• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

រុក្ខជាតិ​ ៣ប្រភេទស៊ីសាច់ដើម្បីចិញ្ចឹមជីវិត!

[Copy link]
612 0
Share
នៅ​ក្នុង​លោក​នេះ ប្រភេទ​រុក្ខជាតិ​ស៊ី​សាច់​ជា​អាហារ​មាន​ចំនួន​ច្រើន ប៉ុន្តែ​យើងសូម​ស្រង់​យក​រុក្ខជាតិ​សំខាន់ៗចំនួន៣ប្រភេទ និងមានវីដេអូសម្រាប់បង្ហាញ។ វិធី​ស៊ីសាច់​ឆៅ​ជា​អាហារ​របស់​ពួក​រុក្ខជាតិ​ទាំង​នោះ គឺ​ដំបូងវា​អូសទាញ​សត្វ​ឲ្យ​ទៅ​ក្បែរ​វា ឬ​ចូល​អន្ទាក់​របស់​វា ហើយ​វា​សម្លាប់​ដោយ​​ម្ជុល​ពិស ឬ​ទឹក​ដែល​មាន​សារធាតុ​ពិស​ ហើយ​រំលាយ​សាច់​សត្វរហូត​ដល់​ក្លាយ​ជា​ទឹក។ ​ទឹក​នេះ​ហើយ ដែល​រុក្ខជាតិ​ត្រូវ​ការ​សម្រាប់​ចិញ្ចឹមជីវិត។
១.ដើម Venus flytrap៖ ជា​រុក្ខជាតិ​ស៊ីសាច់​ជា​អាហារ ហើយ​មាន​ប្រភព​នៅ​សហរដ្ឋ​អាមេរិក​ភាគ​ខាង​កើត រុក្ខជាតិ​នេះ​ដុះ​នៅ​តំបន់​សើម។ ​វិធី​ចាប់​ចំណី​របស់​វា​គឺ មុន​ដំបូង​វា​បើក​បន្ទះ​របស់​វា​ជា​លក្ខណៈ​ចំហ​មាត់ លុះ​មាន​សត្វ​មក​ទុំ​លើ​វា វា​ក៏​បិទ​មាត់​គ្រឹប​ហើយ​ចាប់​ផ្ដើម​ចាក់​ម្ជុល​ពិស​ចូល​ក្នុង​សាច់​សត្វ រហូត​ដល់​សាកសព​សត្វ​រលាយ​ក្លាយ​ជា​ទឹក។

179d-696x392.jpg

២.ដើម Nepenthes៖ រុក្ខជាតិ​នេះ​ដុះ​នៅ​តំបន់​ត្រូពិក (tropic) ​ហើយ​ស៊ី​សាច់​ឆៅ​ជា​អាហារ។ វិធី​រក​ចំណី​របស់​វា គឺ​ប្រើ​សម្រស់​ទាក់ទាញ ដោយ​រៀប​ចំ​ខ្លួន​វា​ឲ្យ​មាន​រូប​ឆោម​លោម​ពណ៌​ល្អ ចម្រុះ​ដោយ​ពណ៌​ផ្សេងៗ ដែល​សត្វ​មើល​ទៅ​គួរ​ឲ្យ​ទាក់​ចិត្ត​សត្វ​ទាំង​នោះ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ជិត ឬ​រក​វា​តែម្ដង។

180-696x392.jpg

៣.ដើម Nepenthes attenboroughii ឬ Rat-eating plant៖ រុក្ខជាតិ​ស្រដៀង​នេះ​មួយ​ប្រភេទ​ទៀត​ដែល​ជា​ប្រភេទ​រុក្ខជាតិ​ស៊ីសាច់​ជា​អាហារ​ដែរ ហើយ​មាន​រូប​រាង​ស្រដៀង​ Nepenthes ដែរ ខុស​គ្នា​ត្រង់​ពណ៌។ លក្ខណៈ​ពិសេស​របស់​រុក្ខជាតិ Nepenthes attenboroughii នេះ​ត្រង់​ថា​ មិន​ដឹង​មូលហេតុ​អ្វី​បាន​ជា​សត្វ​កណ្ដុរ​ចូល​ចិត្ត​ត្រសុល​ទៅ​រក​វា ឬ​ទៅ​ជ្រក​នៅ​ក្នុង​រុក្ខជាតិ​នេះ ហើយ​ត្រូវ​វា​ចាប់​ធ្វើ​ជា​ចំណី​អាហារ​រហូត​ដល់​គេ​ឲ្យ​ឈ្មោះ​ថា «រុក្ខជាតិ​ស៊ី​កណ្ដុរ – Rat-eating plant » ហើយ​វិធី​ចាប់​និង​រំលាយ​សាកសព​សត្វ​កណ្ដុរ​គឺ​អនុវត្ត​ដូច​រុក្ខជាតិ Nepenthes ខាង​លើ​ដែរ។

180a-696x392.jpg




ប្រភព៖ youtube
ប្រែសម្រួល៖ Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top