• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

៧ ចំណុច ដើម្បីដឹងថា មនុស្សស្រីកំពុងលួចស្រលាញ់មនុស្សប្រុស

[Copy link]
2178 0
Share
ចំណុចខ្សោយរបស់មនុស្សស្រី ទោះមានចិត្តស្រលាញ់គេយ៉ាងណាក៏ដោយដាច់ខាតក៏មិនហ៊ានសារភាពប្រាប់គេឡើយ។ ប៉ុន្តែបើបុរសៗចេះសង្កេតមើល ៧ ចំណុចនេះអាចដឹងថា នារីម្នាក់នោះពិតជាលួចស្រលាញ់យើងមែន ៖

sample-cover-article.jpg

១. ញញឹមគ្រប់ពេលឲ្យតែសម្លឹងមុខអ្នក
បើនាងចូលចិត្តសម្លឹងមុខអ្នកហើយញញឹម ប្រាកដជានាងមានចិត្តលើអ្នក គ្រាន់តែមិនហ៊ានប្រាប់ក្រៅពីញញឹម។

២. មិនសប្បាយចិត្តពេលឃើញនិយាយជាមួយមនុស្សស្រីដទៃ
មនុស្សស្រីចូលចិត្តអន់ចិត្ត ទោះមិនទាន់ជាសង្សាររបស់គេក៏ដោយ ប៉ុន្តែបើឃើញស្និទ្ធជាមួយនឹងនារីផ្សេងដឹងតែខឹង អន់ចិត្ត មិនសប្បាយចិត្តតែម្តង។

៣. Chat ទៅសួរពីនេះពីនោះ
ចាំ Chat ខាងប្រុសយូរពេក អញ្ចឹងមានតែធ្វើជា Chat សួររឿងផ្សេង ដើម្បីកុំឲ្យខាងប្រុសគិតថា នាងមានចិត្តលួចស្រលាញ់គេ។

៤. ចូលចិត្តសួរពីចំណូលចិត្ត
ចង់និយាយរកខាងប្រុស តែរកនឹកពាក្យសួរមិនឃើញ អញ្ចឹងមានតែសួរពីចំណូលចិត្តគេទៅ ដើម្បីពេលក្លាយជាសង្សារដឹងថា ខាងប្រុសចូលចិត្តអ្វី និងមិនចូលចិត្តអ្វី។

៥. Post តាមបណ្តាញសង្គមទាក់ទងពីអ្នក
នាងតែងតែបង្ហាញអារម្មណ៍ផ្សេងៗតាម Facebook, Instagram ទាក់ទងនឹងទង្វើរបស់អ្នក ប៉ុន្តែមិនសំដៅត្រង់ៗទេ។

៦. លួចទៅអង្គុយក្បែរអ្នក
មិនប្រាកដថាឲ្យតែនារីដែលទៅអង្គុយក្បែរអ្នកដឹងតែលួចស្រលាញ់អ្នកទេ ប៉ុន្តែបើច្រើនដងពេកអាចនឹងមានចិត្តលើអ្នកតិចៗហើយ។

៧. អៀននឹងអ្នក
គ្រប់ពេលអ្នកនិយាយ ឬ សូរនាងពីអ្វីមួយ នាងបង្ហាញអាការៈអៀននិងសើចមិនហ៊ាននិយាយដឹងតែនាងលួចស្រលាញ់៕

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top