• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

សត្វត្រីចំនួន៥០០ប្រភេទអាចប្តូរភេទបាន? ពេលនេះអ្នកវិទ្យាសាស្ត្រនូវែលសេឡង់បកស្រាយ…

[Copy link]
26 0
Share
(វែលីងតោន)៖ កិច្ចសហរការអន្តរជាតិមួយ ដែលដឹកនាំដោយក្រុមអ្នកវិទ្យាសាស្ត្រនូវែលសេឡង់ បានបង្ហាញឲ្យដឹងជាលើកដំបូង ពីអាថ៌កំបាំងនៃពពួកត្រីចំនួន ៥០០ប្រភេទ ដែលអាចប្រែពីភេទមួយទៅភេទមួយទៀតបាន ដែលអាថ៌កំបាំងនេះបានបន្តមក អស់រយៈពេលជាច្រើនទសវត្សរ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។

05671263b51440a8b4c4186ebc4f1b92.jpg


អ្នកឯកទេសសិក្សាអំពីហ្សែន លោកស្រី ចេន្នី ហ្គេ្រវស៍ (Jenny Graves) បាននិយាយថា «យើងទំាងគ្នាប្រហែលយល់ឃើញជាធម្មតាៗថា ភេទរបស់ត្រីគឺត្រូវបានកំណត់ តាំងពីពេលចាប់កំណើតម្ល៉េះ ហើយមិនប្រែប្រួលឡើយ។ តែវាមិនអញ្ចឹងទាំងអស់នោះទេ ពោលគឺមានពពួកត្រីប្រមាណជា ៥០០ប្រភេទ អាចធ្វើការប្រែភេទនៅពេលពួកវាពេញវ័យ ហើយជាញឹកញាប់បាតុភូតបែបនេះ កើតឡើងក្នុងគោលដៅសម្របខ្លួនទៅតាមមជ្ឈដ្ឋានជុំវិញ ដែលពពួកត្រីទាំងនោះកំពុងរស់នៅ»។


បើយោងតាមការស្រាវជ្រាវថ្មីខាងលើបានឲ្យដឹងថា ច្បាស់ជាមានសញ្ញាអ្វីម៉្យាង ដែលជះឥទ្ធិពលទៅលើហ្សែនរបស់ពួកត្រី ដែលអាចប្រែភេទទាំងនោះ។ ការអង្កេតលើប្រភេទត្រីក្បាលខៀវម្យ៉ាង ដែលរស់នៅជាក្រុមតាមផ្កាថ្មនៃតំបន់សមុទ្រការីបៀន បានបង្ហាញលទ្ធផលគួរឲ្យចាប់អារម្មណ៍។ ត្រីក្បាលខៀវឈ្មោលដែលមានអំណាចជាងគេ តែងការពារពួកមីញីរបស់វាជានិច្ច ដែលមានពណ៌លឿង។ ប្រសិនបើអាឈ្មោលងាប់បាត់ នៅពេលនោះមីញីដែលធំជាងគេ នឹងប្រែភេទទៅជាឈ្មោលក្នុងរយៈពេល ១០ថ្ងៃ។


ត្រីញីនោះផ្លាស់ប្តូរអាកប្បកិរិយាក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយពណ៌របស់វានឹងប្រែក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោង។ ចំណែកឯ សរីរាង្គបន្តពូជរបស់សត្វត្រីញីនោះ នឹងប្រែក្លាយជាសរីរាង្គបន្តពូជឈ្មោល ហើយក្នុងរយៈពេល ១០ថ្ងៃ វានឹងអាចបង្កើតមេជីវិតឈ្មោលបាន។
អ្នកស្រាវជ្រាវបាននិយាយថា ការស្រាវជ្រាវនេះគឺមានសារៈសំខាន់សម្រាប់ការយល់ដឹងពីរបៀប ដែលហ្សែនត្រូវបានប្រែប្រួលក្នុងអំឡុងពេល នៃការវិវឌ្ឍន៍របស់សត្វទាំងអស់ រួមទាំងមនុស្សផងដែរ និងដើម្បីយល់ដឹងថា តើបរិស្ថានអាចជះឥទ្ធិពលអ្វីខ្លះ ដល់ដំណើរការប្តូរភេទដ៏មិនគួរឲ្យជឿបែបនេះ៕

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top