• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

គ្រោះថ្នាក់១០យ៉ាងនៅពីក្រោយការអង្គុយធ្វើការច្រើនម៉ោង

[Copy link]
108 0
Share
1cd5281d03b049c7b0e76785e4b8786a.jpg


បច្ចុប្បន្ននេះ មានមនុស្សមិនតិចទេ ដែលចូលចិត្តអង្គុយធ្វើការនៅកន្លែងមួយដែលមានផាសុខភាពល្អ មានម៉ាស៊ីនត្រជាក់ក្នុងរយៈពេល អង្គុយជាប់មិនងើបចាប់ពី ៦ម៉ោង។ ក៏ប៉ុន្តែ ពួកគេមួយចំនួនពិតជាមិនបានដឹងពីអាថ៌កំបាំងដ៏គ្រោះថ្នាក់ជា ច្រើននៅពីក្រោយស្ថានភាពខាងលើនេះឡើយ។ តើមិត្តអ្នកអានបានដឹងពីអ្វីខ្លះពីផលប៉ះពាល់ទាំងនេះ?

ដើម្បីចែកជាចំណេះដឹងដល់មិត្តអ្នកអាន ឲ្យបានស្វែងយល់ពីបញ្ហានេះ Sabay សូមផ្ដល់ជួនលោកអ្នកនូវផលប៉ះពាល់១០ចំណុចពីការអង្គុយមិនងើប ក្នុងរយៈពេលដ៏យូរដែលមានជាបន្តបន្ទាប់ដូចខាងក្រោមនេះ៖

១.ជំងឺទឹកនោមផ្អែម

អង្គុយពេញមួយថ្ងៃ អាចបណ្ដាលឲ្យជាតិស្ករក្នុងឈាមកើនឡើង ត្បិតអីរាងកាយរបស់អ្នកមិនត្រូវការថាមពលច្រើននៅពេលកំពុង អង្គុយធ្វើការ ដែលនេះជាមូលហេតុបណ្ដាលឲ្យកើតមានជំងឺទឹកនោមផ្អែម។

២.កកឈាម

អង្គុយមិនក្រោកនៅមួយកន្លែង ហើយមិនងើបឡើងដើរធ្វើចលនាឲ្យបានទៀងទាត់ អាចបញ្ជាក់បានថាលោកអ្នកកំពុងជំរុញខ្លួនឯងឲ្យធ្លាក់ក្នុង ហានិភ័យខ្ពស់មួយគឺការធ្វើឲ្យកកឈាមនៅតាមសរសៃឈាម ដែលនេះជៀសមិនផុតពីការស្ពឹក ឬហើមជើងនោះឡើយ។

៣.ជំងឺបេះដូង

ការហាត់ប្រាណ៤ម៉ោងក្នុងមួយថ្ងៃមិនគ្រប់គ្រាន់ឡើយសម្រាប់អ្នកដែល ចូលចិត្តអង្គុយធ្វើការពេញមួយថ្ងៃ។ អ្នកដែលអង្គុយធ្វើការ និងអ្នកដែលមិនធ្វើការហើយអង្គុយពេញមួយថ្ងៃ ច្បាស់ណាស់ថា ពួកគេនឹងទទួលបានពានរង្វាន់ជំងឺបេះដូងនៅពេលអនាគត។

៤.ឈឺជង្គង់

នៅពេលដែលលោកអ្នកអង្គុយចុះ ជង្គង់របស់លោកអ្នកបានបត់ក្នុងរង្វាស់៩០ដឺក្រេ។ វាមិនមានអ្វីចោទជាបញ្ហានោះឡើយក្នុងពេលថ្ងៃដំបូង ក៏ប៉ុន្តែ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ផលប៉ះពាល់នឹងកើតមានលើជង្គង់របស់លោកអ្នក។ នេះនឹងបង្កជាសម្ពាធមួយ ធ្វើឲ្យក្បាលជង្គង់ មានការឈឺចាប់ និងចុករោយ។

៥.ខុសឥរិយាបថរាងកាយ

ជាទូទៅឥរិយាបថរបស់មនុស្សតម្រូវឲ្យមានការដើរ ដេក ឈរ អង្គុយ ដែលមិនអាចជៀសវាងបាន។ ដូច្នេះ ប្រសិនបើលោកអ្នកអង្គុយមិនក្រោក មានន័យថា លោកអ្នកកំពុងបំផ្លាញសារពាង្គកាយខ្លួនឯង។ ចំណុចនេះ នឹងធ្វើឲ្យសាច់ដុំរបស់លោកអ្នកចុះខ្សោយធ្វើឲ្យអស់កម្លាំង និងឈឺសន្លាក់ផ្សេងៗទៀតនៅពេញរាងកាយទាំងមូល។

៦ .សកម្មភាពប្រព័ន្ធរំលាយអាហារថយចុះ

ប្រព័ន្ធរំលាយអាហារនឹងធ្វើសកម្មភាពយឺតៗនៅពេលដែលលោកអ្នកអង្គុយ ចុះ។ នេះបានជំរុញឲ្យចលនាឈាមរបស់យើងធ្លាក់ចុះ អាចកាត់បន្ថយជាតិកាឡូរី និងអង់ស៊ីមដែលមាននៅក្នុងខ្លួនតិចតួចបំផុត។ ប្រការនេះ បានធ្វើឲ្យការរំលាយអាហាររបស់លោកអ្នកធ្លាក់ចុះ ដែលអាចប៉ះពាល់ដល់ការកម្រិតថាមពលក្នុងខ្លួន និងធ្វើឲ្យឡើងទម្ងន់ទៀតផង។

៧.ប៉ះពាល់ដល់ខួរឆ្អឹងខ្នង និងឆ្អឹងត្រគាក


1jpg.jpg


អង្គុយមិនងើបក្នុងរយៈពេលយូរនឹងធ្វើឲ្យមានសម្ពាធមួយដល់ ខួរឆ្អឹងខ្នង និងឆ្អឹងត្រគាក។ ចំណុចនេះ នឹងធ្វើឲ្យមានការឈឺចាប់ដែលទាមទារឲ្យមានការប្រើប្រាស់ថ្នាំ ឬ វះកាត់នៅពេលដែលវាធ្លាក់ចូលក្នុងស្ថានភាពធ្ងន់ធ្ងរមួយ។

៨.ចុះខ្សោយសាច់ដុំត្រគាក


02cd134197774a53bd48ceb72be05459.jpg

បញ្ហាដ៏គួរឲ្យបារម្ភបំផុតនៅក្នុងចំណុចនេះ គឺផល់ប៉ះពាល់លើសាច់ដុំត្រគាក ឬ សាច់ដុំគូថដែលជាសាច់ដុំដ៏ធំបំផុតមួយនៅក្នុងសារពាង្គកាយរបស់ មនុស្ស និងដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់ចលនារាងកាយ។ ដូច្នេះនៅពេលសាច់ដុំត្រគាកចុះខ្សោយ វានឹងបណ្ដាលឲ្យមានការឈឺចាប់នៅឆ្អឹងខាងក្រោម និងធ្វើឲ្យរលៀកសន្លាក់ភ្លៅទៀតផង។

៩.ឈឺឆ្អឹងខ្នង

អង្គុយច្រើនម៉ោង គឺជាសម្ពាធដ៏ធ្ងន់ធ្ងរមួយធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នងក្នុង រយៈពេលយូរពោលគឺវាធ្វើឲ្យឆ្អឹងខ្នងរបស់លោកអ្នកកោងខុសពី ប្រក្រតី និងមានការចុករោយ ដែលពិបាកនឹងព្យាបាលឲ្យត្រលប់មករកធាតុដើមវិញ។

១០.អាយុខ្លី

ការស្រាវជ្រាវរកឃើញថា អ្នកដែលអង្គុយធ្វើការដោយមិនងើបលើសពី៦ម៉ោងក្នុងមួយថ្ងៃមាន អាយុខ្លីជាងអ្នកហាត់ប្រាណដែលជាស្ត្រី ៣៥% និងជាបុរស១៨%។ អ្នកដែលអង្គុយធ្វើការរាល់ថ្ងៃ ហើយមិនបានហាត់ប្រាណនឹងមានអាយុខ្លីជាងអ្នកហាត់ប្រាណជាស្ត្រី រហូតដល់៩៤% និងជាបុរស ៤៨%។

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top