• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

សំរេចកាមដោយខ្លួនឯងជាអ្វី?

[Copy link]
445 0
Share
ការសំរេចកាមដោយខ្លួនឯង ឬការជួយខ្លួនឯង (masturbation, self-love, solo-sex) គឺជាសកម្មភាពដែលមនុស្សភាគច្រើនបាន យល់ឃើញថា វាអាចជួយសំរួលដល់អារម្មណ៏ផ្លូវភេទរបស់ពួកគេយ៉ាងមានសុវត្ថិភាព ក្នុងកំឡុងពេលដែលពួកគេមិនទាន់រៀបអាពាហ៍ពិពាហ៍។
5afbeaa2d6803_1526459040.jpg

1. តើការសំរេចកាមដោយខ្លួនឯងគឺជាអ្វី?

យោងទៅតាមវចនានុក្រម Cambridge Dictionaries Online បានអោយនិយមន័យថា៖Masturbation (ការសំរេចកាមដោយខ្លួនឯង ឬការជួយខ្លួនឯង) គឺជាការលេង ឬត្រដុសអវៈយវៈភេទខ្លួនឯង ដើម្បីធ្វើឲ្យខ្លួនឯងមានអារម្មណ៍សុខស្រួល រំភើបរីករាយផ្នែកផ្លូវភេទ។

2. តើការសំរេចកាមដោយខ្លួនឯង អាចបះពាល់ដល់សុខភាពរបស់អ្នកដែរឬទេ?

ការសំរេចកាមដោយខ្លួនឯង គឺជាសកម្មភាពផ្លូវភេទមួយ ដើម្បីសម្របទៅតាមអារម្មណ៍ផ្លូវភេទ និងការជំរុញនៃអកម៉ូនដែលបានទាមទារ។ វាគឺសកម្មភាពដែលមានសុវត្ថិភាពបំផុតដែលដុកទ័រភាគច្រើនបានណែនាំ ចំពោះអ្នកដែលមិនទាន់ចង់ប្រឡូកក្នុងសកម្មភាពរួមភេទ
នៅឡើយ ព្រោះវាអាចឲ្យអ្នកជៀសផុតពីជំងឺផ្សេងៗដែលអាចឆ្លងតាមរយៈការរួមភេទ។ ក៏ប៉ុន្តែប្រសិនបើអ្នកប្រព្រឹត្តវាញឹកញាប់ពេក វាក៏អាចបណ្តាលទ្រុតទ្រោមដល់សុខភាពអ្នកខ្លះៗផងដែរ ក៏ប៉ុន្តែវាមិនធ្ងន់ធ្ងរឡើយ។

8af26a4b8c0eb7bb92ee3a901b5929e3347bd78c.jpg

3. ផលបះពាល់ទាំងនោះរួមមាន ៖

· មានអារម្មណ៍ ហេវហត់ អស់កំលាំង គ្រប់ពេលវេលា
· បាត់បង់ទំនុកចិត្តទៅលើខ្លួនឯង
· រលាកទៅលើប្រដាប់ភេទ
· ឈឺចុកអួលទៅលើពងស្វាស
· ឆាប់ចេញទឹកកាម
· ឈឺខ្នង ឬចង្កេះ
· ជ្រុះសក់ជាដើម

4. តើមនុស្សពេញវ័យចាំបាច់ត្រូវតែសំរេចកាមដោយខ្លួនឯងមែនដែរឬទេ?

វាមិនមែនជាការចាំបាច់ដែលអ្នកត្រូវសំរេចកាមដោយខ្លួនឯងនោះទេ។ ប្រសិនបើអ្នកមិនប្រព្រឹត្តវា ក៏គ្មានផលប៉ះពាល់អ្វីដល់សុខភាពរបស់ អ្នកដែរ។ ដូចនេះប្រសិនបើអ្នកមិនទាន់ចង់ប្រឡូកក្នុងរឿងផ្លូវភេទនោះទេ សូមអ្នកកុំយកវាមកលាយឡំនូវក្នុងគំនិតអ្នកធ្វើអ្វី។ អ្នកគួរយកពេល វេលាដែលខ្លួនមាន ទៅក្រេបយកចំណេះវិទ្យាដើម្បីខ្លួនអ្នកទាន់ខ្លួននៅក្មេង ទើបជាការប្រសើរ។

8e2e000d12332a8848466456e2827fbfe316ab43.jpg

5. តើខ្ញុំគួរសំរេចកាមដោយខ្លួនឯងប៉ុន្មានដងក្នុងមួយសប្តាហ៍ទើបជាការប្រសើរ?
គឺវាអាស្រ័យទៅលើ កំលាំងពលំ ភាពប្រែប្រួលនៃវ័យ និងសុខភាពរបស់មនុស្សម្នាក់។ ដូច្នេះប្រសិនបើអ្នកជាអ្នកសំរេចកាមដោយខ្លួនឯងដែរនោះ អ្នកត្រូវចេះស្វែងយល់អំពីសុខភាពរបស់ខ្លួន។ ក៏ប៉ុន្តែ ជាទូទៅការសំរេចកាមដោយខ្លួនឯង គួរតែប្រព្រឹត្តត្រឹម ២ទៅ៣ដងក្នុង១សប្តាហ៍ ទើបប្រសើរ ។

6. តើអ្នកគួរធ្វើយ៉ាងដូចម្តេចដើម្បីកាត់បន្ថយការសំរេចកាមដោយខ្លួនឯង?

សូមរៀបចំទីកន្លែងដែលអ្នករស់នៅអោយបានស្អាត ហើយត្រូវប្រមូលឧបករណ៍ ឬសំភារៈផេ្សងៗមានលក្ខណៈអាសអាភាស ចេញពីកន្លែង ដែលអ្នករស់នៅ។លប់ចោលនូវរូបភាពវីដេអូ អាសអាភាសផ្សេងៗ ចេញពីឧបករណ៍អេឡិចត្រូនិចនានា ឧទាហរណ៍ដូចជា៖
ទូរស័ព្ឌដៃ ម៉ាស៊ីនចាក់វីដេអូ ម៉ាស៊ីនកុំព្យូទ័រ ជាដើម។ល។ហើយជៀសវាងប្រើប្រាស់អ៊ីនថឺណិតដើម្បីគោលបំណងសំរាប់ស្វែងរករូបភាពអាសអាភាស។ត្រូវកាត់បន្ថយការកាន់ឬលេងប្រដាប់ភេទរបស់ខ្លួនឯងញឹកញាប់ ។

ផ្លាស់ប្តូរទំលាប់របស់អ្នក៖ អ្នកមិនអាចកាត់បន្ថយ ការសំរេចកាមដោយខ្លួនឯងបានឡើយ ប្រសិនបើ រៀងរាល់ថ្ងៃ អ្នកតែងនៅសំងំក្នុងបន្ទប់ ទឹកម្នាក់ឯង ដើម្បីមើលរឿងអាសអាភាសនោះ។ សូមកែទំលាប់របស់អ្នកដោយយកពេលវេលានោះ ចេញមកក្រៅក្រៅផ្ទះ ដើម្បីជួបជុំមិត្តភ័ក្ត ជជែកគ្នាលេង ឬក៏លេងកីឡាទើបជាការប្រសើរ។
បង្វែអារម្មណ៍ចង់សំរេចកាមដោយខ្លួនឯទៅលេងកីឡាជំនួសវិញ៖

ក្នុងករណីដែលអារម្មណ៍ចង់សំរេចកាមដោយខ្លួនឯង សូមដោះស្រាយដោយ វិធី ធ្វើលំហាត់ប្រាណ ព្រោះថា ការធ្វើលំហាត់ប្រាណអាចជួយដុតបំផ្លាញថាមពលក្នុងខ្លួនអ្នក និងធ្វើឲ្យអ្នកអស់កំលាំង លែងមានអារម្មណ៍ចង់ធ្វើវាទៀត។

· បញ្ចាក់៖
ការសំរេចកាមដោយខ្លួនឯង មិនប៉ះពាលដល់សុខភាពធ្ងន់ធ្ងរឡើយ។ វាមិនបានធ្វើអោយអ្នកបាត់បងសមត្ថភាពជាបុរស ឬធ្វើឲ្យអ្នកគ្មានកូនឡើយ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top