• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

រៀនបើកចិត្តអោយទូលាយ ហើយទទួលយកអ្វីដែលជាការពិតក្នុងជីវិត…

[Copy link]
83 0
Share
ឆាកជីវិតមនុស្សតែងជួបរឿងរីករាយ ទុក្ខសោក រំភើប រន្ធត់ ភ័យខ្លាច តក់ស្លុត នោះសុទ្ធតែជាអារម្មណ៍របស់មនុស្សម្នាក់ៗ។

ពាក្យថាជីវិតគឺគ្មានអ្នកណាដែលថាស្រួលរហូតទេ។ជួនកាលអ្នកមើលឃើញជីវិតអ្នកដទៃល្អ គ្រាន់បើជាងជីវិតអ្នក តែអ្នកដទៃមើលមកអ្នកគឺមានជីវិតប្រសើរជាងគេទៅវិញ។ដូច្នេះគ្រប់គ្នាសុទ្ធតែមិនដឹងថាម្នាក់ៗបានឆ្លងកាត់អ្វីខ្លះក្នុងជីវិតឡើយ កុំទាន់វិនិច្ឆ័យនូវអ្វីដែលអ្នកគ្រាន់តែបានឃើញ។


1cd5281d03b049c7b0e76785e4b8786a.jpg


គ្រប់គ្នាកើតមក មិនមែនសុទ្ធតែជួបរឿងសមបំណងតាមចិត្តប្រាថ្នាទាំងអស់នោះទេ កុំថាឡើយតែអ្នកក្រ ទោះជាមានក៍នៅចេះមានទុក្ខដូចគ្នា។អ្នកមានជីវិតរស់នៅមានអ្វីៗដូចសព្វថ្ងៃចាត់ទុកថាសំណាងណាស់ហើយ បើកភ្នែកឡើងមានសម្លៀកបំពាក់សម្រាប់ស្លៀក មានអាហារសម្រាប់ញាំ មានលុយសម្រាប់ចាយ មានគ្រួសារ មានអ្នកដែលនៅចាំបារម្ភយកចិត្តទុកដាក់ ចាត់ទុកថាជីវិតអ្នកមានសំណាងបំផុតហើយ។ត្រូវរៀនពេញចិត្តនៅអ្វីដែលយើងមានស្របពេលដែលអ្នកដទៃគ្មានអ្វីដូចយើងផង។




ជួនកាលអ្វីដែលយើងបានឃើញ បានលឺ អាចនឹងមិនដូចអ្វីដែលយើងបានគិតក៍ថាបាន បើវាជារឿងដែលមិនច្បាស់ក្នុងចិត្ត ចឹងកុំស្មានផ្តេសផ្តាសអី នាំតែគិតផ្តេសផ្តាសដែរ។កុំទាន់មានគំនិតអវិជ្ជមានចំពោះនរណាម្នាក់ដោយគ្រាន់តែមិនពេញចិត្តរឿងខ្លះ ព្រោះមនុស្សម្នាក់មិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ សូម្បីចិត្តខ្លួនឯងពេលខ្លះក៏ផ្គាប់ខ្លួនឯងមិនត្រូវផងរឿងអីអ្នកដទៃអាចផ្គាប់ចិត្តយើងត្រូវ?




កុំមើលឃើញមនុស្សម្នាក់អាក្រក់ដោយគ្រាន់តែមានអារម្មណ៍ប្រកាន់ចំពោះរឿងខ្លះ ជួនកាលគេនឹងមិនអាក្រក់ដូចអ្វីដែលយើងគិតក៏ថាបាន រៀនបើកចិត្តអោយទូលាយព្រមទទួលយកនូវចំណុចអវិជ្ជមានរបស់ខ្លួនឯងទៅវាប្រសើរជាងចាំអង្គុយមើលតែចំណុចខុសរបស់អ្នកដទៃ នោះទើបជីវិតអ្នកមិនសូវជួបនូវទុក្ខកង្វល់ច្រើន៕

By៖ Lavender

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top