• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

វិធីសាស្ត្រការពារមានភាពលម្អៀងលើការស្រាវជ្រាវ

[Copy link]
485 0
Share
ការវិភាគទិន្នន័យ ទៅលើគំរោងដែលបានអនុវត្តស្រាវជ្រាវ តែងតែមានភាពលម្អៀងមិនថាតិចឬច្រើន។ ខាងក្រោមនេះគឺជាវិធីសាស្ត្រការពារ៖

១.jpg

១.យកចិត្តទុកដាក់លើព័ត៌មានមិនសមរម្យ
គ្រប់ព័ត៌មាន មិនសុទ្ធតែជាការពិត ទាំងអស់នោះទេ វាអាចជាព័ត៌មានលម្អៀង។ អ្នកគួរតែសុំការបញ្ជាក់ ពីអ្នកផ្តល់ព័ត៌មាន ថាតើព័ត៌មានទាំងនេះ ផ្អែកលើទន្និន័យនិងហេតុការណ៍ពិតប្រាកដ ឬអាចជាការនិយាយបំផ្លើស ការសន្មត់ឬជាការញ្ចេញគំនិត។


២.ស្វែងយល់វិធីសាស្ត្រស្រាវជ្រាវជាប្រចាំ
ដោយសារការសិក្សាស្រាវជ្រាវ មានកំហុសឆ្គងផ្សេងៗគ្នា អ្នកចាំបាច់ត្រូវយកចិត្តទុកដាក់ និងត្រួតពិនិត្យលើភាពត្រឹមត្រូវនៃការស្រាវជ្រាវនោះអោយបានហ្មត់ចត់មុនទទួលយកទៅប្រើប្រាស់ ។


៣.ធ្វើការវិភាគនិងស្រាវជ្រាវដោយខ្លួនឯង
បើសិនជាអ្នកមានការសង្ស័យ អ្នកអាចធ្វើការស្រាវជ្រាវដោយខ្លួនឯងអោយបានច្បាស់លាស់។ ហើយអ្នកក៏ត្រូវមានចំណេះដឹងខាងផ្នែកស្រាវជ្រាវផងដែរ។


៤.សាកសួរអ្នកដែលមានភាពវ័យឆ្លាតជាង
ដើម្បីធ្វើឲ្យការវិភាគ និងការស្រាវជ្រាវរបស់អ្នក មានកម្រិតប្រាកដប្រជាខ្ពស់ អ្នកអាចសាកសួរទៅកាន់អ្នកមានបទពិសោធន៍និងស្ទាត់ជំនាញខាងផ្នែកស្រាវជ្រាវ។


៥.គិតពិចារណាលើការស្រាវជ្រាវ
អ្នកត្រូវចំណាយពេលវេលា ធ្វើការគិតពិចារណា ពីកម្រិតលម្អៀងដែលអាចកើតមាន។ កម្រិតលម្អៀង ធ្វើអោយការស្រាវជ្រាវរបស់អ្នក មានលទ្ធផលមិនត្រឹមត្រូវ។


អត្ថបទ៖ Dony

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top