• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

បើសង្កេតឃើញប៉ុន្មានចំនុចនេះអាចបង្ហាញថាដៃគូរបស់អ្នកប្រហែលជាមានអ្នកថ្មី

[Copy link]
155 0
Share
គ្មាននរណាម្នាក់ចង់គិតរឺឃើញដៃគូររបស់ខ្លួនកំពុងជួបរឺបានគេងជាមួយអ្នកផ្សេងនោះទេ។ ហើយក៏គ្មាននរណាចង់បែកបាក់ចំណងស្នេហ៏ដោយសារតែការក្បត់ចិត្តរឺបោកប្រាស់នោះឡើយ។ជាអកុសល!រឿងទាំងនោះគឺវាតែងតែកើតឡើងជានិច្ច។

1ba8eba94fd1caec7c6f5f97011ca222.jpg

យើងសូមណែនាំនូវសញ្ញាប៉ុន្មានចំណុច ដែលអ្នកអាចធ្វើការសង្កេតដោយខ្លួនឯងថាតើដៃគូររបស់អ្នកពិតជាចូលទៅក្នុងករណីទាំងនេះដែររឺទេ?៖
១ គេចាប់ផ្តើមការពារទូរស័ព្ទរបស់គេ៖


បើមុនដំបូងគាត់មិនដែលខ្វាយខ្វល់ពីទូរស័ព្ទរបស់គាត់ទេ ប៉ុន្តែថ្មីៗគាត់ចាប់ផ្តើមផ្លាស់ប្តូរទំលាប់ទាំងនោះដោយព្យាយាមមិនអោយអ្នកនៅក្បែរទូរស័ព្ទរបស់គាត់រឺក៏ដាក់លេខសំងាត់ជាដើម។
២ គាត់តែងតែមកផ្ទះយឺតពេលម្តងហើយម្តងទៀត៖


ដែលពីមុនវាមិនមែនជាទំលាប់របស់គាត់ដែលត្រលប់មកផ្ទះយប់ជ្រៅ ហើយនិយាយថារវល់ព្រោះការងារច្រើន។វាអាចជាលេសដើម្បីណាត់ជួបអ្នកថ្មីនៅពីក្រោយខ្នងអ្នក។
៣ គាត់ងូតទឹកភ្លាមៗពេលដែលមកដល់ផ្ទះ៖


មិនខ្វល់ថាការងាររបស់គាត់ជាអ្វី ដែលអាចធ្វើអោយគាត់មានភាពកខ្វក់ តែពេលដែលគាត់ត្រលប់មកផ្ទះគាត់ចាប់ផ្តើមប្រញាប់សំអាតខ្លួនប្រាណ វាប្រៀបដូចជាការព្យាយាមបំបាត់ភ័ស្តុតាងចេញពីខ្លួន ហើយជាពិសេសេគឺគាត់ចាប់ផ្តើមផ្លាស់ផ្តូរទំលាប់នៃការងូតទឹករបស់គាត់។
៤ គេចាប់ផ្តើមយកចិត្តទុកដាក់និងរូបរាងរបស់គេ៖


សញ្ញានេះអាចថាមិនមែនជាហេតុផលនៃការក្បត់ចិត្តទាំងស្រុងនោះទេ។ តែបើថ្មីៗគាត់ស្រាប់តែប្លែកជាងសព្វដង នោះក៏អាចមកពីគេចង់ធ្វើអោយមានការចាប់អារម្មណ៏ពីអ្នកថ្មីក៏ថាបាន។
៥ គាត់ចាប់ផ្តើមមានអាថ៏កំបាំង៖


មិនដូចពីមុនដែលគាត់ធ្លាប់តែស្មោះត្រង់រាល់ទំនាក់ទំនងទាំងឡាយជាមួយអ្នក
៦ គាត់ចាប់ផ្តើមផ្លាស់ប្តូរទំលាប៖


ដូចជាពេលខ្លះមិនលើកទូរស័ទ្ទរបស់អ្នក ហើយគាត់ហាក់ដូចជាពិបាកក្នុងការបកស្រាយនៅពេលអ្នកសួរដេញដោលរកចំលើយ។
៧ អ្នកមានអារម្មណ៏ថាគាត់មិនយកចិត្តទុកដាក់ចំពោះអ្នកដូចមុន៖


នេះជាមូលហេតុចំបងមួយនៃការបែកបាក់ នៅពេលដែលអ្នកទទួលអារម្មណ៏ថាគ្មានភាពរីករាយក្នុងជីវិតស្នេហារបស់អ្នកដូចមុន ព្រោះតែទង្វើដែលដៃគូរម្ខាងទៀតចាប់ផ្តើមផ្លាស់ប្តូរ
៨ គេចាប់ផ្តើមគេចមុខពីមិត្តភក្តិ និងគ្រួសាររបស់អ្នក នេះក៏ជាបញ្ហាចំបងដែរ ដែលគេផ្លាស់ផ្តូរអាកប្បកិរិយាភ្លាមៗពេក៖


ទាំងនេះមិនសុទ្ទសឹងជាហេតុផលដែលដៃគូររបស់អ្នកមានថ្មីនោះទេ តែបើអ្នកមានអារម្មណ៏សង្ស័យថាគាត់ពិតជាមានការផ្លាស់ប្តូរពិតមែននោះ ជាជម្រើសដ៏ល្អបំផុតដើម្បីទទួលបានចំលើយពិតនោះ គឺអ្នកត្រូវប្រឈមមុខជាមួយនឹងការពិត ដោយជជែកគ្នាដោយភាពស្មោះត្រង់នោះការពិតនឹងអាចលាតត្រដាង។គ្មាននរណាម្នាក់ចង់រស់នៅជាមួយនិងភាពផិត ក្បត់នោះទេ ដូច្នេះសូមមានភាពស្មោះត្រង់ច៉ពោះគ្នាទៅវិញទៅមក នោះជីវិតស្នេហារបស់អ្នកនឹងជួបតែភាពរីករាយជាក់ជាមិនខាន៕
ប្រភពពី៖ powerofpositivity

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top