ្យទំនាក់ទំនងអាពាហ៍ពិពាហ៍មានសុភមង្គល

[Copy link]
1732 0
Share
ស្វាមីភរិយា គឺជាមិត្តភក្តិដែលអាចជជែករួមគ្នា ស្តាប់គ្នាទៅវិញទៅមក និងស្វែងរកវិធីក្នុងការរស់នៅរួមគ្នាប្រកបដោយសុភមង្គល។ នៅក្នុងជីវិតស្វាមីភរិយាត្រូវតែមានសេចក្តីស្រលាញ់គោរពទុកចិត្ត ភាពស្មោះត្រង់ សុភាពរាបសារ ទាំងអស់នេះមានសារៈសំខាន់ខ្លាំងណាស់។ ទាំងអស់នេះ កើតឡើងជាអំពើជាកុសលរបស់ប្តីប្រពន្ធខ្លួនឯង តាមរយៈការប្រព្រឹត្តដោយវាចា និងចិត្តប្រកបដោយការគិតពិចារណារត្រឹមត្រូវ។ ខាងក្រោមនេះជាកត្តា៦យ៉ាងខ្លីៗ សម្រាប់គូស្វាមីភរិយាគួរដឹង ដើម្បីធ្វើឲ្យទំនាក់ទំនងអាពាហ៍ពិពាហ៍មានសុភមង្គល៖

Sampleចតុកោងកែង​ ១.jpg

១. ផ្តល់ក្តីស្រលាញ់ និងគោរពសមាជិកក្រុមគ្រួសារទាំងសងខាងៈ ការគោរពចំពោះគ្រួសារទាំងសងខាងគឺ គូរស្វាមីភរិយាត្រូវតែប្រតិបត្តិឱ្យល្អប្រសើរ ព្រោះថាពួកជាមនុស្សដំបូងគេបង្អោះដែលយើងត្រូវពឹងពាក់។

២. ផ្តល់ភាពកក់ក្តៅ និងភាពស្និទ្ធស្នាលជាមួយគ្នាៈ សុភមង្គមនឹងមានជានិរន្តខណៈពេលដែលគូរស្វាមីភរិយាអាចគ្រប់គ្រងពេលវេលាសម្រាប់ផ្តល់ភាពកក់ក្តៅដល់គ្រួសាររបស់ខ្លួន។


៣. ការយកចិត្តទុកដាក់ចំពោះគ្នាយ៉ាងជ្រាលជ្រៅៈ បើសម្រេចដើរផ្លូវអាពាហ៍ពិពាហ៍រួមគ្នាហើយ រឿងសុខទុក្ខរបស់គ្នាជារឿងសំខាន់បំផុតដែលគួរធ្វើមុនគេ។

៤. ផ្តល់សុវត្ថិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្តៈ សេចក្តីសុខទាំងផ្លូវកាយ និងចិត្តអាស្រ័យលើគូរស្វាមីភរិយាចេះជឿជាក់លើគ្នា ទុកចិត្តគ្នាជាពិសេសមិនក្បត់នឹងគ្នាទៅវិញទៅមក។

៥. ត្រូវចេះបង្កើតបរិយាកាសរីករាយក្នុងគ្រួសារៈ វាមិនពិបាកនោះទេ គ្រាន់តែបង្កើតភាពសប្បាយក្នុងគ្រួសារ ដោយគ្រាន់តែចំំណាយពេលខ្លះដូចជាទៅញាំអីខាងក្រៅ ដំណើរកំសាន្តចុងសប្តាហ៍ ទៅលេងស្រុកកំណើត ។ល។


៦. គោរពគ្នាទៅវិញទៅមកៈ ការគោរពគ្នានេះ គឺដូចជាការឱ្យតម្លៃគ្នាទៅវិញទៅមកអីចឹងដែរ សុភមង្គលគ្រួសារមិនមែនកើតមកពីប្តី ឬប្រពន្ធទេ គឺទាំង២នាក់ឱ្យតែអាចផ្តល់តម្លៃ និងគោរពទៅវិញទៅមកបាន៕

អត្ថបទដោយ៖ Yura_Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top