• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ធ្វើ​យ៉ាងដូចម្ដេច​ទើប​ដឹង​ថា​ ​គេ​ក៏​ស្រលាញ់​យើង​ដែរ​?​

[Copy link]
474 0
Share
​អ្នក​ដែល​លួច​ស្រលាញ់​គេ​ ​ហើយ​មាន​ភាព​ក្លាហាន​នោះ​ ​គឺ​តែងតែ​ព្យាយាម​និយាយ​ជាមួយ​គេ​ ​និង​នៅ​ក្បែរ​ខ្លួន​គេ​។​ ​បន្ទាប់មក​ចេះតែ​គិតថា​ ​គេ​ប្រហែលជា​ស្រលាញ់​អ្នក​ដែរ​ហើយ​។​ ​តែ​ចុងក្រោយ​ ​ពេល​អ្នក​សារភាព​ប្រាប់​គេ​ ​បែរជា​ត្រូវ​បាន​គេ​បដិសេធ​ទៅវិញ​។​ ​ដើម្បី​ចៀសវាង​បញ្ហា​នេះ​ ​អ្នក​គួរតែ​ត្រូវ​ប្រាកដ​ថា​គេ​ក៏​ស្រលាញ់​អ្នក​ដែរ​។​ ​អ្វី​ដែល​អ្នក​មិនទាន់​បានដឹង​ ​ថ្ងៃនេះ​ ​camboglobe​ ​បង្ហាញ​អ្នក​នូវ​វិធី​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ​ ​ដើម្បី​ដឹង​ថា​ ​គេ​ក៏​ស្រលាញ់​អ្នក​ដែរ​៖​ ​

02cd134197774a53bd48ceb72be05459.jpg
១​.​អង្កេត​មើល​ក្រសែភ្នែក​គេ​ ​
​ក្រសែភ្នែក​អាច​បញ្ជាក់​ពី​អារម្មណ៍​មនុស្ស​បាន​។​ ​បើ​គេស​ម្លឹង​មើល​អ្នក​ក្នុងរយៈពេល​យូរ​ ​ឬ​ឧស្សាហ៍​សម្លឹង​មើល​អ្នក​ខុសធម្មតា​ ​បានន័យ​ថា​ ​ប្រហែល​គេ​មាន​អារម្មណ៍​លើ​អ្នក​ហើយ​។​ ​
​២​.​កាយវិការ​គេ​ចំពោះ​អ្នក​
​បើសិន​គេ​ខ្វែង​ដៃ​ចូលគ្នា​ ​ហើយ​ព្យាយាម​រក្សា​គម្លាត​ ​នៅពេល​និយាយ​ជាមួយ​អ្នកនោះ​ ​បានន័យ​ថា​ ​គេ​ប្រហែលជា​មិន​មានចិត្តលើ​អ្នក​ទេ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​បើសិន​គេ​ព្យាយាម​ខិត​ជិត​អ្នក​ដោយ​រំកិល​កៅអី​ ​ឬ​ឈរ​ក្បែរ​អ្នក​ ​កាយវិការ​គេ​សមរម្យ​ចំពោះ​អ្នក​ ​ផ្ទៀង​ស្ដាប់​នូវ​អ្វី​ដែល​អ្នក​និយាយ​ដោយ​យកចិត្ត​ទុកដាក់​ ​នោះ​វា​ជា​សញ្ញាភ្លើង​ខៀវ​ដល់​អ្នក​ហើយ​។​ ​
​៣​.​ប៉ះ​អ្នក​
​ការ​ប៉ះ​ស្បែក​ ​ឬ​ត្រង់ណា​មួយ​នៃ​ខ្លួនប្រាណ​អ្នក​ ​ដូចជា​ចាប់ដៃ​ ​ប៉ះ​ស្មា​ ​ប៉ះ​ខ្នង​អ្នក​ ​គឺជា​សញ្ញា​មួយ​នៃ​ការ​ចូលចិត្ត​របស់​គេ​មក​លើ​អ្នក​។​ ​
​៤​.​សង្កេតមើល​អ្នក​រាល់​អ្វី​ដែល​ប្លែក​
​គេ​សង្កេតមើល​គ្រប់យ៉ាង​ ​និង​ចាប់អារម្មណ៍​ចំពោះ​អ្វី​ដែល​អ្នក​បាន​ផ្លាស់ប្ដូរ​ ​ដូចជា​ការ​ពាក់​ស្បែកជើង​ថ្មី​ ​កាត់សក់​ ​ផាត់មុខ​ ​អាវ​ថ្មី​ជាដើម​។​ ​បើ​គេ​ចាប់អារម្មណ៍​លើ​អ្នក​ ​គេ​នឹង​ផ្ដោត​ទៅ​លើ​អ្វី​ៗ​ទាំងអស់​ដែល​ទាក់ទង​នឹង​អ្នក​ ​សូម្បី​អ្វី​ដែល​កំប៉ិកកំប៉ុក​ក៏ដោយ​។​ ​គេ​អាច​សួរ​អ្នក​ថា​ ​នេះ​ជា​អាវ​ថ្មី​ឬ​?​ ​ឬមួយ​ ​ទើបតែ​ទិញ​ស្បែកជើង​ថ្មី​?​ ​។​ល​។​
៥​.​លេង​សារ​ជាមួយ​អ្នក​ ​ហើយ​តប​មក​អ្នក​វិញ​យ៉ាង​រហ័ស​
​បើ​គេ​មានចិត្តលើ​អ្នក​ដែរ​ ​គេ​នឹង​ផ្ដោត​អារម្មណ៍​ទៅលើ​សារ​របស់​អ្នក​ ​ហើយ​តប​សារ​អ្នក​វិញ​ដោយ​លឿន​បំផុត​ ​ដោយ​គេ​ចាត់ទុកថា​សារ​របស់​អ្នក​ ​គឺ​ពិសេស​ជាងគេ​។​ ​ម្យ៉ាងទៀត​ ​បើសិនជា​មានការ​ណាត់គ្នា​ពី​អ្នក​ ​គេ​នឹង​មិន​ស្ទាក់ស្ទើរ​ ​ឬ​សុំ​ពេល​គិត​នោះ​ទេ​ ​ដោយ​គេ​នឹង​យល់ព្រម​ជាមួយ​អ្ន​ក​ភ្លាម​ៗ​ ​បើសិនជា​គេ​មិន​មានការ​រវល់​អ្វី​ទេ​នោះ​។​ ​
​៦​.​គាំទ្រ​ ​និង​ស្ម័គ្រចិត្ត​ជួយ​អ្នកជា​និច្ច​
​នា​ពេល​អ្នកមាន​ចម្ងល់​ ​ឬ​បញ្ហា​អ្វីមួយ​ ​អ្នក​អាច​សាក​និយាយប្រាប់​គេ​ ​ហើយ​ចាំ​សង្កេតមើល​ថា​ ​តើ​គេ​និយាយ​តប​អ្នក​វិញ​ដូចម្ដេច​។​ ​បើសិន​គេ​គាំទ្រ​អ្នក​ ​ព្យាយាម​និយាយលើក​ទឹកចិត្ត​ ​ឬ​ស្វះស្វែង​រក​វិធី​ជួយ​អ្នក​ ​បានន័យ​ថា​ ​គេ​បាន​បង្ហាញ​សញ្ញា​ប្រាប់​អ្នក​ថា​ ​គេ​មានចិត្តលើ​អ្នក​ហើយ​។​ ​
​៧.គេ​បបួល​អ្នកចូលរួម​សកម្ម​ភាព​ផ្សេង​ៗ​ជាមួយ​គេ​
​បើសិន​គេ​តែងតែ​បបួល​អ្នកចូលរួម​ជាមួយ​គេ​ដែរ​ ​នោះ​បានន័យ​ថា​ ​គេ​ចង់​ឲ្យ​មាន​វត្តមាន​អ្នក​ក្បែរ​ខ្លួន​គេ​ហើយ​។​ ​ពេលខ្លះ​ ​គេ​អាចប​បួល​អ្នក​ចេញក្រៅ​រំសាយ​អារម្មណ៍​ជាមួយគ្នា​ ​ទៅ​ញ៉ាំ​អី​ជាមួយគ្នា​ ​ឬ​ចូលរួម​សកម្មភាព​សង្គម​ជាមួយគ្នា​ជាដើម​។​ ​បើសិន​គេ​ស្រលាញ់​យើង​ ​បើសិន​ការ​ណាត់​នោះ​មាន​ភាគី​ទី៣ចូលរួម​ ​គេ​អាច​នឹង​មិន​សប្បាយចិត្ត​នោះ​ទេ​ ​ដូច្នេះ​អ្នក​គួរ​ចៀសវាង​ចំណុច​មួយ​នេះ​។​
​សរុប​មក​ ​បើសិន​សកម្មភាព​របស់​មនុស្ស​ដែល​អ្នក​ស្រលាញ់​ចូលក្នុង​ចំណុច​ទាំងនេះ​ ​អ្នក​អាច​សាកល្បង​សួរ​គេ​ដោ​យត្រង់ៗ​ ​ឬសារ​ភាព​ប្រាប់​គេ​ដោយ​ភាព​ជឿជាក់​បាន​ហើយ​៕​

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top