• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

អ្វីទៅជា ជំងឺទឹកនោមផែ្អមប្រភេទទី១?

[Copy link]
155 0
Share
ជំងឺទឹកនោមផែ្អម គឺជាជំងឺមួយដែលបង្កឡើងដោយភាពខុសបែ្លកនៃ អ័រម៉ូន វាអាចបណ្តាលឲ្យមានបញ្ហាជាច្រើនទៅលើ ជើងប្រអប់ជើង ក្រលៀន ភែ្នក ប្រព័ន្ធប្រសាទ បេះដូង និងចរន្តឈាម ។ បើសិនជាយើងទុកវា មិនព្យាបាលទេនោះបញ្ហាទាំងនេះអាចនឹងនាំ ខ្សោយក្រលៀន កើតដំបៅ ងងឹតភែ្នក ស្លាប់អវៈយវៈ ឬក៏អាចនឹងនាំឲ្យមាន ការដាច់សរសៃឈាម ក្នុងខួរក្បាលទៀតផង ។ ជំងឺទឹកនេះ កំពុងកើនឡើងជាលំដាប់នាពេលបច្ចុប្បន្ន។
1jpg.jpg

អ្វីទៅជា ជំងឺទឹកនោមផែ្អមប្រភេទទី១
ជំងឺទឹកនោមផែ្អមប្រភេទទី១ កើតលើ អ័រម៉ូនអាំងសូលីនដែលមាននៅក្នុងខ្លួន ឬជាជំងឺដោយបន្សោយ ភាពស៊ាំរបស់រាងកាយ ។ ប្រភេទទី1នេះវាអាចបំផ្លាញកោសិកាលំពែងដែលជាអ្នកផលិត អ័រម៉ូនអាំងស៊ូលីន អ័រម៉ូនអាំងស៊ូលីន គឺត្រូវការជាចាំបាច់ដើម្បី គ្រប់គ្រងកម្រិតជាតិស្ករ នៅក្នុងឈាម បើសិនជាគ្មានអាំងស៊ូលីនទេនោះអ្នកជំងឺ អាចស្លាប់បាន។ ចំពោះអ្នកដែលកើតជំងឺទឹកនោមផែ្អមទាំងនៅកេ្មង នោះពួកគេមិន អាចផលិត អ័រម៉ូនអាំងស៊ូលីន បានឡើយ។ អ្នកកើតជំងឺទឹកនោមផែ្អមប្រភេទទី១ ត្រូវតែបង្កើនបរិមាណ អ័រម៉ូនអាំងសូលីននៅក្នុងខ្លួនរបស់ពួកគេ មិនថាតាមរយៈ ការចាក់ថ្នាំអាំងស៊ូលីន ឬពាក់ឧបករណ៍ ដើម្បីបំភាយអាំងស៊ូលីន នៅក្រោមសែ្បកទេ អ័រម៉ូនអាំងស៊ូលីនមិនអាចទទួលបានតាមរយៈថ្នាំគ្រាប់ទេពីព្រោះវានឹង ត្រូវបំផ្លាញនៅ ពេលដែលយើង លេបចូលទៅដោយ មិនទាន់ទាំងបានផ្តល់ដល់រាងកាយផង។
02cd134197774a53bd48ceb72be05459.jpg
១ រោគសញ្ញា
ចំពោះជំងឺទឹកនោមផែ្អមប្រភេទទី១ គឺភាគច្រើនបង្ហាញរោគសញ្ញាភ្លាមៗដូចជា៖
·        កំរិតជាតិស្ករនៅក្នុងទឹកនោមឡើងខ្ពស់
·        កំរិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់
·        មានអាការៈឃ្លានបែ្លកពីធម្មតា
·        នោមញឹក (បើកេ្មងៗច្រើនតែនោមដាក់កនេ្ទលតែម្តង)
·        មានអាការៈចង់ក្អួត ឬក្អួតចង្អោរតែម្តង
·        ស្រកទម្ងន់បែ្លក
·        មានអាការៈខ្សោយ និងឆាប់នឿយហត់
·        ចិត្តស្រាល និងមានអារម្មណ៍មិននឹងន
២.jpg
២ មូលហេតុ
មូលហេតុបង្ករជំងឺទឹកនោមផ្អែមមិនទាន់ត្រូវបានកំណត់ច្បាស់លាសទេ។ មូលហេតុអាចជាកត្តាហ្សែន ការរស់នៅ គ្មានតុល្យភាពរបបអាហារ បរិភោគសាច់ក្រហមច្រើន ជាតិខ្លាញ់និងកាបូអ៊ីដ្រាតខ្ពស់ លើសទម្ងន់ ... គឺជាកត្តាហានិភ័យនាំឱ្យមានជំងឺទឹកនោមផ្អែមប្រភេទ១។ ប្រសិនបើឪពុកម្តាយមានជំងឺទឹកនោមផ្អែម កូនរបស់ពួកគាតក៏ងាយនឹងកើតជំងឺនេះណាស់។
    ដូច្នេះបើអស់លោកអ្នកមានអាការ ឫរោគសញ្ញាដូចបានរៀបរាប់ គួរតែទៅពិនិត្យជាមួយគ្រូពេទ្យ៕

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top