• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ឈប់ព្រួយបារម្ភពីអនាគត ដែលធ្វើអោយជិវិតរុក្ខព្រួយ

[Copy link]
1074 0
Share
មនុស្សត្រូវចេះព្រួយបារម្ភពីអនាគត។ ប៉ុន្តែការព្រួយបារម្ភច្រើនពេក អាចធ្វើឲ្យមនុស្សមានជំងឺសរសៃប្រាសាទ ឆ្កួតឡប់បាន។ អនាគតគឺចំនុចមួយ ដែលស្ថិតក្នុងចន្លោះពេលដែលជីវិតរបស់យើងត្រូវបញ្ចប់និង ពេលដែលជីវិតរបស់យើងកំពុងមានដង្ហើម។

២.jpg

យើងរស់នៅក្នុងពេលបច្ចុប្បន្ន មិនមែននៅក្នុងពេលអនាគតទេ។ ពេលវេលាសម្រាប់យើងមានមិនច្រើននោះទេ ដើម្បីចាប់យកវត្ថុបំណងអ្វីមួយនៅក្នុងអនាគត។ យើងគួរបណ្តោយជីវិតឲ្យរស់នៅតាមសម្រួលកុំដាក់សម្ពាធដល់ជីវិតខ្លាំងពេក។ នៅពេលព្រឹកព្រលឹមមានថ្ងៃរះ យើងត្រូវតែញញឹមដាក់ព្រះអាទិត្យហើយប្រាប់ខ្លួនឯងថា យើងគឺជាមនុស្សដែលមានសេចក្តីសុខ រួចចេញទៅធ្វើការ ឬប្រកបមុខរបរចិញ្ចឹមជីវិតដោយសេចក្តីរីករាយ។ ដល់ពេលត្រូវត្រឡប់មកវិញ ក៏ត្រឡប់មកជួបជុំគ្រួសារ។ ជីវិតត្រូវតែ​យ៉ាង​នេះ។ កុំបារម្ភនិងខ្វល់ខ្វាយពីអនាគតខ្លាំងពេក ព្រោះការបារម្ភមិនបានប្រយោជន៍អ្វីទាំងអស់។ ផ្ទុយទៅវិញការបារម្ភបានត្រឹមតែបង្កើតបញ្ហាបន្ថែមឲ្យខ្លួនយើងប៉ុណ្ណោះ។ រៀបចំផែនការសម្រាប់អនាគតរបស់យើងឲ្យហើយនៅថ្ងៃនេះ ហើយត្រូវឈប់បារម្ភពីអនាគតវែងអន្លាយនោះទៀត។ អ្នកមានជោគជ័យក្នុងជីវិត រៀបចំបង្កើតផែនការអនាគតដែលមានរយៈពេលវែងក៏ពិត​មែន តែគេមិនបានទៅគិតកើតទុក្ខជាមួយនឹងពេលវេលាដែលមិនទាន់មកដល់នោះទេ។ គេគិតនិងយកចិត្តទុកធ្វើកិច្ចការរបស់គេឲ្យបានល្អបំផុតក្នុងថ្ងៃនេះ គឺរស់នៅមួយថ្ងៃធ្វើមួយថ្ងៃធ្វើទៅតាមសមត្ថភាពនិងធនធានដែលខ្លួនមាន។ គិតមួយថ្ងៃធ្វើមួយថ្ងៃ ធ្វើតាមតាមចំណង់ត្រឹមត្រូវ ដែលនាំឲ្យជីវិតរបស់គេមានរស់ជាតិមានខ្លឹមសារ។ គេបង្កើតទម្លាប់ល្អ ធ្វើលំហាត់ប្រាណ សម្រាក បរិភោគអាហារដែលដែលធ្វើឲ្យសុខភាពរបស់គេល្អប្រសើរ ។ គេធ្វើសកម្មភាពជាទម្លាប់ដូចនេះជាប្រចាំ ឆ្ពោះទៅរកគោលដៅអនាគតរបស់គេ។ អ្នកបរាជ័យតែងគិតព្រួយទុកជាមុន អ្នកជោគជ័យតែងគិតល្អទុកជាមុន៕

អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top