• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

គុណសម្បត្តិ និង គុណវិបត្តិនៃការផឹកកាហ្វេយ៉ាងហោចណាស់មួយពែងក្នុងមួយថ្ងៃ

[Copy link]
32 0
Share
គុណសម្បត្តិ និង គុណវិបត្តិនៃការផឹកកាហ្វេយ៉ាងហោចណាស់មួយពែងក្នុងមួយថ្ងៃ

គុណសម្បត្តិ

១. ការពារប្រឆាំងនឹងប្រភេទផ្សេងៗនៃជម្ងឺមហារីក
អ្នកស្រាវជ្រៀវបានរកឃើញថាសារធាតុកាហ្វេអ៊ីននិងសារធាតុមួយចំនួនដែលមានប្រយោជន៍មួយចំនួនទៀតមានសមត្ថភាពក្នុងការជួយប្រឆាំងការកើតជម្ងឺមហារីកមួយចំនួនដូចជា ជម្ងឺមហារីថ្លើម មហារីកដោះ ពោះវៀន ជាដើម។ វាអាចបន្ថយហានិភ័យនៃការធ្វើអត្តឃាត សារធាតុកាហ្វេអ៊ីនវាជួយទៅភ្ញោចប្រពន្ធ័ប្រសាទនៅក្នុងខួរក្បាលដែលអាចជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង។

២. អាចជួយកាត់បន្ថយហានិភ័យនៃការកើតជម្ងឺអាល់ហ្សៃមឺ (Alzheimer)
ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថាការផឹកកាហ្វេ 3-5 ពែងក្នុងមួយថ្ងៃ វាអាចជួយកាត់បន្ថយហានិភ័យនៃ ជម្ងឺអាល់ហ្សៃមឺរប្រហែល 65% នៅក្នុងជីវិត។

៣. បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2
អ្នកស្រាវជ្រាវ បានសិក្សាលើមនុស្សជាង 100.000 នាក់អស់រយៈពេលជិត 20 ឆ្នាំដើម្បីរកទំនាក់ទំនងរវាងកាហ្វេនិងការថយចុះហានិភ័យនៃជម្ងឺទឹកនោមផ្អែមប្រភេទទី 2 ។ អ្វីដែលពួកគេបានរកឃើញគឺថាអ្នកដែលបង្កើនការទទួលទានកាហ្វេច្រើនជាង 1 ពែងក្នុងមួយថ្ងៃមានការថយចុះហានិភ័យនៃការវិវត្តនៃជំងឺនេះដល់ទៅ 11% ។ ប៉ុន្តែ អ្នកជំនាញក៏បានលើកទឹកចិត្តដែរថា វាជាការប្រសើរជាងប្រសិនបើអ្នកពិសារកាហ្វេdecaf។

គុណវិបត្តិ

១. អាចធ្វើឲ្យអ្នកញៀន
កាហ្វេមានជាតិកាហ្វេអ៊ីនខ្ពស់ នៅក្នុងកាហ្វេមួយពែងមានជាតិកាហ្វេអ៊ីន 95 មីលីក្រាម កាហ្វេអ៊ីនគឺជាសារធាតុគីមី ដែលអាចបង្កើតភាពញៀនបាន។

២. អាចឲ្យអ្នកបត់ជើងតូចញឹកញាប់
អ្នកឯកទេសបានដាក់ឈ្មោះកាហ្វេថា Diuretic ភ្នាក់ងារបញ្ចុះជាតិទឹក ធាតុផ្សំនៅក្នុងកាហ្វេ រួមចំណែកដល់ការបត់ជើងតូចញឹកញាប់ ជាការពិតដែលថានៅពេលអ្នកផឹកច្រើននោះ អ្នកនឹងបត់ជើងតូចច្រើនដែរ។

៣. អ្នកអាចគេងមិនលក់
ការស្រាវជ្រាវមួយបានរកឃើញថាការផឹក កាហ្វេ 6 ម៉ោងមុនពេលចូលគេងបានបន្ថយពេលវេលានៃការគេងសរុប មួយម៉ោង ហើយផលប៉ះពាល់នេះក៏អាចមានឥទ្ធិពលខ្លាំងចំពោះមនុស្សពេញវ័យព្រោះត្រូវការពេលវេលាយូរដើម្បីដំណើរការកាហ្វេអ៊ីននៅក្នុងខ្លួន។

៤. វាអាចផ្តល់ផលអវិជ្ជមានដល់ឆ្អឹងរបស់អ្នក
អ្នកជំនាញផ្នែកវេជ្ជសាស្ត្រនិងអ្នកវិទ្យាសាស្ត្រជាច្រើនបានសង្ស័យថាជាតិកាហ្វេអ៊ីនមានឥទ្ធិពលអវិជ្ជមានលើការស្រូបយកជាតិកាល់ស្យូម ដូច្នេះអ្នកគួរតែ ផឹកកាហ្វេ តិច ឬ អ្នក ធ្វើបែបណាឱ្យវាមានតុល្យភាពរវាងកាហ្វេជាមួយនឹងទឹកដោះគោ អាល់ម៉ុន បឺ ឬអាហារសម្បូរជាតិកាល់ស្យូមផ្សេងទៀត។

៥. វាអាចបណ្តាលអោយមានការចាល់ជាតិអាស៊ីតក្នុងក្រពះ
ប្រសិនបើអ្នកគិតថាអ្នកមានអាការៈឈឺទ្រូងនៅពេលដែលអ្នកពិសារកាហ្វេ វាជាការល្អដែលអ្នកគួរជៀសវាងការពិសារកាហ្វេ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top