• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

គន្លឹះសំខាន់ៗដែលជួយឲ្យការចងចាំរបស់អ្នកកាន់តែប្រសើរ

[Copy link]
54 0
Share
យើងទាំងអស់គ្នាសុទ្ធតែមានបទពិសោធន៍ក្នុងការរំឭកឡើងវិញពីវត្ថុ ឬឈ្មោះរបស់នរណាម្នាក់ ប៉ុន្តែមានអ្នកខ្លះមានបញ្ហាភ្លេចភ្លាំងច្រើន ដែលហាក់ដូចជាខួរក្បាលជួនកាលហាក់ដូចជាចុះខ្សោយ។
ប្រសិនបើអ្នកមានបញ្ហាបែបនោះ មិនចាំបាច់ភ័យស្លន់ស្លោ។ អ្នកចិត្តវិទ្យានៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Beth Israel Deaconess ក្នុងទីក្រុងបូស្តុនបានបង្កើតកម្មវិធីប្រកបដោយភាពច្នៃប្រឌិតមួយដែលមានឈ្មោះថា Memory 101 ដែលកំពុងទទួលបានចំណាប់អារម្មណ៌ពីអ្នកស្រាវជ្រាវជាច្រើន។

ខាងក្រោមនេះជាគន្លឹះក្នុងការជួយការចងចាំរបស់អ្នក ពីអ្នកចិត្តវិទ្យា Cheryl Weinstein និង Winifred Sachs របស់កម្មវិធី Memory 101៖
· បង្កើតសៀវភៅកំណត់ហេតុការចងចាំមួយ។ នេះគឺជាសៀវភៅកំណត់ហេតុ ដែលក្នុងនេះមានប្រតិទិន វានឹងជួយអ្នកក្នុងការរៀបចំផែនការនៃជីវិតរបស់អ្នក។ ក្នុងនេះអ្នកគួរបំពេញវាជាមួយបញ្ជីការងារដែលអ្នកត្រូវធ្វើជារាល់ថ្ងៃ សប្តាហ៍ និងខែ។ សៀវភៅកំណត់ហេតុរបស់អ្នកមួយនេះដូចជា ទូរដាក់ឯកសារចល័ត អ្នកអាចបញ្ចូលលេខទូរស័ព្ទ អាស័យដ្ឋាន ថ្ងៃខួបកំណើត ពត៌មានវេជ្ជសាស្រ្ត សារទូរស័ព្ទ សារបំផុសផ្សេងៗ។ កាន់វាជាប់ខ្លួនរហូត ឬក៏ អ្នកអាចមានជាសៀវភៅតូចមួយក្នុងការដើម្បីកត់ត្រាព័ត៌មានដែល ក្រោយមកទៀតអ្នកអាចផ្ទេរវាចូលក្នុងសៀវភៅកត់ត្រារបស់អ្នក។ ការសរសេរអ្វីមួយចុះអាចជួយពង្រឹងវានៅក្នុងការចងចាំរបស់អ្នក។ ហើយត្រូវប្រាកដថាអ្នកតែងពិនិត្យមើលសៀវភៅកត់ត្រារបស់អ្នកច្រើនដងក្នុងមួយថ្ងៃ។
· និយាយចេញក្រៅ ទៅកាន់ខ្លួនអ្នក ថា "ខ្ញុំកំពុងដើរឡើងជណ្តើរដើម្បីយកវ៉ែនតារបស់ខ្ញុំ។ ខ្ញុំដាក់សំបុត្រចតឡានរបស់ខ្ញុំនៅលើហោប៉ៅរបស់ខ្ញុំ សម្រាប់ទៅយកដាក់សុពលភាព។ ខ្ញុំទៅទិញទឹកដោះគោនិងស៊ុត" ។ ប្រសិនបើអ្នកមានគំនិតល្អៗអ្វីមួយដែលអ្នកគិតឃើញតែអ្នកកំពុងងូតទឹក សូមហាត់និយាយវាឱ្យខ្លាំងដើម្បីជួយឲ្យអ្នកចងចាំវា។ អ្នកគួរពិចារណាប្រើឧបករណ៍ថតសំលេង ដើម្បីកត់ត្រានូវអ្វីដែលអ្នកត្រូវចាំ។
· សរសេរ សញ្ញារំលឹក នៅក្នុងផ្ទះ ការិយាល័យ និងរថយន្តរបស់អ្នក: "ចងចាំថា ត្រូវទៅទិញតែម!" "ចងចាំថា ត្រូវយកសំរាមចោលនៅថ្ងៃព្រហស្បតិ៍!"
· ព្យាយាមបង្កើតទំលាប់ក្នុងការរក្សាទុករបស់របរដែលអ្នកត្រូវការ ឲ្យងាយស្រួលរក - កូនសោទុកនៅជិត ទ្វារខាងមុខ ទុកថ្នាំដាក់ភ្នែកនៅលើតុក្បែគ្រែគេងរបស់អ្នកជាដើម។ អ្នកក៏គួរកត់ត្រាទីតាំងទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកផងដែរ។
· ព្យាយាមបន្ថយការរំខាន ព្យាយាមធ្វើរឿងម្តងមួយ បិទវិទ្យុឬទូរទស្សន៍នៅពេលអ្នកនិយាយជាមួយនរណាម្នាក់។ ពេលដែលអ្នកនៅក្នុងភោជនីយដ្ឋាន គួរអង្គុយទល់មុខនឹងជញ្ជាំង ធ្វើដូច្នេះអ្នកអាចផ្តោតអារម្មណ៍លើការសន្ទនានៅតុរបស់អ្នកកាន់តែងាយស្រួល។
· ដាក់ធាតុនៅក្នុងបញ្ជីការងារដែលត្រូវធ្វើរបស់អ្នកជាក្រុម ឧទាហរណ៏: លាងកែវ នៅកន្លែងចានបន្ទាប់ពីអ្នកដុសធ្មេញរួច។ តែងតែប្តូរអាគុយនៅក្នុងឧបករណ៍ តាមដានអគ្គីភ័យនៅផ្ទះរបស់អ្នក នៅពេលណាអ្នកផ្លាស់ប្តូរនាឡិកាទៅជាសន្សំពន្លឺនៅពេលថ្ងៃ។
· ប្រើល្បិចកន្សោម - អក្សរកាត់, និង កិរិយាស័ព្ទជាដើម។ នៅពេលដែលអ្នក រឹតបន្តឹង ឬបន្ធូរគម្របអ្វីមួយអ្នកអាចបង្កើតការចំណាំផ្ទាល់ខ្លួនណាមួយដែលអាចជួយអ្នកឲ្យងាយក្នុងការចងចាំ "ស្តាំ តឹង - ឆ្វេង ធូរ" ។
· បន្ថយល្បឿន។ សមត្ថភាពនៃការចងចាំរបស់យើងវាអាស្រ័យទៅតាមអាយុរបស់យើងដែរ អ្នកគួរសុំឲ្យមិត្តភ័ក្ត្រ សាច់ញាតិ និងគ្រូពេទ្យឱ្យនិយាយយឺតៗបន្តិច។
· ថែរក្សារាងកាយ ដើម្បីថែរក្សាចិត្ត ការប្រើប្រាស់ថ្នាំមួយចំនួន ក៏ដូចជាអាហារូបត្ថម្ភដែលមិនមានប្រយោជន៍ល្អសម្រាប់សុខភាព និង ការគេងមិនគ្រប់គ្រាន់ក៏អាចរំខានដល់ការចងចាំបានដែរ។
· ធ្វើលំហាត់ប្រាណផ្លូវចិត្ត។ ការអានសៀវភៅ លេងព្យាណូ មើលកម្វិធីទូរទស្សន៍មួយចំនួនដែលជួយដល់ការចងចាំ - សកម្មភាពទាំងអស់នេះជួយឱ្យខួរក្បាលរបស់អ្នកស្រឡះនិងសកម្មជាងមុន។
· យល់អំពីរបៀបនៃការរៀនរបស់អ្នក។ មនុស្សភាគច្រើនជាអ្នករៀនដោយការមើលឃើញ ចាំបានច្រើនជាងនៅពេលដែលគេបានឃើញរបស់នោះ។ ពួកគេទទួលបានប្រយោជន៍ច្រើនពីសៀវភៅកំណត់ត្រានិងសញ្ញា។ អ្នកផ្សេងទៀតជាអ្នកដែលរៀនតាមរយៈការស្តាប់លឺ រៀនបានល្អជាងនៅពេលដែលគេបានឮ។ ពួកគេទទួលបានផលប្រយោជន៍ពីការនិយាយចេញឬប្រើម៉ាស៊ីនថតសំឡេង។ មានមនុស្សមួយចំនួនទៀតនាក់ជាអ្នករៀនតាមរយៈមនោសញ្ចេតនាពួកគេចងចាំល្អបំផុតនូវអ្វីដែលពួកគេជួបប្រទះ។ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការសរសេររឿងរឺក៏ការសម្ដែងចេញ។ ការដឹងពីភាពខ្លាំងរបស់អ្នកនឹងជួយឱ្យការចងចាំរបស់អ្នកដំណើរការមានប្រសិទ្ធភាពខ្ពស់។ ដើម្បីបង្កើនការចងចាំ អ្នកគួរចាប់ផ្តើមសាកល្បងប្រើរបៀបរៀនទាំងបីខាងលើនេះ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top