• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

រាជរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីនឹងលុបបំបាត់ពន្ធលើទំនិញនិងសេវាកម្ម

[Copy link]
535 0
Share
រដ្ឋាភិបាលម៉ាឡេស៊ីនៃនាយករដ្ឋមន្ត្រីថ្មីគឺលោក Mahathir Mohamad ដែលបានសន្យាលុបចោលពន្ធលើទំនិញនិងសេវាកម្ម Goods and Services Tax (GST) នៅក្នុងយុទ្ធនាការឃោសនាបានប្រកាសថាអត្រានេះនឹងត្រូវកាត់បន្ថយពី ៦ ភាគរយដល់សូន្យភាគរយចាប់ពីថ្ងៃទី ១ខែមិថុនានេះទៅ។

Untitled-17.jpg

កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅនេះ នៅក្នុងសេចក្តីថ្លែងការណ៏នោះដែរ នាយករដ្ឋមន្ត្រីផ្នែកហិរញ្ញវត្ថុរបស់ប្រទេសម៉ាឡេស៊ី បានផ្តល់ជូននូវសេវាហិរញ្ញវត្ថុដែលមានប្រសិទ្ធិភាពនៅទូទាំងប្រទេសម៉ាឡេស៊ី។ ចំពោះបញ្ហានេះដែរលោកក៏ត្រូវបានស្នើដល់ឈ្មួញដែលបានចុះបញ្ជីទាំងអស់ឱ្យគោរពតាមបទបញ្ជាមកត្រឹមចំនុចសូន្យ។ ស្របតាមបទបញ្ជារបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទន្ទឹមនឹងនេះពាណិជ្ជករដែលចុះបញ្ជីក៏ត្រូវគោរពតាមបទប្បញ្ញត្តិបច្ចុប្បន្នទាំងអស់រួមមានការចេញវិក័យប័ត្រពន្ធ ការដាក់លិខិតជូនដំណឹងពន្ធក្នុងរយៈពេលជាក់លាក់ណាមួយនិងការផ្តល់ឥណទានពន្ធបញ្ចូលទាំងអស់។ លោក Mahathir ដែលបានឈ្នះការបោះឆ្នោតសកលកាលពីសប្តាហ៍មុន បានសន្យាថានឹងដកយក GST ៦ភាគរយ ដែលត្រូវបានអនុវត្តនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Najib Razak ដើម្បីដោះស្រាយការចំណាយលើការរស់នៅ។ លោក Najib Razak បានបន្ថែមទៀតថា កាលពីខែមករាកន្លងមកនេះដែរ នាយករដ្ឋមន្ត្រី GST បានបរិច្ចាគក្នុងការចូលរួមចំណែកថវិការជាង ៤៤ ពាន់លានរីងហ្គីត (ប្រហែល ១០,៥ ពាន់លានដុល្លារអាមេរិក) ចំពោះថវិការបស់ប្រទេសម៉ាឡេស៊ី។ យោងតាមតួលេខនៅក្នុងឆ្នាំ ២០១៥ និង ២០១៦ មានចំនួន ២៧ ពាន់លានរីងហ្គីត និង ៤១,២ ពាន់លានរីងហ្គីត ដែលស្មើនឹង ១២,៣ភាគរយ និង ១៩,៤ ភាគរយនៃថវិកាសរុបរបស់ប្រទេសម៉ាឡេស៊ី។

សរុបសេចក្តីមក រដ្ឋាភិបាលម៉ាឡេស៊ីនៃនាយករដ្ឋមន្ត្រីថ្មីគឺលោក Mahathir Mohamad បានសន្យាលុបចោលនូវពន្ធលើទំនិញនិងសេវាកម្ម(GST) ក្នុងការកាត់បន្ថយពីការឃោសនាពី៦ភាគរយអោយនៅត្រឹមសូន្យភាគរយ៕

ប្រែសម្រួល៖ Brown


ប្រភព៖ vietnamplus
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top