• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ទទួលទាន​ទឹក​ច្រើន​ពេក​មិនល្អ​នោះ​ទេ

[Copy link]
250 0
Share
រាល់សរីរាង្គ សំខាន់ៗទាំងអស់របស់រាងកាយគឺពឹងផ្អែកកទៅលើទឹកដើម្បីអាចធ្វើការបានយ៉ាងល្អ។


២.jpg

ការញ៉ាំទឹកបានគ្រប់គ្រាន់នឹងជួយដល់រាងកាយដូចជា៖

- កែសម្រួលសីតុណ្ហភាពក្នុងខ្លួន
- បង្ការការទល់លាមក
- ច្រោះជាតិពុល

- រាងកាយធ្វើការបានកាន់តែស្រួល ។

មនុស្សភាគច្រើនជាពិសេសអ្នកហាត់ប្រាណក្រោមអាកាសធាតុក្តៅ គឺមិនសូវទទួលបានជាតិទឹកគ្រប់គ្រាន់ឡើយ ។ ប៉ុន្តែការដែលញ៉ាំទឹកច្រើនវិញក៏អាចជារឿងមួយគ្រោះថ្នាក់បានដែរ ។ ការញ៉ាំទឹកច្រើនជ្រុលអាចបណ្តាលឲ្យពុលជាតិទឹក ។ រឿងនេះកើតឡើងនៅពេលដែលជាតិប្រៃ និងសារធាតុអេឡិចត្រូលីត្រ ផ្សេងៗទៀតក្នុងរាងកាយទៅជារាវពេក ជាពិសេសវាអាចនាំឲ្យកើតជាជំងឺកង្វះជាតិសូដ្យូមក្នុងឈាមតែម្តង ។

បើសិនជាកម្រិតអេឡិចត្រូលីត្រក្នុងឈាមចុះទាបពេក វាអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន ប៉ុន្តែការស្លាប់ដោយសារតែញ៉ាំទឹកច្រើនពេកកម្រកើតមានណាស់ ។

អ្នកប្រហែលជាមិនអាចសម្គាល់ដឹងអាការនៃការញ៉ាំទឹកច្រើនពេកក្នុងដំណាក់កាល ភ្លាមៗទេ ប៉ុន្តែអាការញឹកញាប់របស់វាមានដូចជា៖

- ក្អួត និងចង្អោ
- ឈឺក្បាល
- ផ្លូវចិត្តប្រែប្រួលដូចជា វង្វងវង្វាន់ជាដើម។

ការដែលមិនបានព្យាបាលការញ៉ាំទឹកច្រើនអាចបណ្តាលឲ្យកង្វះជាតិសូដ្យូមក្នុងឈាម ដែលជាជំងឺមួយគ្រោះថ្នាក់ ។ វាអាចបង្កជារោគសញ្ញាធ្ងន់ធ្ងរដូចជា៖

- ខ្សោយសាច់ដុំ សាច់ដុំរឹងជាប់ ឬរមួលសាច់ដុំ
- ប្រកាច់
- សន្លប់។

ដើម្បីបង្ការការញ៉ាំទឹកច្រើនពេក ខណៈពេលកំពុងតែហាត់ប្រាណ ចូរញ៉ាំទឹកពីរទៅបួនពែងក្នុងមួយម៉ោងម្តង ។ បើសិនជាការហាត់ប្រាណមានរយៈពេលយូរជាងមួយម៉ោង ចូរជ្រើសរើសការញ៉ាំភេសជ្ជៈសម្រាប់ការហាត់កីឡា។ ភេសជ្ជៈទាំងនេះគួរតែមានជាតិស្ករជាមួយគ្នានឹងអេឡិចត្រូលីត្រដូចជាសូដ្យូម និងប៉ូតាស្យូម ដែលវាអាចនឹងបាត់បង់តាមញើសតាមរយៈការហាត់ប្រាណ ។ ចូរឲ្យការស្រេកទឹកនាំអ្នកញ៉ាំទឹកវិញ។ ចាំស្រេកទឹកចាំញ៉ាំ។

បើសិនជាអ្នកមានជំងឺដូចជា ទឹកនោមផ្អែម ខ្សោយបេះដូង ឬជំងឺតម្រងនោម ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីមធ្យោបាយព្យាបាលដ៏ល្អបំផុត។ អ្នកក៏គួរតែទាក់ទងទៅគ្រូពេទ្យដែរបើសិនជាស្រេកទឹកខ្លាំងុសធម្មតា ព្រោះវាអាចជាសញ្ញាមួយនៃបញ្ហាសុខភាពដែលត្រូវព្យាបាល៕

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top