• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

បើគ្មានក្ដីសុខ ខំក្រសោបវាធ្វើអ្វី?

[Copy link]
148 0
Share
ស្នេហាកើតឡើងដោយឥតព្រាងទុក វាជារឿងក្រៅការគ្រប់គ្រង ហើយយើងក៏មិនអាចកំណត់វាបានដូចគ្នា ប៉ុន្តែអ្វីដែលយើងអាចធ្វើបាននោះគឺក្រោយពីទទួលបានវាហើយ តើយើងគួរតែសម្រេចចិត្តយ៉ាងណាជាមួយវា? ប្រសិនបើវាផ្ដល់ក្ដីសុខដល់យើងនោះគឺជារឿងប្រសើរណាស់។

1ba8eba94fd1caec7c6f5f97011ca222.jpg

ផ្ទុយទៅវិញ បើវាធ្វើឲ្យអ្នកមានតែដំប៉ៅទ្រូង ឈឺចាប់ ទុក្ខសោក និងមិនសប្បាយចិត្ត តើគួរនៅបន្ត ឬបោះបង់? នេះជាសំណួរសំខាន់។ ច្បាស់ណាស់ថា បើអ្នកមិនសប្បាយចិត្ត ថែមទាំងមានទុក្ខសោកទៀត តើអ្នកនៅប្រឹងឱបក្រសោបវាធ្វើអ្វីទៀត? តើអ្នកនៅប្រឹងឱបបន្លាឲ្យរយះសាច់ទ្រូងហូរឈាមកើតការឈឺផ្សាដល់ណាទៀត? វាដល់ពេលហើយ គឺពេលប្រលែងវា ដើម្បីស្រាលខ្លួន ស្រាលចិត្ត និងលែងរបួសតទៅទៀត មិនយូរប៉ុន្មានរបួសនោះនឹងជាសះស្បើយ ទោះបីជាវានៅតែមានស្លាកស្នាម ប៉ុន្តែក៏ប្រសើរជាជាងសង្ងំឱបបន្លាឈឺគ្រាំដល់ថ្ងៃស្លាប់ដែរ។
ចូរចាំថា “ពេលខ្លះស្រឡាញ់ខ្លាំង មិនចាំបាច់ត្រូវស្រវាឱបទុកជាប់ទ្រូងនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកគ្មានក្ដីសុខបាន ចូរដោះលែងខ្លួនឯង និងមនុស្សដែលអ្នកស្រឡាញ់ ប្រសិនបើគេ និងយើងមិនសមនឹងដើរផ្លូវតែមួយទេនោះ”
(អត្ថបទដោយ៖ រីតា)

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top