• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ហេតុផលដែលបុរសសុខចិត្តចាកចេញពីនារីល្អ

[Copy link]
280 0
Share
បើអ្នកសួរគេថាតើអ្នកនឹងជ្រើសមនុស្សស្រីដូចម្តេចជាដៃគូរជីវិត? មនុស្សប្រុសគ្រប់គ្នានឹងឆ្លើយថា មនុស្សដែលគេស្រឡាញ់ និងជានារីល្អ! មនុស្សប្រុសមួយចំនួនអាចនឹងមិនយល់ចិត្តខ្លួនឯង ថាតើខ្លួនអាចរស់នៅជាមួយនារីល្អបានជារៀងរហូតដែលឬទេនោះទេ។គេត្រឹមគិតយល់តែម្យ៉ាងថា នារីល្អគឺល្អ ហើយធ្វើឱ្យជីវិតគេជួបរឿងល្អៗ។ តែមិនដូច្នោះឯងណា ក្នុងការពិត មានបុរសមិនតិចទេបានជួបនារីល្អហើយ តែចុងក្រោយពួកគេបែជាដើរចេញពីនារីល្អនោះ ឬក្បត់នារីល្អដែលខ្លួនធ្លាប់ចង់បាននោះទៅវិញ។ ហេតុអ្វី មនុស្សប្រុសខ្លះ បែជាចាកចេញពីនារីល្អ? ខាងក្រោមនេះជាហេតុផល ៨យ៉ាង ធំៗ ដែលជាចម្លើយសម្រាប់សំណួរមួយនេះ។

2039cec0bc994e05935b4ba6494588f6.jpg



ហេតុផលដែលបុរសចាកចេញពីនារីល្អ៖

១. បុរសនោះគ្មានគុណសម្បត្តិសមជាមួយនារីល្អ

ដោយសារគុណសម្បត្តិផ្នែកផ្លូវចិត្ត បុរនោះល្អមិនគ្រប់គ្រាន់ ការប្រកាន់យកក្នុងជីវិតរស់នៅមិនដូចគ្នា បុរសមានលក្ខណៈអន់ខ្សោយជាងនារីនោះ ជាញឹកញយ ពួកគេពិបាករស់នៅជាមួយគ្នា ឈ្លោះគ្នា ដោយសារភាពមិនចុះសម្រុងដែលកើតចេញពីទង្វើខុសឆ្គងរបស់បុរស ដែលនារីល្អនោះច្រើនតែមិនពេញចិត្ត។

២. ភាពល្អរបស់នារីល្អ ជាសម្ពាធចំពោះបុរសនោះ

បុរសចូលចិត្តធ្វើអ្វីដែលជាការសប្បាយដាច់ដោយឡែករបស់ខ្លួន ដូចជាការលេងបាល់ទុកនាងចោល ការជួបជុំមិត្តភក្តិដាច់យប់ និងការមិនសូវជួយបំពេញការងារដៃគូរ ហើយថែមទាំងនាំរឿងឈឺក្បាលយកមកដាក់ផ្ទះទៅទៀត ទីបំផុតភាពមិនចុះសម្រុងចាប់ផ្តើមរុញច្រានបុរសប្រភេទនេះ ឱ្យឃ្លាតចេញពីនារីល្អ។

៣. បុរសនោះស្វែងរកនារីធាតុស្រដៀងខ្លួន

គេថាធាតុអ្វីស្រូបហ្នឹង។ បុរសដែលមានការប្រកាន់យកបែបជីវិតស៊ីវីឡៃ និងចូលចិត្តការសប្បាយ ច្រើនតែត្រូវគ្នាជាមួយនារីដែលចូលចិត្តភាពបែបនោះដូចគ្នា។ បុរសអាចនឹងដើរចេញពីភាពតឹងតែងនៃនារីល្អ រួចហើយងាកទៅរកនារីដែលមានច្បាប់ជីវិតធូរលុង។


3473ede3c2dc88f6413eea8541bfe0361d24ff74.jpg

៤. ភាពអាត្មានិយម

គេមិនសូវព្យាយាយល់ចិត្តនារីនោះឡើយ គេច្រើនយល់តែចិត្តខ្លួនឯងជាង ដែលរឿងនេះបង្កើតបានការមិនយល់ចិត្តគ្នា ហើយស្នេហាមានភាពរង្គោះរង្គើ រហូតដល់មានការចាកចេញ។

៥. ជាមនុស្សប្រុសដែលឲ្យតម្លៃលើសម្រស់ជាចរិក

បុរសខ្លះ ជួបនារីល្អហើយ តែសម្រស់នាងមធ្យម ឬធម្មតា។ មនុស្សប្រុសដែលឱ្យតម្លៃសម្រស់ជាងចរិក អាចនឹងនៅជាមួយនាងបានយូរតែក្នុងករណីគ្មាននារីស្អាតជាងនេះណាលេចមុខមក។ តែបើមាននារីស្អាតជាងនេះណាលេចមុខមក ហើយគេមានឱ្យកាសចាប់យក នោះគេនឹងរកលេសចាកចេញពីនារីល្អដែលខ្លួនកំពុងស្រឡាញ់នេះភ្លាម។


99400aa7418b4563a29cb45db7f08e55.jpg


៦. គ្មានស្នេហ៍ស្មោះ

គេក៏ជាបុរសដែលគ្មានស្នេហ៍ស្មោះ អារម្មណ៍គេឆាប់នឿយណាយនឹងរសជាតិដដែលៗ គេមានចិត្តរវើរវាយរកមើលនារីថ្មី ដែលធ្វើឱ្យអារម្មណ៍គេប្លែកជាងមុន។ នេះជាបុរសសាវា ឬព្រាននារី។

៧. នារីផ្សេងមានលក្ខណៈត្រូវចំចំណុចចិត្តរបស់គេ

មានពេលខ្លះ បុរសចាប់ដៃគូរជាមួយនារីល្អហើយ តែចិត្តស្រលាញ់មិនដល់កម្រិត ដោយសារចំណុចល្អទាំងប៉ុន្មានរបស់នារីល្អនោះមិនត្រូវចំចំណុចចិត្តរបស់គេ។បន្ទាប់មកមាននារីផ្សេង ទោះមិនល្អដូចម្នាក់នេះ ក៏ប៉ុន្តែមានចំណុចពិសេសណាមួយត្រូវការចង់បានរបស់គេ គេក៏ចាកចេញ ហើយជ្រើសយកនារីថ្មីតែម្តង។

៨. យល់ថាខ្លួនឯងមិនសក្កិសមនឹងនារីល្អដូចនាង

ជាបុរសដែលអន់ចិត្តថាខ្លួនមិនដល់ដៃគូរខ្លួនស្ទើរគ្រប់រឿង ខ្លួនពិតជាមិនសក្តិសមទេ។ បុរសប្រភេទនេះ មិនជាអាក្រក់ពេកទេ តែភាពមិនដាច់ស្រឡះនៃជីវិតរស់នៅដែលស្រ្តីតែងនៅលើខ្លួន ខ្លួនខ្មាស ជីវិតហាក់រស់មិនពេញលេញ ក៏សម្រេចចិត្តចាកចេញ៕

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top