• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

6 ចំនុចដែលអ្នកតែងជួបប្រទះក្នុងសង្គមមនុស្សបច្ចុប្បន្ននេះ...

[Copy link]
91 0
Share
រឿងពិតដែលអ្នកត្រូវទទួលស្គាល់ថាការពិតគឺបែបនេះថាមនុស្សយើងសព្វថ្ងៃគឺរស់នៅក្នុងសង្គមមួយដែលបែបនេះដែលជួនកាលទង្វើនិងការប្រព្រឹត្តរបស់មនុស្សមួយចំនួនគឺថវាផ្ទុយពីចិត្តគំនិតរបស់គេទាំងស្រុងដែលធ្វើអោយយើងពិបាកបែងចែកថាអ្នកណាដែលយើងត្រូវទុកចិត្ត អ្នកណាដែលយើងត្រូវជឿជាក់លើខ្លះ។

sampleCover.jpg
៦ ចំណុចខាងក្រោមនេះនឹងធ្វើអោយអ្នកបានដឹងកាន់តែច្បាស់៖


សង្គមបច្ចុប្បន្នសំបូរទៅដោយមនុស្សក្លែងក្លាយជាច្រើនបោកប្រាស់ការស្រលាញ់ បោកប្រាស់ទំនុកចិត្ត អាចធ្វើអ្វីៗបានគ្រប់យ៉ាងអោយតែអាចលើកខ្លួនគេអោយខ្ពស់ឡើង អ្នកណាយ៉ាងម៉េចក៏គេមិនខ្វល់លើកលែងតែឪពុកម្តាយរបស់អ្នកដែលមិនធ្វើបែបនេះចំពោះអ្នក។


បើអ្នកគ្មានលុយ គ្មានឋានៈបុណ្យស័ក្តក្នុងសង្គមទេ អ្នកងាយនឹងត្រូវបានគេមើលងាយណាស់ ព្រោះមនុស្សខ្លះអែបអប យកចិត្តយកថ្លើមនិងគោរពតែចំពោះមនុស្សដែលមានលុយនិងមានយសប៉ុណ្ណោះ តែក៏មិនមែនជាការគោរពចេញពីចិត្តពិតប្រាកដដែរ។


អ្វីក៏ដោយអោយតែអ្នកផ្តោតវាសំខាន់បំផុតក្នុងជីវិតអ្នកវាតែងផ្តល់អោយអ្នកខកចិត្តខ្លាំងបំផុតក្នុងជីវិតផងដែរ អោយតែអ្នកស្រលាញ់ខ្លាំងបំផុតវាក៏ធ្វើអោយអ្នកឈឺចាប់ខ្លាំងបំផុតដូចគ្នា អ្វីដែលអ្នកចង់រក្សានិងខ្លាចបាត់បង់បំផុតវានឹងរឹតតែងាយបាត់បង់ដូចគ្នា។

ព្រោះមានបទចម្រៀងខ្លះស្តាប់ទៅអាចមានអារម្មណ៏ចាក់ដោតចិត្តខ្លាំងនៅពេលដែលចម្រៀងនោះកំពុងតែច្រៀងត្រូវសាច់រឿងរបស់អ្នកស្តាប់ស្របពេលដែលគេកំពុងតែកើតទុក្ខ វានឹងធ្វើអោយពួកគេយល់ពីអត្ថន័យគ្រប់យ៉ាងដែលពីមុនមិនធ្លាប់ដឹង មិនធ្លាប់ចាប់អារម្មណ៏ទាល់តែសោះ។
៥ ពីរយ៉ាងក្នុងជីវិតដែលតែងកំណត់ថាមនុស្សគឺសុទ្ធតែប្រែប្រួលគឺ


លើលោកនេះអ្វីដែលមិនប្រែប្រួលគឺភាពមិនប្រែប្រួល ត្រូវចាំថាកុំដាក់ចិត្ត ដាក់ក្តីសង្ឃឹមទៅលើនរណាម្នាក់អស់ពីចិត្តពេក គួរទុកសម្រាប់ខ្លួនឯងខ្លះ ហើយបើអាចត្រូវស្រលាញ់ខ្លួនឯងអោយបានច្រើនជាងដាក់ចិត្តស្រលាញ់អ្នកដទៃព្រោះបើថ្ងៃណាគេប្រែប្រួលអ្នកនឹងបានត្រៀមចិត្តទុកមុនមិនសូវឈឺខ្លាំងព្រោះយ៉ាងណាអ្នកបានស្រលាញ់ខ្លួនឯងច្រើនជាងស្រលាញ់គេ ហើយពេលនោះអ្នកក៏អាចប្រមូលក្តីស្រលាញ់ទាំងអស់មកដាក់ខ្លួនវិញបើមានអ្នកលែងត្រូវការការស្រលាញ់របស់អ្នកទៀត។


នេះជាអ្វីដែលគេហៅថាកុំមើលមនុស្សតែសម្បកក្រៅ ព្រោះសម្បកក្រៅរបស់មនុស្សមិនអាចបញ្ជាក់ពីបុគ្គលមួយបានទេនិងមិនអាចនៅស្ថិតស្ថេររហូតដែរ មានតែទឹកចិត្ត ភាពស្មោះត្រង់និងការគិតវិជ្ជមានទេទើបអាចនៅក្បែរយើងមួយជីវិតបាន។ហើយយូរទៅអ្នកនឹងដឹងខ្លួនឯងថាអ្នកណាដែលអ្នកគួរចូលចិត្តនិងនៅក្បែរពិតប្រាកដ៕
By៖Lavender

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top