• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

តើអ្នកគេងបានគ្រប់គ្រាន់ដែរឬទេ?

[Copy link]
52 0
Share
ចំនួននៃការគេងដែលមនុស្សត្រូវការគឺអាស្រ័យលើកត្តាជាច្រើនដែលក្នុងនោះរួមទាំងអាយុរបស់បុគ្គលនោះផងដែរ ជាទូទៅ: ទារក (អាយុ 0-3 ខែ) ត្រូវការ 14-17 ម៉ោង/មួយថ្ងៃ ទារក (អាយុ 4-11 ខែ) ត្រូវការ 12-15 ម៉ោង/មួយថ្ងៃ កុមារ (អាយុ 1-2 ឆ្នាំ) ត្រូវការចាប់ពី 11-14 ម៉ោង/មួយថ្ងៃ កុមារថ្នាក់មត្តេយ្យ (អាយុ 3-5) ត្រូវការពេលពី 10 ទៅ 13 ម៉ោង/មួយថ្ងៃ កុមារដែលចូលសាលារៀន (អាយុ 6-13) ត្រូវការ 9-11 ម៉ោង/មួយថ្ងៃ ក្មេងជំទង់ (អាយុពី 14-17) ត្រូវការប្រហែល 8 ទៅ 10 ម៉ោង/មួយថ្ងៃ មនុស្សពេញវ័យភាគច្រើនត្រូវការ 7 ទៅ 9 ម៉ោង/មួយយប់ មនុស្សវ័យចំណាស់ (ចាប់ពី 65 ឆ្នាំឡើងទៅ) ត្រូវការការគេងពី 7 ទៅ 8 ម៉ោងក្នុងមួយថ្ងៃ ស្ត្រីក្នុងអំឡុងពេល 3 ខែដំបូងនៃការមានផ្ទៃពោះជារឿយៗត្រូវការការគេងច្រើនម៉ោងច្រើនជាងធម្មតា។ អ្នកឯកទេសនិយាយថាប្រសិនបើអ្នកមានអារម្មណ៍ងងុយគេងនៅពេលថ្ងៃ សូម្បីតែក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ វាជាសញ្ញាបង្ហាញថា អ្នកមិនបានគេងគ្រប់គ្រាន់នោះទេ។

បំណុលគេង

1.jpg


ចំនួននៃការគេងដែលមនុស្សម្នាក់ត្រូវការក៏កើនឡើងដែរ ប្រសិនបើគេ គេងមិនគ្រប់គ្រាន់កាលពីប៉ុន្មានថ្ងៃមុន។ ការគេងតិចពេក បង្កើតឱ្យមាន “បំណុលគេង” ដែលប្រៀបធៀបទៅវាដូចជាអ្នកជំពាក់លុយធនាគារផងដែរ។ ទីបំផុតរាងកាយរបស់អ្នកនឹងទាមទារឱ្យសងបំណុលវិញ។ ការគេងតិចពេក វាបណ្តាលឲ្យយើង ការវិភាគវិនិច្ឆ័យរបស់យើងមិនបានល្អ ប្រតិកម្មតបទៅនឹងការផ្លាស់ប្តូរពេលវេលា និងមុខងារផ្សេងទៀត មានការថយចុះ។
ផលវិបាកនៃការគេងតិចពេក

1ba8eba94fd1caec7c6f5f97011ca222.jpg


ការគេងតិចពេកអាចបណ្តាលឱ្យ: បញ្ហាការចងចាំ មានអារម្មណ៍បាក់ទឹកចិត្ត ការចុះខ្សោយនៃប្រព័ន្ធការពាររាងកាយ ងាយឈឺ ងាយទទួលដឹងការឈឺចាប់។
គ្រោះថ្នាក់នៃការគេងមិនគ្រប់គ្រាន់
ការសិក្សាជាច្រើនបង្ហាញយ៉ាងច្បាស់ថា ការគេងមិនគ្រប់គ្រាន់ពិតជាមានគ្រោះថ្នាក់។ មនុស្សដែលគេងមិនគ្រប់គ្រាន់ ដែលបានធ្វើតេស្ត តាមរយៈ ការបើកបរសាកល្បង ឬ ដោយការបំពេញមុខងារដោយប្រើភ្នែកនិងដៃ លទ្ធផលបានបង្ហាញថាពួកគេអាចបង្ករគ្រោថ្នាក់ ធ្ងន់ធ្ងរជាងអ្នកដែលស្រវឹងទៅទៀត។ ការងងុយគេងគឺជាជំហានចុងក្រោយរបស់ខួរក្បាលមុនពេលគេងលក់ ហេតុនេះហើយការបើកបរនៅពេលងងុយគេងវាអាចបណ្តាលឱ្យមានគ្រោះមហន្តរាយ។ ជាតិកាហ្វេអ៊ីននិងភេសជ្ជៈដទៃទៀតមិនអាចបំបាត់នូវផលប៉ះពាល់នៃ បញ្ហាគេងមិនគ្រប់គ្រាន់ធ្ងន់ធ្ងរបានទេ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top