• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ជ្រើសរើសរូបភាពមួយក្នុងចំនោមរូបភាពទាំង ៨ សន្លឹកនេះនោះយើងនឹងអាចទាយដឹងពីបុគ្គលិកលក្ខណៈនិ...

[Copy link]
44 0
Share
អ្នកនិពន្ធជនជាតិអាមេរិកនិងជាអ្នកឯកទេសខាងទេវកថាលោក Joseph Campbell ធ្លាប់និយាយថា "ល្អាងភ្នំដែលអ្នកភ័យខ្លាចចង់ចូលវានឹងនាំអ្នកទៅកាន់កំណប់ទ្រព្យដែលអ្នកចង់ស្វែងរក"ក្នុងនាមជាអ្នកយកចិត្តទុកដាក់ឆ្នើមម្នាក់ដែលចាប់អារម្មណ៍លើគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតមនុស្សលោក Cambell នៅតែបន្តអភិវឌ្ឍនិងលើកកម្ពស់គំនិតនៃការស្វែងរកសុភមង្គលពិតរបស់គាត់។ ការធ្វើតេស្តនេះនឹងជួយអ្នកឱ្យយល់ដឹងបន្ថែមអំពីសេចក្តីប្រាថ្នានិងការភ័យខ្លាចពិតរបស់អ្នក។ ហើយនឹងធ្វើអោយអ្នកទទួលបានជំហានមួយដែលកាន់តែខិតជិតដើម្បីរកសុភមង្គលពិតរបស់អ្នកបាន។ នេះជាការធ្វើតេស្តមួយដែលនឹងបង្ហាញពីការភ័យខ្លាច ចំណង់ចំណូលចិត្ដ អារម្មណ៏ និងបំណងប្រាថ្នារបស់អ្នក។ ចូរត្រៀមខ្លួនដើម្បីរៀនអ្វីថ្មីអំពីខ្លួនអ្នក។តោះសាកល្បងទាំងអស់គ្នា៖


0_2744.jpg


១ ប្រសិនបើអ្នកខ្លាចចូលទៅក្នុងរូងទឹកកកមួយនេះ វាមានន័យថាអ្នកកំពុងស្វែងរកភាពកក់ក្តៅមួយក្នុងអារម្មណ៍របស់អ្នក។ ថ្វីបើអ្វីៗទាំងអស់នៅក្នុងជីវិតរបស់អ្នកសមនឹងអ្នកក៏ដោយ។អ្នកបានទទួលយកអ្វីៗគ្រប់យ៉ាងទាំងអស់ដែលអ្នកមាន។អ្នកមានការយល់ដឹងដ៏ល្អថាអ្នកជានរណាហើយអ្នកគ្មានការព្រួយបារម្ភអំពីអ្វីដែលបានកើតឡើងខុសត្រូវយ៉ាងណា។ ប៉ុន្តែក្នុងចិត្តរបស់អ្នកនៅតែមានអារម្មណ៏មួយដូចជាភាពឯកា ការខកចិត្តនិងភាពទុក្ខព្រួយជាប់ជានិច្ច។

កំណប់ទ្រព្យដែលអ្នកកំពុងតែស្វែងរកនៅក្នុងរូងភ្នំទឹកកកនេះគឺជា ស្នេហា។ប្រហែលជាអ្នកគិតថាអ្នកមិនត្រូវការទំនាក់ទំនងស្នេហាដែលសប្បាយចិត្តពេកអីទេ។ប៉ុន្តែអ្នកមានអារម្មណ៏ថាអ្នកបាត់បង់ឱកាសប៉ុន្មានដងនៅពេលអ្នករកឃើញមនុស្សដែលត្រឹមត្រូវម្នាក់។ បើអ្នកកំពុងស្ថិតនៅក្នុងទំនាក់ទំនងមួយដែលមានមនោសញ្ចេតនាហើយនោះ តែអ្នកបែរជាកំពុងតែរកមើលប្រភេទស្នេហាផ្សេងទៀត។អ្នកប្រហែលជាប្រភេទមនុស្សដែលចូលចិត្តមានមិត្តភក្តិច្រើនជាងស្នេហា។

1.jpg


២ បើអ្នកមានការភ័យខ្លាចក្នុងការដើរចូលទៅក្នុងលូទឹកដ៏ធំមួយនេះវាមានន័យថាអ្នកត្រូវចាប់ផ្តើមដំណើរផ្លូវអារម្មណ៍មួយ។ទឹកល្អក់ដែលនៅក្នុងផ្លូវរូងក្រោមដីនេះតំណាងឱ្យភាពងងឹតនៅក្នុងចិត្តរបស់អ្នកហើយវាមានន័យថាវាត្រូវការការលាងសំអាតពីក្នុងចិត្តរបស់អ្នក។ អ្នកត្រូវតែកម្ចាត់គំនិតអាប់អួរទាំងអស់ដើម្បីឱ្យឃើញផ្លូវរបស់អ្នកច្បាស់។

កំណប់ទ្រព្យដែលអ្នកកំពុងស្វែងរកនៅក្នុងផ្លូវរូងក្រោមដីនេះគឺជាការទុកចិត្តលើខ្លួនឯង។សូមព្យាយាមចែករំលែកបញ្ហាក្នុងពេលបច្ចុប្បន្នរបស់អ្នកដោយការនិយាយចេញមកក្រៅ។ទោះបីជាវាអាចជាកិច្ចការដ៏លំបាកក៏ដោយចូរចាំថាពន្លឺភ្លើងតែងតែមានជានិច្ចនៅចុងបញ្ចប់នៃផ្លូវរូងក្រោមដីដ៏ខ្មៅបំផុតមួយនោះ។

1ba8eba94fd1caec7c6f5f97011ca222.jpg


៣ គំនិតដែលអ្នកជ្រើសរើសរូងមួយនេះគឺភាពភ័យខ្លាចរបស់អ្នក។អ្នកមិនដឹងថាមានអ្វីដែលកំពុងរង់ចាំអ្នកនៅបាតរូងនិងរបៀបដែលអ្នកត្រូវចេញពីរូងនោះទេ។រូបភាពនេះបង្ហាញពីអារម្មណ៍អផ្សុកដែលអ្នកកំពុងជាប់គាំងហើយអ្នកកំពុងរង់ចាំនរណាម្នាក់មកជួយអ្នក។ ស្ថានការណ៏បែបនេះហាក់ដូចជាទាក់ទាញអ្នកដែលចូលចិត្តនៅតែម្នាក់ឯងនិងសញ្ជឹងគិតពីអត្ថន័យនៃជីវិតប៉ុន្តែមិនមែនសម្រាប់អ្នកតែម្នាក់ឯងទេ អាចមានម្នាក់ទៀតដែលអ្នកគិតដល់។

ទ្រព្យសម្បត្តិដែលអ្នកកំពុងស្វែងរកនោះគឺជាការធ្វើដំណើរ។អ្នកចង់ចំណាយពេលច្រើនតាមដែលអាចធ្វើទៅបាននៅខាងក្រៅរៀនអ្វីថ្មីហើយរីករាយនឹងជីវិតរបស់អ្នក។ដូច្នេះហេតុអ្វីបានជាអ្នកមិនចាប់ផ្តើមដំណើរថ្មីរបស់អ្នកភ្លាមទៅ?កុំនៅរារែកទៀតអី!


៤ តើរូងមួយនេះមែនទេដែលអ្នកខ្លាចនឹងចូល?វាអាចដោយសារតែអ្នកខ្លាចអ្វីដែលអ្នកអាចរកឃើញ។អ្នកអាចជាមនុស្សម្នាក់ដែលមានអារម្មណ៍សុខស្រួលនៅជុំវិញគ្រួសារនិងនៅកន្លែងធ្វើការ អ្នកខ្លាចថាអ្នកអាចនឹងជួបអ្វីដែលមិនល្អ មិនដូចអ្វីដែលអ្នកជួបដដែលៗដូចសព្វថ្ងៃ ។វាដល់ពេលដែលអ្នកត្រូវចាប់យកឱកាសនិងរៀនអ្វីដែលនៅទីនោះ។

ទ្រព្យសម្បត្តិដែលអ្នកកំពុងស្វែងរកគឺជាអត្ថន័យនៃជីវិត។អ្នកប្រហែលជារកឃើញអ្វីដែលចម្លែកចំពោះអ្នកនៅពេលដែលអ្នកចូលទៅក្នុងកន្លែងមួយដែលអ្នកមិនធ្លាប់បានចូល។ប៉ុន្តែការដឹងថា អ្នកមានអារម្មណ៍យ៉ាងណាអំពីពួកគេនឹងអនុញ្ញាតឱ្យអ្នកមានជំហានមួយខិតទៅជិតអ្វីដែលនឹងធ្វើឱ្យអ្នកសប្បាយចិត្ត។


៥ បើអ្នកមានអារម្មណ៏ខ្លាចក្នុងការចូលទៅក្នុងអគារដែលគេបោះបង់ចោលមួយនេះ វាមានន័យថាអ្នកជាមនុស្សរឹងមាំនិងឆ្លាតដែលមានជំនាញក្នុងការគិតវិភាគ។អ្នកទទួលស្គាល់ថាជីវិតមួយគឺបែបនេះ អ្នកមានគោលការណ៍សីលធម៌ខ្ពស់ហើយរំពឹងទុកដូចគ្នាពីអ្វីដែលនៅជុំវិញខ្លួនអ្នក។ឥដ្ឋនៅក្នុងរូបភាពនេះគឺវាតំណាងឱ្យស្តង់ដារខ្ពស់របស់អ្នកដែលជួនកាលធ្វើឱ្យមនុស្សដែលនៅជុំវិញអ្នកធ្វើឱ្យអ្នកមានអារម្មណ៍ថាភ័យខ្លាចចំពោះអ្នក។ ប៉ុន្តែការមើលទៅកាន់តែជិតនៅលើវាបង្ហាញថាឥដ្ឋកំពុងធ្លាក់ចុះដែលជានិមិត្តរូបនៃការបំបែកឧបសគ្គណាមួយរវាងអ្នកនិងមនុស្សផ្សេងទៀត ។

ទ្រព្យសម្បត្តិដែលអ្នកកំពុងស្វែងរកនៅក្នុងផ្ទះនេះគឺជាការពេញចិត្តពីអារម្មណ៍។អ្នកមានអារម្មណ៍ថាអ្នកចង់ទទួលបានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយមនុស្សម្នាក់ៗនៅជុំវិញខ្លួនទាំងខាងវិញ្ញាណនិងខាងផ្លូវចិត្ត។


៦ តើផ្ទះដែលគេបោះបង់ចោលនេះគួរឱ្យខ្លាចណាស់មែនទេ? ដោយសារតែរូបភាពនេះគឺជាកន្លែងដ៏គួរឱ្យភ័យខ្លាចបំផុតដែលអ្នកគិតដល់។អ្នកគឺជាមនុស្សម្នាក់ដែលមានចិត្តល្អ សប្បុរសនិងស្មោះត្រង់។អ្នកចង់ការពារមនុស្សណាដែលអ្នកស្រឡាញ់ហើយផ្តល់ឱ្យពួកគេនូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ។ផ្នែកពាក់កណ្តាលនៃផ្ទះដែលបាក់បែកនោះគឺជានិមិត្តរូបនៃអសមត្ថភាពក្នុងការធ្វើវា។ ជំហានមួយនៅខាងក្នុងនឹងបង្ហាញអ្នកនូវអ្វីដែលអាចធ្វើអោយអ្នកមានការខូចចិត្ត។ ប៉ុន្តែកុំភ្លេចថាកន្លែងបែបនេះអាចធ្វើអោយអ្នកមានឱកាសស្វែងរកអ្វីដែលមានតម្លៃនៅខាងក្នុង

ទ្រព្យសម្បត្តិដែលអ្នកប្រាថ្នាចង់បាននៅក្នុងផ្ទះនេះគឺជាភាពសំណាង។ហើយវានឹងផ្តល់ឱ្យអ្នកនិងអ្នកជិតស្និទ្ធរបស់អ្នកនូវសុវត្ថិភាពនិងភាពរុងរឿង។


៧ ប្រសិនបើអ្នកខ្លាចជណ្តើរនេះមានន័យថាអ្នកនឹងស្រេកឃ្លាននូវជីវិតដែលពោរពេញដោយភាពរីករាយនិងការរំភើប។ប៉ុន្ដែអ្នកប្រហែលជាមានអាចស្វែងរកវាឃើញនៅពេលណាមួយ។ ការចុះជណ្តើរទៅកាន់ទីកន្លែងដែលមិនស្គាល់គឺជានិមិត្តសញ្ញាមួយដូចត្រូវបានគេកប់។ហើយអ្នកគឺជាមនុស្សដែលខ្លាចការស្លាប់បំផុត។

លើសពីនេះទៀតមានរបស់របរប្រើប្រាស់ដែលគេបោះបង់នៅលើជណ្តើរនោះមានន័យថាពេលបច្ចុប្បន្នដែលអ្នកកំពុងជួបនេះគឺចប់ហើយហើយមានអ្វីមួយដែលសំខាន់រង់ចាំអ្នកនៅខាងមុខ។

ទ្រព្យសម្បត្តិដែលអ្នកកំពុងស្វែងរកគឺសុខភាពរបស់អ្នកដែលអ្នកគួរតែថែរក្សាខ្លួនឯងអោយបានល្អជាងនេះ។បន្ថែមពីនេះទៀតអ្នកប្រហែលត្រូវផ្លាស់ប្តូររបៀបរស់នៅរបស់អ្នកខ្លះ បំបាត់ទម្លាប់អាក្រក់និងព្យាយាមញុាំបន្លែអោយបានច្រើនទៅក្នុងរបបអាហាររបស់អ្នកតាមដែលអាចធ្វើបាន។


៨ ប្រសិនបើអ្នកខ្លាចទ្វារពណ៌ខៀវដ៏ធំនេះព័ទ្ធជុំវិញដោយថ្មវាមានហេតុផលល្អមួយ។ ទ្វារមានពន្លឺពណ៌ខៀវ - ជានិមិត្តសញ្ញាពណ៌ផ្ទៃមេឃនិងសមុទ្រដែលអ្នកនឹងត្រូវទុកចោលនៅពេលដែលអ្នកនឹងចូលទៅក្នុងកន្លែងងងឹតមួយនោះ។ ពណ៌ដែលត្រូវបានភ្ជាប់ជាញឹកញាប់ជាមួយ

ស្ថេរភាព។ ក្នុងនាមអ្នកជាមនុស្សដែលមានការតស៊ូម្នាក់ អ្នកអាចនឹងសម្រេចគោលដៅដែលអ្នកបានកំណត់។

ទោះជាយ៉ាងណាគោលដៅដែលអ្នកបានកំណត់អាចជួនកាលពិបាកក្នុងការសំរេចបាន។ស្នាមប្រឡាក់នៅលើថ្មមានន័យថារយៈពេលដ៏យូរនៅក្នុងកន្លែងត្រជាក់ដែលជាកន្លែងដែលអ្នកមិនចង់ឃើញខ្លួនឯងស្ថិតនៅក្នុងនោះ។ ជាពិសេសដោយសារអ្នកគិតថាអ្នកជាមនុស្សល្អនិងឧស្សាហ៍ព្យាយាមដែលកម្រនឹងចំណាយពេលបានសម្រាក។ទ្រព្យសម្បត្តិដែលអ្នកស្វែងរកនៅក្នុងគុកងងឹតមួយនេះគឺថា ពេលដំបូងនៃការខិតខំប្រឹងប្រែងរបស់អ្នកវាមើលទៅហាក់ដូចជាគ្មានបានផល ប៉ុន្តែវានឹងតបស្នងអោយអ្នកវិញនៅថ្ងៃណាមួយជាមិនខាន។


តើរូបភាពមួយណាដែលធ្វើឱ្យអ្នកភ័យខ្លាចបំផុត?

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top