• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ដឹងថា ត្រីវីស័យ បង្កើតឡើងនៅពេលណាទេ?

[Copy link]
263 0
Share
ត្រីវិស័យត្រូវបានគេស្គាល់យ៉ាងច្បាស់ថាមានសារៈសំខាន់នៃការធ្វើដំនើរ។ តែទោះជាយ៉ាងណា វាមិនត្រូវបានគេដឹងប្រាកដ៍ ថាត្រូវបានបង្កើតក្នុងកំឡុងពេលណាអោយច្បាស់ទេ។ ឯកសារខ្លះនិយាយថាវាបានបង្កើតក្នុង រាជវង្សហាននៃប្រទេសចិនរវាងឆ្នាំ 300 និង 200។ គេគ្រាន់តែបានដឹងថា វាត្រូវបានគេបង្កើតឡើងជាង 2000 ឆ្នាំមកហើយហើយត្រូវបានប្រើ ក្នុងរាជវង្សសុង។
1jpg.jpg
១ ប្រទេសចិន
ពីឯកសារយោងអក្សរសាស្ត្រចិនដែលគួរកត់សម្គាល់ ការប្រើប្រាស់និងការបង្កើតត្រីវិស័យត្រូវបានគេបង្កើតនៅប្រទេសចិនភាគខាងត្បូង។ វាត្រូវបានផលិតឡើងពីរ៉ែធម្មជាតិដែកម្យ៉ាងឈ្មោះថា Lodestone ។ Lodestone ត្រូវបានផលិតចេញពីម៉ាញេទិចនៃផែនដី។ មុនដំបូងគេប្រើវាសំរាប់គោលបំណង ធរណីមាត្រ ប្រាប់ពីសំណាង និងគោលការណ៍ជាច្រើននៃ Feng Shui។ ក្រោយមកជនជាតិចិនបានរៀនពីរបៀបដែលត្រីវិស័យ ក៏យកវាមកប្រើក្នុងការប្រាប់ទិស ហើយក្នុងអំឡុងរាជវង្សសុង វាត្រូវបានប្រើសម្រាប់គោលបំណងក្នុងការធ្វើដំនើរ។
02cd134197774a53bd48ceb72be05459.jpg
2. អឺរ៉ុបមជ្ឈិមសម័យ
ការសិក្សាមួយទៀតបានបង្ហាញថា ប្រើប្រាស់ត្រីវិស័យមិនមែន ប្រទេសចិនអ្នកបង្កើតតែឯងនោះទេ វាក៏ត្រូវបានបង្កើតនៅក្នុងទ្វីបអឺរ៉ុបផងដែរ។ ការប្រើប្រាស់ត្រីវិស័យនៅសមុទ្រនៅឆ្នាំ 1218 បានបង្ហាញពីការយល់ដឹងកាន់តែទូលំទូលាយអំពីត្រីវិស័យរបស់មនុស្សនៅទ្វីបអឺរ៉ុប។ នៅក្នុងឯកសារយោងជាច្រើនការប្រើប្រាស់ម្ជុលម៉ាញ៉េទិកសម្រាប់ការរុករកត្រូវបានគេរកឃើញនៅឆ្នាំ 1250 ។
3. ប្រទេសអ៊ីស្លាម
២.jpg
ត្រីវិស័យមួយប្រភេទទៀត ត្រូវបានគេស្គាល់ផងដែរថាជា ត្រីវិស័យQibla នៅប្រទេសអ៊ីស្លាម។ នៅ អ៊ីស្លាម ការប្រើត្រីវិស័យត្រូវបានគេរៀបរាប់នៅក្នុងសៀវភៅរឿងនិទានមួយនៅឆ្នាំ 1232។ ត្រីវិស័យត្រូវបានប្រើនៅពេលកំពុងធ្វើនាវាចរនៅសមុទ្រក្រហមឬឈូងសមុទ្រពែក្ស។ អ្នកប្រាជ្ញជាច្រើនជឿថារូបរាងនៃត្រីវិស័យបានកើតឡើងជាលើកដំបូងនៅក្នុងពិភពអារ៉ាប់។
4. ប្រទេសឥណ្ឌា
នៅក្នុងសៀវភៅមួយ ការប្រើត្រីវិស័យត្រូវបានលើកឡើងនៅសតវត្សទី 4 មុនគ្រឹស្តសករាជ។ ឈ្មោះដើមនៃត្រីវិស័យនេះគឺជា Matsya-yantra ។ ត្រីវិស័យមានមេដែក រាងត្រីដែលត្រូវបានប្រើដើម្បីអណ្តែតនៅក្នុងចានដែលពោរពេញទៅដោយប្រេងប្រាប់ទិស៕

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top