• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

គន្លឹះងាយ៣យ៉ាងក្នុងការសម្រក់ទម្រន់ដែលមិនមាននរណាប្រាប់អ្នក

[Copy link]
187 0
Share

ហត់នឹងពាក្យ ស្តាប់ដំបូន្មានក្នុងការសម្រកទម្ងន់ដដែលៗមែនទេ? ប្រសិនបើអ្នកព្យាយាមសម្រកទម្ងន់ អ្នកប្រហែលជាធ្លាប់លឺដំបូន្មានក្នុងការសម្រកទម្ងន់ដដែលៗ។ Ted Spiker ជាអ្នកនិពន្ធសៀវភៅសុខភាព ដែលលក់ដាច់បំផុតដូចជាស៊េរី Dr. Oz ផ្តល់នូវដំបូន្មានគួរឱ្យភ្ញាក់ផ្អើលនិងមានប្រយោជន៍នៅក្នុងសៀវភៅថ្មីរបស់គាត់គឺ Down Size ។


3b367083411d426fb5dc5194db8f5cdb.jpg

  

នេះគឺជាមេរៀនដែលយើងចូលចិត្តចំនួនបី:

  

១. ការជៀសវាងពីការល្បួងត្រូវការលើសពីការប្តេជ្ញាចិត្តទៅទៀត។ ឆន្ទៈ គឺជាយុទ្ធសាស្ត្រ អ្នកគួរមានការបង្កើតគម្រោងផែនការច្បាស់លាស់។ លោក Spiker បានលើកឡើងថាអ្នកគួរគិតនៅក្នុងចិត្តរបស់អ្នកពីបញ្ជីនៃសាច់រឿងដែលជាធម្មតាធ្វើឱ្យយាយីដល់ផែនការសម្រកទម្ងន់របស់អ្នក និងក្នុងបញ្ជីរនោះផងដែរអ្នកក៏រៀបចំការឆ្លើយតបមួយដើម្បីយកឈ្នះការល្បួងទាំងនោះ។


3bffc33f3190443bb3fe01729830273f.jpg


  

២. អ្នកត្រូវចេះប្រើពាក្យឲ្យមានឥទ្ធិពលល្អសម្រាប់អ្នក ។ លោក Spiker បាននិយាយថាការស្រាវជ្រាវបានបង្ហាញថា ជម្រើសនៃការប្រើប្រាស់ពាក្យរបស់អ្នក អាចនាំឱ្យអ្នកមានជម្រើសម្ហូបអាហារល្អប្រសើរជាងមុន ដូចជាការនិយាយថា "ខ្ញុំមិនញ៉ាំការ៉េម" ធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកមានអំណាចច្រើនជាងអ្នកនិយាយថា "ខ្ញុំមិនអាចញ៉ាំការ៉េមបានទេ" ។ ការពិតអ្នកដែលបានអនុវត្តពាក្យថា "ខ្ញុំមិន" បានជ្រើសរើសយកជម្រើសល្អជាងមុន 64% បើប្រៀបធៀបទៅនឹងចំនួន 39% នៃពេលវេលានៅក្នុងក្រុម "ខ្ញុំមិនអាច" បាន។

  

៣. រាប់ភាពខ្លាំងនៃកាយសម្បទាសម្បទាមិនមែនកាឡូរីទេ។ ការតាមដានខ្លួនឯងដូចជាការរក្សាកំណត់ហេតុអាហារឬកាឡូរីជាដើមវាទាក់ទងជាមួយនឹងការសម្រកទម្ងន់។ យ៉ាងណាក៏ដោយវាអាចធ្វើឲ្យមានការធុញទ្រាន់ជាពិសេសនៅពេលដែលអ្នករៀនញ៉ាំអាហារដែលផ្តល់នូវសុខភាពល្អនិងអាចប្រើកាឡូរី។ ដូច្នេះ Spiker បានផ្លាស់ប្តូរយុទ្ធសាស្ត្រ ធ្វើការត្រួតពិនិត្យ ខ្លួនឯងតាមរយៈ ការតាមដានការធ្វើលំហាត់ប្រាណកាយសម្បទាដែលអាចតាមដានរាល់ការធ្វើលំហាត់ប្រាណរបស់គាត់ដោយមាន គោលដៅប្រចាំឆ្នាំ ដូចជារត់ ហែលទឹក ជាដើម។


  

4.jpg


Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top