• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

តើអ្នកគេងបានគ្រប់គ្រាន់ដែរឬទេ?

[Copy link]
72 0
Share
ចំនួននៃការគេងដែលមនុស្សត្រូវការគឺអាស្រ័យលើកត្តាជាច្រើនដែលក្នុងនោះរួមទាំងអាយុរបស់បុគ្គលនោះផងដែរ ជាទូទៅ: ទារក (អាយុ 0-3 ខែ) ត្រូវការ 14-17 ម៉ោង/មួយថ្ងៃ ទារក (អាយុ 4-11 ខែ) ត្រូវការ 12-15 ម៉ោង/មួយថ្ងៃ កុមារ (អាយុ 1-2 ឆ្នាំ) ត្រូវការចាប់ពី 11-14 ម៉ោង/មួយថ្ងៃ កុមារថ្នាក់មត្តេយ្យ (អាយុ 3-5) ត្រូវការពេលពី 10 ទៅ 13 ម៉ោង/មួយថ្ងៃ កុមារដែលចូលសាលារៀន (អាយុ 6-13) ត្រូវការ 9-11 ម៉ោង/មួយថ្ងៃ ក្មេងជំទង់ (អាយុពី 14-17) ត្រូវការប្រហែល 8 ទៅ 10 ម៉ោង/មួយថ្ងៃ មនុស្សពេញវ័យភាគច្រើនត្រូវការ 7 ទៅ 9 ម៉ោង/មួយយប់ មនុស្សវ័យចំណាស់ (ចាប់ពី 65 ឆ្នាំឡើងទៅ) ត្រូវការការគេងពី 7 ទៅ 8 ម៉ោងក្នុងមួយថ្ងៃ ស្ត្រីក្នុងអំឡុងពេល 3 ខែដំបូងនៃការមានផ្ទៃពោះជារឿយៗត្រូវការការគេងច្រើនម៉ោងច្រើនជាងធម្មតា។


អ្នកឯកទេសនិយាយថាប្រសិនបើអ្នកមានអារម្មណ៍ងងុយគេងនៅពេលថ្ងៃ សូម្បីតែក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ វាជាសញ្ញាបង្ហាញថា អ្នកមិនបានគេងគ្រប់គ្រាន់នោះទេ។


បំណុលគេង
ចំនួននៃការគេងដែលមនុស្សម្នាក់ត្រូវការក៏កើនឡើងដែរ ប្រសិនបើគេ គេងមិនគ្រប់គ្រាន់កាលពីប៉ុន្មានថ្ងៃមុន។ ការគេងតិចពេក បង្កើតឱ្យមាន “បំណុលគេង” ដែលប្រៀបធៀបទៅវាដូចជាអ្នកជំពាក់លុយធនាគារផងដែរ។ ទីបំផុតរាងកាយរបស់អ្នកនឹងទាមទារឱ្យសងបំណុលវិញ។ ការគេងតិចពេក វាបណ្តាលឲ្យយើង ការវិភាគវិនិច្ឆ័យរបស់យើងមិនបានល្អ ប្រតិកម្មតបទៅនឹងការផ្លាស់ប្តូរពេលវេលា និងមុខងារផ្សេងទៀត មានការថយចុះ។
ផលវិបាកនៃការគេងតិចពេក
ការគេងតិចពេកអាចបណ្តាលឱ្យ៖ បញ្ហាការចងចាំ មានអារម្មណ៍បាក់ទឹកចិត្ត ការចុះខ្សោយនៃប្រព័ន្ធការពាររាងកាយ ងាយឈឺ ងាយទទួលដឹងការឈឺចាប់។


គ្រោះថ្នាក់នៃការគេងមិនគ្រប់គ្រាន់
ការសិក្សាជាច្រើនបង្ហាញយ៉ាងច្បាស់ថា ការគេងមិនគ្រប់គ្រាន់ពិតជាមានគ្រោះថ្នាក់។ មនុស្សដែលគេងមិនគ្រប់គ្រាន់ ដែលបានធ្វើតេស្ត តាមរយៈ ការបើកបរសាកល្បង ឬ ដោយការបំពេញមុខងារដោយប្រើភ្នែកនិងដៃ លទ្ធផលបានបង្ហាញថាពួកគេអាចបង្ករគ្រោថ្នាក់ ធ្ងន់ធ្ងរជាងអ្នកដែលស្រវឹងទៅទៀត។ ការងងុយគេងគឺជាជំហានចុងក្រោយរបស់ខួរក្បាលមុនពេលគេងលក់ ហេតុនេះហើយការបើកបរនៅពេលងងុយគេងវាអាចបណ្តាលឱ្យមានគ្រោះមហន្តរាយ។ ជាតិកាហ្វេអ៊ីននិងភេសជ្ជៈដទៃទៀតមិនអាចបំបាត់នូវផលប៉ះពាល់នៃ បញ្ហាគេងមិនគ្រប់គ្រាន់ធ្ងន់ធ្ងរបានទេ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top