• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ប្រព័ន្ធប្រតិបត្តិការ HongmengOS មិនមែនផលិតមកសម្រាប់តែស្មាតហ្វូនប៉ុណ្ណោះទេ គឺលើសពីប្រព័ន្ធដំ...

[Copy link]
103 0
Share
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីបារាំងមួយ នាយកប្រតិបត្តិនិងជាស្ថាបនិករបស់ក្រុមហ៊ុន Huawei លោក Ren Zhengfei បាននិយាយថាប្រព័ន្ធប្រតិបត្តិការ HongmengOS មានភាពចម្រើនលូតលាស់ហើយ ដោយវានឹងមានល្បឿនលឿនជាងប្រព័ន្ធប្រតិបត្តិការ Android ហើយនឹងមានកម្មវិធីទូលំទូលាយជាងនេះផងដែរ។

1ba8eba94fd1caec7c6f5f97011ca222.jpg

ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Huawei មួយនេះ មិនត្រឹមតែសម្រាប់បំពាក់នៅលើស្មាតហ្វូនប៉ុណ្ណោះទេ វាក៏ត្រូវបានធ្វើសម្រាប់ប្រព័ន្ធដំណើរការរបស់ Router ដែលជាឧបករណ៍សម្រាប់ដំណើរការអ៊ីនធើរណិត, ឧបករណ៍Switch, ថេបប្លែត, កុំព្យូទ័រ និងសម្រាប់ប្រព័ន្ធដំណើរការធំៗដូចជាកុំ Data Center ជាដើម។
លើសពីនេះលោកក៏បានបន្ថែមទៀតថា HongmengOS នឹងមានល្បឿនលឿនជាង MacOS របស់ Apple ដោយប្រហែលជាយឺតជាង 5ms។
នាយកប្រតិបត្តិរបស់ Huawei ក៏បាននិយាយផងដែរថា ទោះបីជា សហរដ្ឋអាមេរិក បានបន្ធូរដៃចំពោះពាណិជ្ជកម្ម Huawei យ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ មិនបានបោះបង់ចោលការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ HongmengOS នោះទេ។
ទោះជាយ៉ាងណាក៏ដោយ បើដូចការប្រកាសរបស់នាយកប្រតិបត្តិ Huawei នោះ Hongmeng OS អាចនឹងក្លាយជាប្រព័ន្ធប្រតិបត្តិការដ៏មិនធម្មតាមួយ ដោយវានឹងប្រលូកចូលទៅសឹងគ្រប់វិស័យបច្ចេកវិទ្យា ដោយឧបករណ៍បច្ចេកវិទ្យាជាច្រើនអាចនឹងប្រើប្រព័ន្ធប្រតិបត្តិការមួយនេះសម្រាប់អនាគត។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top