• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ផលិតកម្មដំណាំលើវាលស្រែនៅរដូវប្រាំង

[Copy link]
440 0
Share
ធ្វើការដាំដុះទៅតាមទំហំធនធានដែលមាន ជាពិសេសជីធម្មជាតិ កម្លាំងពលកម្ម និងទឹកស្រោចស្រពបន្ថែម។ សុខចិត្តធ្វើលើដីតូចបានផលច្បាស់លាស់ជាជាងលើដីធំតែអត់បានផល។
សន្សំនិងប្រើប្រាស់ជីធម្មជាតិឲ្យបានច្រើន ពីព្រោះមិនត្រឹមតែផ្តល់ជីជាតិដល់ដំណាំទេ វាថែមទាំងជួយដល់ការរក្សាសំណើម​បានល្អនៅក្នុងដី។ ណាមួយទៀតវានឹងបន្សល់ទុកនូវជីវជាតិដល់ស្រូវនៅរដូវក្រោយថែមទៀត
ដើម្បីជួយរក្សាសំណើមក្នុងដីឲ្យបានល្អ គេគួរគ្របដីដោយប្រើចំបើង ឬស្លឹកឈើផ្សេងៗ។ សារធាតុទាំងនេះវានឹងរលួយក្លាយជាជីសម្រាប់ដំណាំ​ ជាពិសេសសម្រាប់ស្រូវនៅរដូវក្រោយ។

1.jpg


ជៀសវាងដាំដំណាំតែមួយមុខលើដីតែមួយពេក យកល្អដាំឲ្យបាន​២​-៣មុខ ប្រសិនបើខុសមួយក៏នៅមួយ ទៀតដែរ។ ម្យ៉ាងទៀតការដាំដំណាំច្រើនមុខវាអាចជួយការពារនូវការបំផ្លាញពីសត្វល្អិតចង្រៃដែរ។
ជួបជាមួយកសិករផ្សេងៗទៀត និងអ្នកបច្ចេកទេសដើម្បីសួរនាំពីបទពិសោធន៍ល្អៗក្នុងការដាំដុះ។
ក្តាប់ឲ្យបាននូវតំរូវការទីផ្សានិងផែនការដាំដុះរបស់កសិករដទៃនៅក្នុងតំបន់ផ្សេងទៀត ដើម្បីជៀសវាងនូវការដាំនូវដំណាំដូចៗគ្នា ពីព្រោះវានាំឲ្យមានការផលិតលើសតំរូវការទីផ្សារ។
ចងក្រងគ្នាជាក្រុមដើម្បីលក់ផលិតផល ពីព្រោះវាងាយស្រួលក្នុងការចរចាតម្លៃ ហើយងាយស្រួលដល់ឈ្មួញក្នុងការប្រមូលផ្តុំផលិតផល។ យកល្អជ្រើសរើសតំណាងដើម្បីទំនាក់ទំនងទីផ្សារ ជាពិសេសអ្នក ដែលហ៊ានទិញផលិផលក្នុងតម្លៃមួយសមរម្យ។ ជៀសវាងការដណ្តើមលក់ម្នាក់ៗដែលអាចឲ្យគេងាយស្រួលក្នុងការបន្ថោកតម្លៃរបស់យើង។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top