• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

គ្រប់ពេល! ខ្ញុំទម្លាប់ទៅហើយជាមួយពាក្យមួយឃ្លាថា (ខ្ញុំមិនអីទេ) I’m ok…

[Copy link]
182 0
Share
ជួបរឿងរ៉ាវក្នុងជីវិតជាច្រើន ខ្ញុំក៏បានរៀនចេះរឿងជាច្រើនដែរ។បើខ្ញុំជាមនុស្សទន់ខ្សោយ ទោរទន់ទៅតាមបញ្ហាដែលខ្ញុំបានជួបនេះ ម្ល៉េះមិនដឹងថាខ្លួនឯងពេលនេះនឹងក្លាយទៅជាអ្វីទេ។ហើយអ្វីទាំងនោះខ្ញុំតែងលួងចិត្តខ្លួនឯងជាមួយនឹងពាក្យមួយឃ្លាថា " ខ្ញុំមិនអីទេ "។


5afbeaa2d6803_1526459040.jpg


១ អ្វីដែលខ្ញុំបានប្រាប់អ្នកពីរឿងឈឺចាប់ រឿងទុក្ខសោកដែលខ្ញុំបានជួប អ្នកប្រាកដជាគ្មានថ្ងៃបានយល់នោះទេព្រោះរឿងនោះមិនមែនអ្នកជាអ្នកជួបប្រទះ ពន្យល់បែបណាក៏អ្នកគ្មានថ្ងៃនឹងយល់វាដែរ រហូតដល់ពេលមួយដែលអ្នកបានជួបនូវរឿងនោះដូចខ្ញុំពេលនោះអ្នកនឹងចាប់ផ្តើមយល់ដោយខ្លួនឯងហើយនឹងនឹកឃើញដល់ការឈឺចាប់របស់ខ្ញុំ ប៉ុន្តែទំរាំដល់ពេលដែលអ្នកយល់ វាក៏ប្រហែលជាហួសពេលដែរ។


8af26a4b8c0eb7bb92ee3a901b5929e3347bd78c.jpg


២ ក្នុងចិត្តគឺដឹងច្បាស់ថា ក្តីសង្ឃឹមមួយនោះវាគ្មានថ្ងៃនឹងអាចកើតឡើងម្តងទៀតនោះទេ ប៉ុន្តែសែនស្អប់ខ្លួននៅតែមានចិត្តលួចសង្ឃឹមទៅលើរឿងនោះទៀត មិនច្បាស់ថាអ្នកដទៃធ្វើបាបឬខ្លួនឯងធ្វើបាបខ្លួនឯង?


8e2e000d12332a8848466456e2827fbfe316ab43.jpg


៣ យូរទៅបេះដូងមួយនេះវាឈឹដដែលពេកក្លាយទៅជាសាំ រហូតដល់អ្នកដទៃធ្វើបាបចិត្តហើយនៅតែអាចទ្រាំបាន ហើយសួរថាឈឺទេ?មិនមែនខ្ញុំមិនចេះឈឺទេ ក៏មិនមែនបេះដូងខ្ញុំធ្វើពីថ្មដែរប៉ុន្តែឈឺឡើងក្លាយទៅជាទម្លាប់ ឈឺឡើងខ្ជិលនិយាយថាឈឺទៅហើយ។




៤ គ្រប់អ្វីៗដែលអ្នកធ្វើ កុហក បោកប្រាស់ខ្ញុំយ៉ាងណាខ្ញុំនៅតែគិតថាអ្នកមានតែខ្ញុំ មិនមែនខ្ញុំមិនដឹងទេ តែចង់ធ្វើល្ងង់ព្រោះនៅស្រលាញ់ ពេលមួយដែលខ្ញុំអស់ចិត្ត ខ្ញុំនឹងលែងធ្វើជាមនុស្សល្ងង់សម្រាប់អ្នកទៀតហើយ។



៥ ព្រោះខ្ញុំជាមនុស្សម្នាក់ដែលពូកែលាក់អារម្មណ៏បំផុត បើឈឺហើយតើយ៉ាងម៉េច?ស្រែកយំប្រាប់គេគ្រប់គ្នា?បើការស្រែកយំអាចដោះស្រាយបញ្ហាបាន ខ្ញុំនឹងយំអោយណាណីម្តង ប៉ុន្តែខ្ញុំជឿថាមានតែធ្វើជារឹងមាំទេទើបធ្វើអោយខ្ញុំមិនសូវគិតច្រើន។




៦ អ្នកនិយាយថាខ្ញុំពូកែខឹង ពូកែអន់ចិត្ត ប៉ុន្តែអ្នកមិនដែលគិតទេថាខ្ញុំឈឺ មិនមែនខឹង ខ្ញុំគិតថាអ្នកប្រាកដជាមិនយល់ទេ ហើយប្រហែលខ្ញុំមិនមែនជាមនុស្សពិសេសក្នុងចិត្តអ្នកដូចមុនទើបអ្នកប្រែជាបែងចែកមិនច្បាស់។ បើអស់ចិត្តហើយប្រាប់ត្រង់ក៏បាន ស្រួលខ្ញុំធ្វើចិត្ត ខ្ញុំនឹងមិនបង្ខំអ្នកអោយនៅក្បែរខ្ញុំនោះទេ។ឈឺនៅពេលនេះ ប្រសើរជាងឈឺខ្លាំងនៅពេលក្រោយ




៧ ជួបរឿងរ៉ាវជាច្រើន ទើបធ្វើអោយខ្ញុំយល់ថា ការពិតទៅខ្ញុំសមតែរស់នៅម្នាក់ឯងបែបនេះទើបខ្ញុំអាចស្វែងរកក្តីសុខអោយខ្លួនឯងឃើញ ខ្ញុំតែងរំពឹងចង់បានក្តីសុខមួយពីមនុស្សម្នាក់ដែលខ្ញុំចង់នៅក្បែរ ប៉ុន្តែអ្វីដែលខ្ញុំទទួលបានគឺបានត្រឹមតែការខកចិត្តម្តងហើយម្តងទៀត ព្រោះពេលវេលាតែងប្រែប្រួល ចិត្តមនុស្សក៏ប្រែប្រួលទៅតាមនោះដែរ ម្នាក់ឯងសម្រាប់ខ្ញុំគឺល្អបំផុតហើយ ហើយខ្ញុំក៏មិនអីដែរ។




I'm ok...

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top