• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ក្រុមហ៊ុន Apple ហាក់នឹងកំពុងសំងំផលិត iPad ដែលប្រើអេក្រង់ពីរបាន

[Copy link]
86 0
Share
បច្ចុប្បន្នបន្ទាប់ពីស្មាតហ្វូនអេក្រង់លាត អេក្រង់គ្នាស្នាមឆក ស្គេនម្រាមដៃលើអេក្រង់ កាមេរ៉ាបង្កប់ក្រោមអេក្រង់ ក្នុងពិភពបច្ចេកវិទ្យាកំពុងសម្លឹងទៅកាន់ ស្មាតហ្វូនអេក្រង់ពីរ អេក្រង់ដែលអាចបត់បែនបាន ដែលជាគំនិតក្នុងការបង្កើតដ៏ល្អសម្រាប់អនាគត។

1ba8eba94fd1caec7c6f5f97011ca222.jpg

យើងបានឮអំពីផែនការរបស់ក្រុមហ៊ុន Microsoft ដើម្បីធ្វើ Tablet Surface ដែលអាចបត់បញ្ចូលបានក្នុងពេលបច្ចុប្បន្ននេះ ហើយបើយោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ក៏កំពុងតែចាប់អារម្មណ៍នឹងគំនិតច្នៃប្រឌិតមួយនេះផងដែរ។
យោងតាមក្រុមអ្នកវិភាគព័ត៌មានអំពីរបាយការណ៍ទាំងនោះ គឺក្រុមហ៊ុន Apple ដែលមានមូលដ្ឋានការិយាល័យកណ្ដាលនៅទីក្រុង Cupertino កំពុងធ្វើការនៅលើ iPad ជាមួយនឹងអេក្រង់ដែលអាចបត់បែនបាន ដែលអេក្រង់នោះអាចនឹងមានទំហំចាប់ពី 11 ទៅ 15 អ៊ិញ ដែលជាទំហំដ៏ធំមួយ។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបន្ថែមនោះ គឺថាក្រុមហ៊ុន Apple ប្រហែលជាដាក់ផលិតផលនេះនៅឆ្នាំក្រោយក្នុងពេលឆាប់ៗនេះហើយ។
បន្ថែមលើសពីនេះទៅទៀត របាយការណ៍នេះបានលើកឡើងពីដំណើរការរបស់បន្ទះឈីបខ្លាំងរបស់ Apple គឺ A-series ដែលអាចនឹងមានសមត្ថភាពខ្ពស់ជាង 5G បើទោះបីជាក្រុមហ៊ុន Apple នៅតែមិនទាន់បញ្ចេញស្មាតហ្វូនដែលមានសមត្ថភាព 5G ក៏ដោយ ដូច្នេះយើងនឹងរង់ចាំបន្ដទៀត ថាពេលខាងមុខនេះ Apple នឹងអាចផលិត iPad អេក្រង់ធំ អេក្រង់បត់បាន ជាមួយនឹងបច្ចេកវិទ្យាទំនើបៗបន្ថែមឬយ៉ាងណា?

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top