Facebook Twitter Google+ Share

ប្រធានាធិបតីប្រទេស កេនយ៉ា ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងភេរវជន អាល់កៃដា នៅប្រទេសសូម៉ាលី

[Copy link]
37 0
Share
ក្រុមភេរវជនគឺជាឧក្រិដ្ឋជនដែលសកម្មភាពរបស់ពួកគេត្រូវបានហាមឃាត់ និងប្រឆាំងដោយក្រុមសាសនា រួមជាមួយនឹងប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta។ ថ្មីៗនេះប្រធានាធិបតីកេនយ៉ា បានធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់វិហារអ៊ីស្លាមធំបំផុតមួយនៅក្នុងរដ្ឋធានី Nairobi ដោយចូលរួមជាមួយគ្រិស្តបរិស័ទស្មោះត្រង់ទាំងនោះ។

ការិយាល័យរបស់ប្រធានាធិបតីបាននិយាយថា "ដំណើរទស្សនកិច្ចទៅកាន់វិហារអ៊ីស្លាម Jamia គឺជាលើកដំបូងសម្រាប់ប្រធានាធិបតីរូបនេះ។ គោលបំណងរបស់លោកផ្តោតសំខាន់លើសាមគ្គីភាព និងការប្រយុទ្ធប្រឆាំងភាពជ្រុលនិយមរបស់ក្រុមឧក្រិដ្ឋជន។ លោកប្រធានាធិបតីបានមានប្រសាសន៍ថា "យើងមានមោទនភាពណាស់ចំពោះជាតិសាសន៍ចម្រុះពណ៌ និងសាសនាដ៏ល្អរបស់ពួកយើង" ។

អំពើហិង្សាឃោរឃៅដែលកើតមានឡើងក្នុងប្រទេសជាអំពើហិង្សាដែលបង្កឡើងដោយពួកភារវកម្ម មិនមែនជាអ្នកកាន់សាសនាមូស្លីម  ឬសាសនាគ្រីស្ទើនោះទេ។ រាជរដ្ឋាភិបាលនឹងធានាឱ្យបាននូវសុវត្ថិភាព និងយុត្តិធម៌ដល់ប្រជាជនកេនយ៉ាទាំងអស់។ គាត់បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សហគមន៍មូស្លីមដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជួកឧក្រិដ្ឋកម្ម និងភាពជ្រុលនិយម។

គួបញ្ជាក់ផងដែរប្រទេសកេនយ៉ាត្រូវបានរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសកម្មភាពរបស់ពួកឧទ្ទាមអាល់កៃដាដែលមានមូលដ្ឋាននៅប្រទេសអាល់ហ្សេរី។ ក្រុមនេះបានធ្វើការវាយប្រហារដែលបានសម្លាប់ជីវិតមនុស្សរាប់រយនាក់កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងគឺឆ្នាំនេះនៅឯកន្លែងមួយដែលមានទីតាំងស្ថិតនៅក្នុងតំបន់លំនៅដ្ឋានមួយនៅក្នុងទីក្រុង Nairobi។ ប្រធានាធិបតីនៃប្រទេសកេនយ៉ារូបនេះបានប្តេជ្ញាចិត្តថានឹងកំចាត់ពួកឧក្រិដ្ឋជនទាំងនោះដោយបានដាក់ពង្រាយទាហានកេនយ៉ានៅក្នុងប្រទេសសូម៉ាលី៕

More images Small image Big image
Image loading, please wait ...
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top