អ្នកខ្លះនិយាយថាមនុស្សស្រលាញ់គ្នាខ្លាំង ទោះជាយ៉ាងណាក៏មិនបែកគ្នាដែរ! ប៉ុន្តែការលើកឡើងនេះមិនអាចធានាបាន១០០%នោះទេ ពេលខ្លះស្រលាញ់គ្នាខ្លាំងមិនសំខាន់ទេ អ្វីដែលសំខាន់បំផុតនោះគឺការយោគយល់គ្នាទៅវិញទៅមកបើសិនជាម្នាក់ៗមិនព្រមយល់ពីគ្នាទេ ទោះអ្នកពីរនោះរៀបការរួចក៏នៅតែលែងលះគ្នាដែរ ។
ទាំងនេះគឺជាចំណុចអាក្រក់ដែលមនុស្សស្រលាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយមិនគួរធ្វើ ៖
- ចិត្តរឹង , ចង់ឈ្នះ បើសិនជាមានសង្សារជាមនុស្សចិត្តរឹង អ្នកប្រាកដជាត្រូវហត់ចិត្តបន្តិចហើយព្រោះសារតែការរឹងរូសវាជះឥទ្ធិលដល់ការស្រលាញ់យ៉ាងច្រើន ព្រោះម្នាក់សុទ្ធតែរឹងមិនព្រមចុះញម ។ - ប្រកាន់គោលជំហរខ្លួនឯងជាធំ មនុស្សប្រកាន់គោលជំហរខ្លួនឯងជាធំគឺមានតែភាពមានះក្នុងខ្លួនគ្មានថ្ងៃស្វាងនោះទេ គេមិនចេះនឹងរឹតតែមិនចង់ស្តាប់ហេតុផលនរណាម្នាក់នោះទេ គេយកតែហេតុផលខ្លួនឯងជាធំ ។ - មានះចង់ឈ្នះរៀងខ្លួន មនុស្សខ្លះមិនចង់ចាញ់នោះទេសូម្បីតែស្នេហាខ្លួនឯងក៏ដោយ តែពេលខ្លះបើសិនជាចង់ឈ្នះរៀងខ្លួនពេក ធ្វើឱ្យបាត់បង់ស្មារតីបង្កើតជារឿងធំ ពិតជាមិនអាចស្រោចស្រង់ស្នេហានោះបានទេ ។
-មិនព្រមសម្របតាមដៃគូ អ្នកខ្លះជាមនុស្សដែលគេហៅថាមនុស្សចិត្តចង្អៀតតាមតែចិត្តខ្លួនឯងមិនព្រមបើកចិត្តធ្វើស្រួលៗជាមួយដៃគូស្នេហា មនុស្សបែបនេះតែងតែដាក់សម្ពាធដល់មនុស្សដែលគេស្រលាញ់ជារឿយៗ ។ - ប្រច័ណ្ឌ មនុស្សស្រលាញ់គ្នាតែងទាមទារទំនុកចិត្តឱ្យគ្នាទៅវិញទៅមក បើសិនជាគ្មានទំនុកចិត្តលើគ្នានោះទេ ពិតជាមិនអាចសុខនឹងគ្នានោះ ព្រោះមានតែរឿងរកាំរកូសជាមួយគ្នា ហើយបើសិនជាមិនផ្តល់ទំនុកចិត្តឱ្យគ្នាច្បាស់ជានៅជាមួយគ្នាមិនសុខនោះទេ ។
|