អ្នកគ្រប់គ្រង និងមិត្តរួមការងាររបស់អ្នកធ្លាប់សំដែងអាការៈស្អប់អ្នកដែរឬទេ? ពេលខ្លះអាចមកពីភាពអវិជ្ចមានណាមួយរបស់អ្នកដែលជំរុញអោយពួកគេស្អប់។ ទាំងនេះជាទម្លាប់ខ្លះៗដែលអាចអោយអ្នកដទៃមិនចូលចិត្តអ្នក៖ ១) នៅពេលអ្នកសម្រេចអ្វីដែលជោគជ័យមួយ អ្នកតែងមានទម្លាប់ដើរប្រាប់អ្នកដទៃទៀតអំពីជោគជ័យនោះ។ តែអ្នកដទៃនឹងសម្លឹងមកកាន់អ្នកថាអ្នកជាមនុស្សដែលចូលចិត្តលើកតម្កើងពីភាពជោគជ័យរបស់ខ្លួនទៅវិញ។ ២) មកធ្វើការយឺត៖ ភាពទៀងទាត់គឺពិតជាមានសារៈសំខាន់ណាស់ជាពិសេសនៅកន្លែងធ្វើការ។ អ្នកធ្វើការដែលប្រកបដោយវិជ្ជាជីវៈម្នាក់គឺតែងមកធ្វើការទាន់ពេលវេលាជានិច្ច។
ខ្ជិលច្រអូសនិងខ្វះអនាម័យ៖ ភាពខ្ជិលច្រអូសនិងកង្វះអនាម័យអាចបញ្ជាក់ពីអត្តចរិតរបស់អ្នកថាអ្នកជាមនុស្សដែលគ្មានទំនួលខុសត្រូវ គ្មានការគិតពិចារណា និងមានអត្តចរិត ដូចកូនក្មេង។ ៤) តវ៉ាច្រើនហួសហេតុ៖ កុំព្យាយាមរអ៊ូតវ៉ាពីថ្នាក់ដឹកនាំឬក៏អ្នករួមការងាររបស់អ្នកច្រើនពេក។ អ្នកគួរតែផ្លាស់ប្ដូរពីការតវ៉ាមកជាការពិភាក្សាគ្នាវិញទើបជារឿងល្អ។ ៥) ធ្វើរឿងមិនសំខាន់ក្នុងម៉ោងប្រជុំ៖ ការឆ្លើយតបសារទូរស័ព្ទ ប្រើប្រាស់កុំព្យូទ័រមិនមានប្រយោជន៍ ជជែកគ្នា នៅក្នុងម៉ោងប្រជុំអាចបង្ហាញដល់អ្នកដទៃអោយឃើញថាអ្នកមិនចាប់អារម្មណ៍ទៅនឹងការប្រជុំនេះទេ។
៦) រំខានអ្នកដទៃ៖ ការរំខានដល់អ្នកដទៃក្នុងម៉ោងធ្វើការគឺបង្ហាញពីការមិនគោរព ដល់ការងារអ្នកដទៃ។ ដូចនេះអ្នកគួរធ្វើកិច្ចការអ្វីដែលមានប្រយោជន៍ជាងនេះទើបល្អ។ ៧) បង្កភាពឡូឡា៖ ពេលអ្នកស្ដាប់តន្ត្រីខ្លាំងៗក្នុងម៉ោងធ្វើការអាចបង្កភាពរំខានដល់អ្នកដទៃ។ ដូច្នេះ អ្នកនឹងក្លាយជាមនុស្សដ៏គួរអោយធុញទ្រាន់បំផុតសម្រាប់អ្នកដទៃ។ ៨) យកពេលវេលាផ្ទាល់ខ្លួនមកលាយឡំពេលវេលាធ្វើការ៖ ការទូរស័ព្ទឬតបសារទៅកាន់មិត្តភ័ក្ដិ ក្នុងម៉ោងធ្វើការគឺជាការប្រឆាំងនឹងច្បាប់ក្រុមហ៊ុន៕
|