• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

មិនចង់ឈឺព្រោះស្នេហា! អានទៅ!

[Copy link]
450 0
Share
បើអ្នកមិនចង់ខូចចិត្តជាមួយរឿងស្នេហាទេ អ្នកគួរតែសួរខ្លួនឯងថាតើអ្នកចង់បានស្នេហាបែប កូនក្មេង ឫ បែបមនុស្សធំ។ បើអ្នកជ្រើសរើសយកស្នេហាបែបកូនក្មេង គ្នានអ្វីត្រូវខូចចិត្តទេ។ ប៉ុន្តែបើអ្នកជ្រើសរើសយកស្នេហាបែបមនុស្សធំ អ្នកត្រូវចេះស្វែងយល់ វិភាគស្នេហាបែបមនុស្សធំ តើវាមានលក្ខណយ៉ាងណាខ្លះ?

0_2744.jpg

អ្នកត្រូវអោយនិយមន័យ ថាតើ ពាក្យស្នេហា ចំពោះអ្នកនៅពេលនេះ មានន័យយ៉ាងដូចម្តេច? គ្រាន់តែចង់យកមនុស្សម្នាក់មកកំដរអារម្មណ៍ បញ្ឈឺសង្សារចាស់ យកតាមគេតាមឯង លេងសើច ឫយកទៅថ្ងៃអនាគត!
បើអ្នកចង់បានមនុស្សម្នាក់ទៅថ្ងៃអនាគត អ្នកត្រូវស្វែងយល់ពីចំនុចរបស់មនុស្សម្នាក់នោះតើ អ្នកទទួលយកបានទេ? អ្នកត្រូវមើលទៅលើកត្តាធំៗជាច្រើន ដូចជា ទ្រព្យសម្បត្តិ រូបសម្បត្តិ គ្រួសារ សុខភាព ការងារ អត្តចរិក នឹងកត្តាតូចៗផ្សេងៗទៀត។

សុភមង្គលមិនមែនកើតឡើងអាស្រ័យលើមនុស្សតែម្នាក់ទេ ហើយក៏មិនមែនអាស្រ័យលើចំនុចមួយ ឫ ពីរដែរ គឺរួមបញ្ចូលគ្នាទាំងអស់។

1.jpg

ចំនុចដែលសំខាន់ជាងគេ ខ្ញុំគិតថាគឺ គ្រួសារ។ ស្នេហាមួយដែលកើតឡើងដោយមិនមានការគាំទ្រពីគ្រួសារ គឺពិបាកនឹងចុះសម្រុងគ្នាណាស់ អ្នកអាចរៀបការថ្ងៃនេះ ហើយគិតថា ថ្ងៃក្រោយគ្រួសារអ្នកនឹងអាចទទួលស្គាល់ តែពេលខ្លះវាអាចនឹងមិនងាយដូចអ្នកគិតទេ។

1ba8eba94fd1caec7c6f5f97011ca222.jpg

ត្រូវព្រមទទួលយកទាំងចំនុចល្អ នឹងចំនុចអាក្រក់រវាងគ្នាទៅវិញទៅមក គ្នាននរណាម្នាក់ល្អឥតខ្ចោះទេ ទោះបីជាអ្នកបានស្គាល់គ្នាក្នុងរយះពេលមួយយ៉ាងយូក៏ដោយ ក៏មិនប្រាកដ៏ថាអ្នកបានដឹងរឿងគ្រប់យ៉ាងទាំងអស់ពីគ្នាឡើយ។ មានរឿងខ្លះ អ្នកក៏អាចតែទើបនឹងដឹងពីគ្នា អាចទទួលយកបានឫមិនបាន ចូរបើកចិត្តទូលាយទាំងពីរនាក់ ហើយយករឿងនោះមកពិភាក្សាគ្នា រកដំនោះស្រាយ មិនមែនទ្រាំបៀមទុក្ខក្នុងចិត្តតែម្នាក់ឯងទេ បែបនេះមិនមែនហៅថាក្តីស្រលាញ់ទេ ហើយបើសិនបានព្រមព្រាងគ្នាហើយ ចូរប្រកាន់ខ្ជាប់នូវភាពព្រមព្រាងគ្នានោះជាដរាប ទើបធ្វើអោយក្តីស្រលាញ់អ្នកគង់វង្ស។ ក៏គួរតែចេះអត់អោនអោយគ្នា ប្រសិនបើនរណាម្នាក់ធ្វើខុស។ ត្រូវចេះកែហើយទទួលកំហុស មិនអោយកំហុសនោះកើតឡើងដដែលៗច្រើនដងពេកទេ មនុស្សមិនមែនទេវតាទេ គឺចេះណាយចិត្ត នឹងឈឺចាប់ដូចគ្នា ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top