• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

វិធីព្យាបាលចិត្តខ្លួនឯងកុំឲ្យស្រឡាញ់គេខ្លាំងពេករហូតដល់គ្មានក្ដីសុខ

[Copy link]
203 0
Share
1.jpg

នៅពេលដែលយើងលង់ស្រឡាញ់មនុស្សម្នាក់យ៉ាងជ្រាលជ្រៅរហូតដល់ថ្នាក់ដកខ្លួនលែងរួច នោះយើងហ្នឹងលែងជាខ្លួនឯងតទៅទៀតហើយ យើងនឹងកើតជាមនុស្សម្នាក់ផ្សេងទៀត ជាអ្វីដែលនឹកស្មានមិនដល់នោះគឺសុខៗយើងស្រាប់តែកែប្រែនូវអត្តចរិក ឫកពា ទម្លាប់និងអារម្មណ៍ហាក់មិនធ្លាប់ធ្វើកាលពីមុនមក។ យើងអាចមានការភ័យខ្លាចបាត់បង់ ខ្លាចគេឈប់ស្រឡាញ់យើងតទៅទៀត ខ្លាចគេមានអ្នកផ្សេង ប៉ុន្តែបើអ្នកដឹងដែរទេថា កាន់តែយើងខ្លាចខ្លាំងប៉ុណ្ណា កើតទាំងនោះកាន់តែកើតឡើង បើមិនយូរក៏ឆាប់ដែរ មូលហេតុគឺដោយសារយើងលែងជាខ្លួនឯង។
ខាងក្រោមនេះជាវិធីងាយៗដែលជួយឲ្យអ្នកព្យាបាលចិត្តកុំឲ្យខ្លាំងគេខ្លាំងពេក រហូតដល់ភ្លេចស្រឡាញ់ខ្លួនឯងនិងគ្មានក្ដីសុខសម្រាប់ខ្លួនដូចដែលធ្លាប់មាន៖
១. ប្រសិនបើអ្នកមានអារម្មណ៍ថាគេប្លែក គេលែងចាប់អារម្មណ៍អ្នក ចូរអ្នកសម្រួលអារម្មណ៍ជាមុនសិន រួចសួរខ្លួនឯងថា តើគេពិតជាប្លែកមែន លែងចាប់អារម្មណ៍យើងមែន ឬមកពីយើងចាប់ផ្ដើមប្លែកនិងគិតដោយខ្លួនឯង? កុំខឹងឬទៅឈ្លោះជាមួយគេផ្ដេសផ្ដាស ព្រោះនាំឲ្យគេអោយគេចាប់ផ្ដើមធុញទ្រាន់ និងលែងចាប់អារម្មណ៍មែនទែន។
២. ចូរឲ្យតម្លៃខ្លួនឯង កុំគិតថាអ្នកមិនស្អាតគ្រប់គ្រាន់ មិនល្អគ្រប់គ្រាន់សម្រាប់គេ កុំខ្លាចថាគេទៅចាប់អារម្មណ៍អ្នកផ្សេង ប្រសិនបើណាអ្នកនៅតែជាអ្នកដូចកាលពីមុន ហេតុនេះអ្វីដែលជាចំនុចសំខាន់អ្នកត្រូវស្រឡាញ់ខ្លួនឯងនិងមានភាពជឿជាក់លើខ្លួនឯងនិងលើគេ ប៉ុន្តែមិនមែនឲ្យមានអំនួតលើខ្លួនឯងនោះទេ។
៣. អ្នកត្រូវនៅរាប់អានមិត្តភក្តិជិតស្និទ្ធដូចទម្លាប់ធម្មតា មិនមែនតាំងពីបានសង្សារភ្លេចមិត្តភក្តិនោះទេ។ អ្នកត្រូវមានពេលវេលាខ្លះសម្រាប់សង្សារ ពេលវេលាខ្លះសម្រាប់គ្រួសារ និងខ្លះទៀតសម្រាប់មិត្តភក្តិ នោះគេនឹងមើលឃើញថាអ្នកជាមនុស្សដែលចេះបែងចែក និងមិនងប់ងល់គួរឲ្យធុញទ្រាន់ ប្រសិនបើករណីសង្សារនោះជាមនុស្សទាមទារឲ្យអ្នកនៅក្បែរគ្រប់ពេល អ្នកគួរគម្បីតាំងជំហរខ្លួនឯងនិងឲ្យហេតុផលច្បាស់ទៅគេ ព្រោះកត្តាទាំងនេះគឺបង្ហាញពីគោលជំហរចិត្តរបស់អ្នក ថាលើលោកនេះមិនមែនមានតែគេទេ អ្នកមានគ្រួសារនិងមិត្តភក្តិដែលជាផ្នែកមួយនៃជីវិតអ្នក ហើយហេតុទាំងនេះនឹងមិនធ្វើឲ្យអ្នកងប់ងល់នឹងគេខ្លាំងពេកឡើយ។
ត្រូវចាំថា “ស្នេហាគឺជាពិភពលោកដ៏ស្រស់ស្អាតប្រសិនបើអ្នកចេះកែច្នៃវា ប៉ុន្តែវានឹងក្លាយជាឋាននរកប្រសិនបើអ្នកបណ្ដោយឲ្យវាគ្រប់គ្រង”

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top