• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ហេតុផល 10 យ៉ាងដែលធ្វើអោយហើមជើង!

[Copy link]
62 0
Share
ជើងគឺជាសរីរាង្គដ៏សំខាន់បំផុតនៃរាងកាយ ដោយសារតែយើងប្រើជើងជាប្រចាំថ្ងៃសំរាប់ការធ្វើងារផ្សេងៗ ហើយមានមនុស្សតិចណាស់ដែលបានយកចិត្ត ទុកដាក់ថែរក្សាជើងរបស់ពួកគេរ។ ជើងក៏ជាសរីរាង្គដែលបង្ហាញពីភាពមិនប្រក្រតីនៃរាងកាយរបស់យើងផងដែរនៅពេលដែលមានអ្វីមួយមិនប្រក្រតី។ ខាក្រោមនេះយើងនឹងបង្ហាញពី ហេតុផលមួយចំនួនដែលធ្វើអោយហើមជើង៖
1jpg.jpg
១. អង្គុយឬឈរយូរពេក
បុគ្គលិកដែលត្រូវឈរឬអង្គុយយូរដោយគ្មានឱកាសផ្លាស់ទីរាងកាយ ដូចជាវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា មេចុងភៅ សន្តិសុខ អាចធ្វើឱ្យជើងរបស់អ្នកកម្រផ្លាស់ប្តូរ មានហានិភ័យដែលប្រព័ន្ធឈាមរត់ មិនបានដំណើរការ។ នៅពេលឈាមហូរទៅជើងមានលក្ខណយឺតបណ្តាលឱ្យជើងមើលទៅហើម។
21c1a07ef50c4a72b821cdaf909c1131.png
២. បរិភោគសារជាតិសូដ្យូមច្រើនពេក
ការទទួលទានជាតិសូដ្យូមច្រើនពេក, វានឹងធ្វើឱ្យមុខហើម ក៏អាចបណ្តាលឱ្យផ្នែកផ្សេងទៀតនៃរាងកាយដូចជាជើងហើមបានផងដែរ។ អង្គការបេះដូងអាមេរិកបានបញ្ជាក់ថាយើងគួរតែទទួលទានជាតិសូដ្យូមមិនលើសពី 2.300 មីលីក្រាមក្នុងមួយថ្ងៃ ឬមិនលើសពី 1 ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ បន្ថែមពីលើជាតិសូដ្យូមវាបានមកពីអំបិលនៅក្នុងអាហារធម្មតាដែលយើងញ៉ាំ ក៏បានភ្ជាប់មកជាមួយអាហារសម្រន់ ភេសជ្ជៈខ្លះ ផងដែរ។
02cd134197774a53bd48ceb72be05459.jpg
៣. ផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំ
ថ្នាំដែលជួយកាត់បន្ថយជាតិស្ករក្នុងឈាមរបស់អ្នកដែលមានជំងឺទឹកនោមផ្អែមដូចជា Avandia ឬ Actos អាចផ្តល់ផលប៉ះពាល់ដល់រាងកាយ ដោយធ្វើឱ្យរាងកាយហើម ។ លើសពីនេះទៀត ថ្នាំសម្រាប់ជំងឺសរសៃឈាមបេះដូងដូចជា Loniten និង Apesoline ដែលជួយពង្រីកសរសៃឈាម ធ្វើឱ្យលំហូរឈាមធំក៏ អាចបណ្តាលឱ្យហើមជើងផងដែរ។

៤. មានផ្ទៃពោះ
ក្នុងអំឡុងពេលបីខែដំបូងនៃការមានផ្ទៃពោះ ជើងហើមជាងធម្មតា ហើយជើងនឹងហើមកាន់តែខ្លាំងឡើងនៅពេលដែលទារកលូតលាស់ អំឡុងពេលមានផ្ទៃពោះ។


៥. មានទំងន់ធ្ងន់
ការហើមជើងក៏អាចបណ្តាលមកពីការឡើងទម្ងន់ផងដែរ។ ប្រសិនបើចាប់ផ្តើមធ្វើលំហាត់ប្រាណសម្រកទំងន់ ជើងនឹងស្តើយពីការហើមដោយខ្លួនឯងដោយគ្មានការព្យាបាល។

៦. របួសកជើងឬជើង
ការរងរបួស គ្រោះថ្នាក់ដែលកើតឡើងជាមួយកជើង ឬជើងបន្ទាប់ពីធ្វើលំហាត់ប្រាណ ឬគ្រោះថ្នាក់ផ្សេងៗ ក៏អាចបណ្តាលធ្វើអោយមានការហើមនិងឈឺចាប់ផងដែរ។ ដូចនេះចូលយកទឹកក្តៅ ឫទឹកកកមកស្នំដើម្បីទទួលបានការធូរស្រាល។
៧. ការផ្លាស់ប្តូរអ័រម៉ូន
អំឡុងពេលអ័រម៉ូនមានភាពចលាចល គឺជារយៈពេលនៃការមករដូវ ហើយនៅពេលនេះយើងនឹងកត់សម្គាល់ពីភាពខុសគ្នានៃខ្លួនយើងតាមរបៀបជាច្រើនហើយមានអារម្មណ៍ថាខ្លួនហើម មានសុដន់ធំ មុខនិងជើងអាចហើមផងដែរ ប្រសិនបើអ្នកចង់បន្ថយការហើមអំឡុងពេលនេះ គួរតែផឹកទឹកច្រើន កាត់បន្ថយការញ៉ាំចំណីអាហារដែលមានជាតិសូដ្យូមខ្ពស់ ហាត់ប្រាណជាប្រចាំ នឹងជួយកាត់បន្ថយការហើមរបស់រាងកាយទាំងមូល។
៨. ជំងឺផ្សេងៗ
នៅពេលប្រព័ន្ធរាងកាយមិនប្រក្រតី រាងកាយអាចមានសញ្ញាផ្សេងៗនៃការហើម ដែលអាចប៉ះពាល់ដល់មុខងារនៃប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។ វាអាចកើតមានឡើងចំពោះមនុស្សដែលលើសទម្ងន់ អ្នកជំងឺមហារីក ឬអ្នកជំងឺដែលត្រូវបានឆ្លងបច្ចុប្បន្ន។ ដើម្បីរកមូលហេតុ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានឆាប់។
៩. កំណកឈាមនៅក្នុងជើង
កំណកឈាមក្នុងសរីរាង្គអាចកើតឡើងតាមរបៀបជាច្រើន។ មនុស្សដែលធ្វើការយូរពេកមិនធ្វើចលនាជើង ឬអាចកើតឡើងចំពោះអ្នកជំងឺដែលមិនអាចផ្លាស់ប្តូររាងកាយបានយូរ នៅពេលដែលដុំឈាមកកបង្កឱ្យមានការពិបាកក្នុងចរន្តឈាម រហូតទាល់តែមានហើមជើងនិងជើងទាំងហើមទាំងសន្លាក់និងឈឺ ហើយបន្ទាប់មកចុចមិនឈឺចាប់ រួមទាំងពណ៌នៃជើង ហើយជើងអាចផ្លាស់ប្តូរទៅជាពណ៌ស្រអាប់ ប្រសិនបើរោគសញ្ញាបែបនេះគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីព្យាបាល។
១០. ជំងឺខ្សោយតំរងនោម / ខូចថ្លើម
នៅពេលតម្រងនោមគឺជាសរីរាង្គដែលទទួលខុសត្រូវចំពោះបរិមាណសារធាតុរាវក្នុងរាងកាយ ប្រសិនបើតម្រងនោមមិនអាចបញ្ចេញសារធាតុរាវចោលបាន ដូច្នេះបណ្តាលឱ្យរាងកាយហើម ហើយអាចបណ្តាលឱ្យហើមជើង ក៏ដូចជាថ្លើមដែលអាចបណ្តាលអោយមានជំងឺលើសឈាមដោយសារតែការផឹកស្រាហួសកំរិត រហូតដល់ធ្វើឱ្យក្រិនថ្លើម ហើយលទ្ធផលជើងហើម ដូច្នេះប្រសិនបើអ្នកគិតថាមានហានិភ័យនៃជំងឺតម្រងនោម ថ្លើម គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យសុខភាពរាងកាយបន្ថែមទៀត៕



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top