• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

តើអ្នកចង់ដឹងពីរបៀបព្យាបាលការចង្អោរចង់ក្អួតដែរឬទេ?

[Copy link]
63 0
Share

តើអ្នកចង់ដឹងពីរបៀបព្យាបាលការចង្អោរចង់ក្អួតដែរឬទេ?


  

5.jpg


  

ការចង្អោរគឺជាអារម្មណ៍នៃការចង់ក្អួត។ ការមានផ្ទៃពោះ ការវិលមុខ ពុលឡាន ពុលអាហារ ការប្រតិកម្មទៅនឹងថ្នាំ និង សារជាតិស្រវឹងជាដើម ពួកវាមូលហេតុទូទៅបំផុតដែលធ្វើឲ្យមានការចង្អោរ។

  
  

ខាងក្រោមនេះជាវិធីខ្លះៗដែលអាចជួយអ្នកបាន

  
  

១. ជាដំបូងអ្នកត្រូវដឹង ឬស្វែងរកមូលហេតុអ្វីដែលនាំឲ្យអ្នកចង់ក្អួត

  

វិធីល្អបំផុតក្នុងការដោះស្រាយបញ្ហាចង្អោរគឺរកមូលហេតុដែលបណ្តាលអោយអ្នកចង់ក្អួត។ ប្រសិនបើជនរងគ្រោះកំពុងពុលឡានក្នុងឡាន អ្នកគួរឈប់ឡាន និង សំរាកបន្តិចសិន។ មនុស្សមួយចំនួនអាចមានអាការៈប្រសើរឡើងប្រសិនបើគេជាអ្នកបើកឡាន ដូច្នេះបើវាជាជម្រើស សូមឱ្យពួកគេបើកបរ។ ជួនកាល ការអានសៀវភៅ ឬការផ្តោតអារម្មណ៍ ខណៈពេលជិះ ក៏អាចធ្វើអោយមានអាការៈចង់ក្អួតចង្អោរ ហើយ បើដូច្នោះវាជាការប្រសើរ ប្រសិនបើអ្នកឈប់អាន ឬឈប់ផ្តោតអារម្មណ៍ទៅលើអ្វីមួយ។

  
  

២. ដកដង្ហើម

  

ព្យាយាមដកដង្ហើមវែងៗ យឺតៗ

  

មានការសិក្សាមួយចំនួនដែលបង្ហាញថាការស្រូបយកចំហាយនៃជាតិអាល់កុលអ៊ីសូស្ពូប៉ូលធ្វើឱ្យអារម្មណ៍ស្ងប់ស្ងៀម។ អ្នកស្រាវជ្រាវបានណែនាំថា ការដកដង្ហើមជ្រៅៗយឺតៗធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ប្រសើរ ព្យាយាមធ្វើតាមរបៀនេះ រហូលដល់អ្នកមានអារម្មណ៌ប្រសើរឡើង គឺ ដកដង្ហើមជ្រៅៗចូលតាមច្រមុះ ហើយដកដង្ហើមចេញវិញតាមមាត់ ធ្វើបែបនេះធ្វើម្តងហើយម្តងទៀត។

  
  

៣. ខ្ញី ឬ វីតាមីន B6


  

4.jpg

  

ប្រើថ្នាំគ្រាប់វីតាមីន B6 ឬ ខ្ញី

  

ខ្ញី ជាការព្យាបាលបែបធម្មជាតិមួយដែលមានប្រសិទ្ធភាពប្រឆាំងនឹងការចង់ក្អួតបានយ៉ាងល្អ ក៏ដូចជា វីតាមីនបេ 6 ផងដែរ។ ខ្ញី ចំនួន 1000 មីលីក្រាម ឬក៏ 1 ក្រាម ឬ វីតាមីន B6 10 មិល្លីក្រាម អាចមានសម្ថភាពក្នុងការអាចប្រឆាំងការចង្អោររកក្អួតបាន។ ស្ត្រីមានផ្ទៃពោះគួរតែប្រុងប្រយ័ត្នចំពោះការលេបថ្នាំឬអាហារបំប៉នដើម្បីគ្រប់គ្រងការចង្អោរនិងក្អួត។

  
  

៤. ថ្នាំប្រឆាំងនឹងការចង្អោរ (Anti-Emetics)

  

វិធីមួយទៀតនោះគឺ សូមប្រើប្រាស់ថ្នាំប្រឆាំងនឹងការចង់ក្អួត

  

ថ្នាំប្រឆាំងនឹងអ៊ីស្តាមីនដែលជាធម្មតាត្រូវបានគេប្រើសម្រាប់អាឡែរហ្សីគឺមានប្រសិទ្ធភាពប្រឆាំងនឹងការចង្អោរណាស់។ មួយវិញទៀត ការពុលអាហារបង្កឱ្យមានការចង្អោរចង់ក្អួតដែរ វាគឺជាវិធីរបស់រាងកាយក្នុងការសម្អាត បាក់តេរីនៅក្នុងខ្លួន ជាពិសេសក្នុងកំឡុងពេល 24 ម៉ោងដំបូង។ រាងកាយរបស់អ្នកដឹងថានៅពេលណាវាពិតជាត្រូវការការបញ្ចោញរបស់អាក្រក់ចេញពីពោះវៀន ប្រសិនបើការក្អួតមិនឈប់ទេបន្ទាប់ពី 24 ម៉ោងនោះទេ អ្នកជម្ងឺពុលអាហារគួរត្រូវទៅជួបគ្រូពេទ្យ។ ការក្អួតចង្អោអាចបណ្តាលឲ្យអ្នកបាត់បង់ជាតិទឹកក្នុងខ្លួន។


  

3bffc33f3190443bb3fe01729830273f.jpg

  
  

៥. សូមទៅជួបគ្រូពេទ្យ

  

ប្រសិនបើអ្នកព្យាយាមគ្រប់ទាំងវិធីទាំងអស់ហើយតែនៅតែមិនមានប្រយោជន៍ សូមទៅជួបគ្រូពេទ្យជាបន្ទាន់។

  

ជាពិសេសនៅពេលដែលអ្នកមានរោគសញ្ញាទាំងនេះដូចជា៖ សញ្ញានៃការខ្វះជាតិទឹក អស់កម្លាំង ឬ ការភាន់ច្រឡំ ក្អួតឈាម វិលមុខ ជាដើម។



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top