• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

ទំនាក់ទំនងអាពាហ៍ពិពាហ៍ឈានទៅដល់សុភមង្គល (តចប់).....

[Copy link]
1409 0
Share
ដើម្បីឱ្យទំនាក់ទំនងអាពាហ៍ពិពាហ៍កាន់តែមានសុភងម្គល គឺមានកត្តាច្រើនណាស់ដែលយើងមិនអាចរៀបរាប់អស់នោះទេ។ ទោះយ៉ាងណាមិញក្រុមការងារកោះថ្មីយើងខ្ញុំ នឹងព្យាយាមស្វែងរកគន្លឹះថ្មីៗបន្ថែម សម្រាប់ចែករំលែកជាបទពិសោធន៍មកជូនប្រិយមិត្តអ្នកអាន។ តួយ៉ាងក្នុងជីវិតស្វាមីភរិយាគួរតែព្យាយាមស្វែងយល់ សម្របខ្លួន និងអធ្យាស្រ័យចំពោះគ្នាទៅវិញទៅមក។ សូមចូលរួមស្វែងយល់នៅកត្តា៨យ៉ាងបន្ថែម ដើម្បីឱ្យទំនាក់ទំនាក់អាពាហ៍ពិពាហ៍កាន់តែមានសុភមង្គល៖

Sampleចតុកោងកែង​ ១.jpg

១. ការទទួលខុសត្រូវរួមគ្នាៈ មិនថាទង្វើល្អ ឬអាក្រក់ស្វាមីភរិយាត្រូវតែទទួលរួមគ្នា សូមជៀសរៀងរុញដាក់គ្នា ឬបន្ថែមកំហុសឱ្យគ្នាទៅវិញទៅមក
២. ចេះគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារៈ ប្រាក់កាសជារឿងសំខាន់ សុភមង្គលគ្រួសារវាអាស្រ័យទៅលើការថែរក្សា និងបន្ថែមចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃ៣. ចំណាយសន្សំសំចៃចំទិសដៅៈ ចំណាយកាន់តែតិច ហើយចំទិសដៅនាំឱ្យគ្រួសារកាន់តែមានសុភមង្គល
៤. ចេះអធ្យាស្រ័យឲ្យគ្នា ពេលមានកំហុសៈ ទោះកំហុសធំប៉ុណ្ណាក៏ត្រូវតែអធ្យាស្រ័យគ្នាដែរ ព្រោះនេះជាជីវិតគូរ
៥. មានផែនការគ្រួសារច្បាស់លាស់ៈ មានគោលដៅច្បាស់លាស់ នឹងនាំឱ្យជីវិតគ្រួសារដើររកសុភមង្គលពិត
៦. ចេះចិញ្ចឹមបីបាច និងគ្រប់គ្រងកូនចៅៈ ការបីបាច់ថែរក្សា និងការផ្តល់ដំបូន្មានដល់កូនជាកត្តាដែលគូរស្វាមីភរិយាត្រូវធ្វើហើយជៀសមិនរួច សូមជៀសវាងរុញដាក់គ្នាទៅវិញទៅមក
៧. ធ្វើការសម្រេចចិត្តរួមគ្នាៈ ការសម្រេចចិត្តរួមគ្នា អាចឱ្យគូរស្វាមីភរិយាកាត់បន្ថយនូវហានិភ័យខ្ពស់ ជាពិសេសគ្មានការបន្ទោសគ្នាទៅវិញទៅមកក្នុងករណីមានកំហុសឆ្គង
៨.​ ស្មោះត្រង់ មិនផិតក្បត់គ្នាៈ ស្មោះត្រង់ ជឿទុកចិត្ត ស្រលាញ់ មិនផិតក្បត់ នៅក្បែរ ថែរក្សាគ្នា ជាទង្វើដែលគូរស្វាមីភរិយាត្រូវមានជាដាក់ខាត ដើម្បីទំនាក់ទំនងអាពាហ៍ពិពាហ៍កាន់តែមានសុភមង្គល៕
អត្ថបទដោយ៖ Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top