• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

លោក​ឧកញ៉ា ថៃ ជាហួត ថៅកែ​ក្រុមហ៊ុន បុរី ប៉េង ហួត ដែលមនុស្សភាគតិចបានស្គាល់

[Copy link]
500 0
Share
លោកអ្នកធ្លាប់បានដឹងរួចមកហើយថា បុរី ប៉េង ហួត ជា ក្រុមហ៊ុនឈានមុខគេ លើការអភិវឌ្ឍន៍សំណង់និងលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជា រួចជាមួយនឹងបទពិសោធន៍ជាង១០ឆ្នាំ ក្នុងការអភិវឌ្ឍន៍បុរី ជាច្រើនប្រកបដោយបទដ្ឋាននិងគុណភាពខ្ពស់នៅក្នុងទីផ្សារដែលមានសក្តានុពលខ្លាំង ។

Untitled-1.jpg

លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ប៉េងហួត គ្រុប ដែលមនុស្សភាគតិចបានស្គាល់លោក ។ លោកឧកញ៉ា ជាអ្នកជំនួញដែលមានចិត្តមុត គិតល្អិតល្អន់ មើលឃើញពីចក្ខុវិស័យវែងឆ្ងាយនៅក្នុងការអភិវឌ្ឍបុរីលំនៅដ្ឋាននៅកម្ពុជារូបនេះទេ ។ ប៉ុន្តែបើនិយាយពីក្រុមហ៊ុន ប៉េងហួត ឬ បុរី ប៉េងហួត ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិទទួលស្គាល់ជាទូទៅថា ជាអ្នកអភិវឌ្ឍលំនៅដ្ឋានដ៏ល្អបំផុតប្រចាំឆ្នាំ ដោយសារមានការវាយតម្លៃដោយក្រុមអ្នកជំនាញអចលនទ្រព្យមកពីប្រទេសសិង្ហបុរី និងថៃ ។

បុរី ប៉េង ហួត ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ក៏បាននិងកំពុងអភិវឌ្ឍលើគម្រោងផ្សារទំនើប អគារខុនដូ ការិយាល័យអគារសន្និបាតពិព័រណ៍ និងរៀបចំពិធីអាពាហ៍ពិពាហ៍ សួនកម្សាន្ដបែបអឺរ៉ុប និងសណ្ឋាគារជាដើម ដែលបានបោះទុនរាប់លានដុល្លារក្នុងការអភិវឌ្ឍលើគម្រោងទាំងនោះ៕

33087667_1794992923900426_7664744730307067904_n.jpg

អត្ថបទ៖ sky
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top