• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ក្រុមហ៊ុន Xiaomi បញ្ចេញ Redmi K20 Pro បំពេញចិត្តហ្វេន Avengers ដោយដាក់លក់ក្នុងចំនួនមានកំណត់

[Copy link]
123 0
Share
ខណៈភាពយន្តខ្នាតធំ Avengers Endgame អាចរកចំណូលបានសរុប ២.៧៥ ពាន់លានដុល្លារ បុកលិចភាពយន្តកប៉ាល់ទីតានិច ដែលជាភាពយន្តរកចំណូលបានច្រើនបំផុតលេខពីរ ដោយនោះពេលនេះកំពុងប្រដំប្រសងជាមួយនឹង ខ្សែភាពយន្ត Avatar ដោយរកចំណូលបានសរុប ២.៧៨ ពាន់លានដុល្លារ។

1.jpg


នេះហើយជាហេតុផលដែលចក្រវាឡ Avengers ជាប្រ៊ែនមួយដ៏ល្បីខ្លាំង។ ហើយនៅពេលនេះសម្រាប់ប្រិយមិត្តចក្រវាឡ Marvel ទាំងអស់នឹងអាចកាន់ប្រ៊ែនដ៏ល្បី Avengers នៅក្នុងដៃផ្ដោបជាមួយនឹងស្មាតហ្វូនដែលអ្នកកាន់រាល់ថ្ងៃបាន នោះគឺ Xiaomi Redmi K20 Pro Limited Edition។
Xiaomi Redmi K20 Pro Limited Edition មិនត្រឹមតែផលិតសម្រាប់ហ្វេន Avenger ប៉ុណ្ណោះទេ វាក៏ជាស្មាតហ្វូនកម្រិតថវិកាក្នុងទឹកលុយទាប ប៉ុន្ដែវាមានកម្លាំងខ្លាំង។ សម្រាប់ការផលិតមានកំណត់លើកនេះ Redmi K20 Pro ត្រូវបានបំពាក់តួខ្លួនខ្មៅ ផ្នែកក្រោយខ្នងមានរចនាបទបែប Avenger មើលទៅកាច ដោយ Xiaomi ក៏បានបន្ថែមស្រោមពណ៌ខៀវមួយទៀតដ៏ស្រស់ស្អាតផងដែរ។

ស្មតហ្វូននេះនឹងប្រកាសខ្លួននៅក្នុងប្រទេសចិនមុនគេ ដោយថ្ងៃប្រកាស តម្លៃ និងសមាសភាពមួយចំនួនទៀតយើងមិនទាន់មានដំណឹងនៅឡើយនោះទេ។ ក៏ប៉ុន្ដែស្មាតហ្វូនផលិតក្នុងចំនួនកំណត់មួយនេះ នឹងបញ្ចេញមកដូចទៅនឹង Redmi K20 Pro ធម្មតាផងដែរ ដោយវារស់ដោយខួរក្បាល Snapdragon 855 SoC ប្រើប្រាស់អេក្រង់កម្រិតបង្ហាញល្អ AMOLED ទំហំ 6.39 អ៊ិញ មិនមានស្នាមតំណក់ទឹកឬឆកនៅលើផ្ទៃអេក្រង់នោះឡើង គឺប្រើកាមេរ៉ាលៀនចេញពីតួខ្លួនផ្នែកខាងលើ ទំហំ 20MP។ ចំណែកកាមេរ៉ា៣គ្រាប់ខាងក្រោយវិញ គឺ 48MP, 13MP និង 8MP ដោយមានកម្លាំងថាមពលថ្មខ្លាំងហក់ដល់ 4,000 mAh។
គួរបញ្ជាក់ផងដែរថាស្មាតហ្វូននេះសម្រាប់ជំនាន់ធម្មតាមានតម្លៃ $459 ដូចនេះសម្រាប់ Redmi K20 Pro Limited Edition ទំនងជាមានតម្លៃមិនខុសគ្នាច្រើននោះទេ ដូចនេះយើងនឹងរង់ចាំការប្រកាសចេញជាផ្លូវការរបស់ស្មាតហ្វូននេះនៅពេលខាងមុខ តើតម្លៃរបស់វានឹងប្រែប្រួលយ៉ាងណាទៀត។

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top