• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

អាហារប្រាំមួយមុខដែលល្អបំផុតជួយឲ្យសក់លូតលាស់បានល្អ

[Copy link]
43 0
Share
អាហារប្រាំមួយមុខដែលល្អបំផុតជួយឲ្យសក់លូតលាស់បានល្អ
ខាងក្រោមនេះគឺជាអាហារប្រាំមួយមុខដែលល្អបំផុតជួយឲ្យសក់លូតលាស់បានល្អ


១. បន្លែពណ៌បៃតង
អ្នកទំនងជាបានដឹងខ្លះៗហើយថាការញ៉ាំបន្លែមានសារៈសំខាន់សម្រាប់សុខភាព។ បន្លែស្លឹកបៃតងដូចជាស្ពៃ និង ខាត់ណា ផ្តល់នូវកម្រិតជាតិដែកខ្ពស់ដែលជាសារធាតុរ៉ែចាំបាច់សម្រាប់កោសិកាសក់ក្នុងការលូតលាស់មានសុខភាពល្អ។ ការស្រាវជ្រាវបានបង្ហាញថា កង្វះជាតិដែកជាមូលហេតុមួយដែលធ្វើឲ្យជ្រុះសក់។ កាលណាជាតិដែកទាបវាបង្ហាញថាអុកស៊ីសែននិងសារធាតុចិញ្ចឹមមិនត្រូវបានផ្តល់ទៅដល់ឫសសក់និងឫសសក់គ្រប់គ្រាន់។

២. ផ្លែក្រូច
ទឹកក្រូច ក្រូចឆ្មា និង ក្រូចថ្លុង ជាប្រភេទផ្លែឈើដែលពោរពេញទៅដោយវីតាមីន C។ វីតាមីន C គឺជាវីតាមីនរលាយក្នុងទឹកដែលវាល្អ ស្រូបយកសារជាតិចិញ្ចឹមសំខាន់ដទៃទៀតដូចជាជាតិដែកផងដែរ។ វាក៏បង្កើត collagen ដែលមានសារៈសំខាន់សម្រាប់ការរីកលូតលាស់របស់សក់ដែលវារក្សា និង ធ្វើអោយសក់រឹងមាំពីឫសសក់ទៅដល់ចុងសក់។

៣. ដំឡូងផ្អែម

ខណៈពេលដែលអ្នកប្រហែលជាគិតថាសក់ដុះយឺតវាជារៀងធម្មតា តែតាមពិតសក់គឺជាផ្នែកមួយដែលលូតលាស់លឿនបំផុត។ ទោះជាដូច្នេះក៏ដោយដើម្បីឱ្យជាលិកាទាំងនោះដំណើរការបានល្អ វាត្រូវការ វីតាមីនអា ដើម្បីជួយឲ្យវាមានការលូតលាស់លឿន។ វីតាមីនអា សំបូរនៅក្នុង ដំឡូងជ្វាជាងគេ ដែលវាមាន ៤ដងនៃវីតាមីនអាដែលបានណែនាំដោយអ្នកជំនាញ។

៤. ស៊ុត
ប្រូតេអ៊ីនគឺជាធាតុផ្សំដ៏សំខាន់មួយទៀតចំពោះការធានាឲ្យសក់មានការលូតលាស់ល្អ ពីព្រោះសក់ត្រូវបង្កើតចេញពីប្រូតេអ៊ីន។ Keratin ដែលមាននៅក្នុងសក់ត្រូវការប្រូតេអ៊ីនដើម្បីលូតលាស់ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាប្រូតេអ៊ីនឲ្យមាននៅក្នុងរបបអាហាររបស់អ្នក។ ស៊ុតជាប្រភេទអាហារសម្បូរដោយប្រូតេអ៊ីន។ នៅក្នុងស៊ុត១គ្រាប់មានប្រូតេអ៊ីនពី 6 ទៅ 7 ក្រាម ដែលវាមានសមត្ថភាពក្នុងការជួយសក់របស់អ្នកឲ្យលូតលាស់ក្នុងកម្រិតកម្រិតមួយដែលរឹងមាំនិងមានសុខភាពល្អ។

៥. ផ្លែបឺរ
ផ្លែបឺរ មានប្រសិទ្ធភាពខ្ពស់សម្រាប់សក់ស្ងួត ផ្លែឈើដ៏ពិសេសមួយនេះសំបូរទៅដោយ វីតាមីន A, D, E និង B6 ហើយក៏មាន ប្រូតេអ៊ីន អាស៊ីតអាមីណេ ម៉ាញ៉េស្យូម អាស៊ីតហ្វូលិក (វីតាមីនបេ៩) ជាតិទង់ដែង និងជាតិដែកផងដែរ ជាពិសេស វីតាមីនអ៊ី ដែលវាជួយធ្វើ ចរាចរឈាមឲ្យកាន់តែប្រសើរដែលចាំបាច់ សម្រាប់ឫសសក់ ជំរុញការលូតលាស់របស់សក់ឲ្យមានសុខភាពល្អ។ អ្នកអាចញ៉ាំផ្លែបឺរដែលមានរសជាតិឆ្ងាញ់នេះ ដោយធ្វើជាទឹកក្រឡុក សាឡាត់ សូសា។ មួយវិញទៀត ប្រេងបឺរ អាចលាបដោយផ្ទាល់ទៅលើសក់ដែលវាមានប្រសិទ្ធភាពយ៉ាងអស្ចារ្យ។


៦. គ្រាប់ធញ្ញជាតិ
អូមេហ្គា 3 ល្អសម្រាប់សក់របស់អ្នកជាពិសេសវាជួយធ្វើឲ្យសក់ក្រាស់ល្អ។ ប៉ុន្តែរាងកាយរបស់យើង មិនអាចផលិតអូមេហ្គា 3 បានទេ ហេតុនេះយើងត្រូវស្វែងរកវាពីប្រភពខាងក្រៅ និងបន្ថែមវានៅក្នុងរបបអាហារ។ ប្រភេទអាហារដែលសំបូរអូមេហ្គា 3មានដូចជា គ្រាប់សណ្តែក គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី និង Walnut ដែលវាមានពេញទៅដោយ អូមេហ្គា 3 ដែលមានប្រយោជន៍និងមានរសជាតិឆ្ងាញ់ទៀតផង។
អ្វីដែលល្អជាងនេះគឺ គ្រាប់ធញ្ញជាតិទាំងនេះ ក៏មានផ្ទុកនូវវីតាមីនឌី ផងដែរ ដែលត្រូវបានគេរកឃើញថាវាមានប្រយោជន៍ ជួយឲ្យសក់ ក្រាស់ រឹងមាំ និងមានសុខភាពល្អដែលអ្នកពេញចិត្ត។



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top