• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

វិធីញ៉ាំត្រចៀកជ្រូក

[Copy link]
190 0
Share
1.jpg


ការធ្វើមុខម្ហូបមានច្រើនរបៀបខុសៗពីគ្នា។ការធ្វើមុខម្ហូបមួយអោយល្អឆ្ងាញ់មានច្រើនវិធីណាស់សម្រាប់ប្រាប់ទៅមេគ្រួសារគ្រប់គ្នា។នៅពេលនេះមានការបង្ហាញពីការធ្វើមុនម្ហូបមួយដែលមានភាពចាប់អារម្មណ៍ច្រើនគឺការធ្វើញ៉ាំល្ហុងត្រចៀកជ្រូក។

គ្រឿងផ្សំ៖

*ត្រចៀកជ្រូក

*ល្ងុង

*ទឹកត្រី

*ទឹកក្រូចឆ្មារ

*ស្ករស

*ខ្ទឹមស

*ម្ទេស

*ជីបន្លា

*ខ្ទឹមបារាំង

*គល់ស្លឹកគ្រៃ

*ម្សៅស៊ុប



របៀបធ្វើ៖

*ដាក់ទឹកក្នុងឆ្នាំងដាក់ខ្ទឹមបារាំង គល់ស្លឹកគ្រៃ និងម្សៅស៊ុបចូលដាំអោយពុះដាក់ត្រចៀកជ្រូកចូល ស្ងោអោយឆ្អឹន។

*ដាក់ទឹកកកក្នុងចានមួយដាក់ទឹកក្រូចឆ្មារបន្តិចរួចដាក់ត្រចៀកជ្រូកត្រាំប្រហែល ៥នាទីស្រង់ចេញ។

*ហាន់ត្រចៀកជ្រូកជាសរសៃៗតូចល្មម។

*ដាក់ល្ងុងក្នុងចានមួយរួចដាក់ត្រចៀកជ្រូកពីលើដាក់ទឹកត្រី ទឹកក្រូចឆ្មារ ស្ករស ម្ទេស និងខ្ទឹមសច្របល់ចូលគ្នាអោយសព្វ។

*ដាក់ជីបន្លាចូលច្របល់អោយសព្វទុកចោលប្រហែល ១៥នាទីជាការស្រេច។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top