• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ក្រុមហ៊ុនហួវៃស្នើសុំចុះបញ្ជីស្លាកសញ្ញាផ្សេងមួយទៀតសម្រាប់ប្រព័ន្ធប្រតិបត្តិការថ្មីរបស...

[Copy link]
101 0
Share
ក្រុមហ៊ុនហួវៃបានដាក់ពាក្យសុំទៅកន់ ការិយាល័យទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញារបស់សហភាពអឺរ៉ុប ដោយព្យាយាមចុះឈ្មោះថា Harmony សម្រាប់ប្រព័ន្ធប្រតិបត្តិការប្រើប្រាស់ចំពោះទូរសព្ទ និងកុំព្យូទ័រ។ បញ្ជីឯកសារផ្សេងៗត្រូវបានចុះនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដោយបច្ចុប្បន្នឯកសារទាំងនោះកំពុងស្ថិតក្នុងដំណាក់កាលត្រួពិនិត្យនៅឡើយ។

1ba8eba94fd1caec7c6f5f97011ca222.jpg


ប្រព័ន្ធប្រតិបត្តិការ Hamony ចូលរួមជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Ark ដែលអាចប្រើនៅលើទីផ្សារសកលសម្រាប់ប្រព័ន្ធប្រតិបត្តិការលើឧបករណ៍នានារបស់ខ្លួន។ ប្រព័ន្ធប្រតិបត្តិការនេះត្រូវបានគេស្គាល់ជាច្រើនមកថា ប្រព័ន្ធដំណើរការហុងម៉េង ដោយវាបានស្ថិតនៅក្នុងការអភិវឌ្ឍនៅឡើយជាមួយនឹងរបាយការណ៍នៃការអភិវឌ្ឍរបស់វាតាំងពីឆ្នាំ២០១៥។ ប៉ុន្មានខែថ្មីៗនេះដោយសារតែភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន កើនឡើងដែលនាំឱ្យមានការហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា ក្រុមហ៊ុនហួវៃ និងហាមមិនឱ្យប្រើប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ អ៊ែនដ្រយ និង វីនដូ។
ខណៈពេលដែលការហាមឃាត់ត្រូវបានបន្ធូរបន្ថយក្នុងកម្រិតមួយ ប៉ុន្ដែក្រុមហ៊ុនហួវៃមិនបញ្ឈប់នោះទេ ពួកគេនៅតែខិតខំអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការមួយនេះបន្ថែម។
ពាក្យចចាមអារ៉ាមបាននិយាយថាប្រព័ន្ធប្រតិបត្តិការថ្មីនេះ នឹងអាចមាននៅលើស្មាតហ្វូននៅដើមឆ្នាំក្រោយ គឺឆ្នាំ២០២០ ដោយមានឧបករណ៍សាកល្បងចំនួនមួយលានគ្រឿងរួចទៅហើយ។ ទន្ទឹមនឹងនេះដែរនាយកប្រតិបត្តិក្រុមហ៊ុនហួវៃ បានបន្ថែមថាប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ហុងម៉េង លឿនជាងប្រព័ន្ធប្រតិបត្តិការអ៊ែនដ្រយ ហើយអាចប្រើនៅលើឧបករណ៍អ៊ីនធើណិត ក៏ដូចជាប្រព័ន្ធដំណើរការសម្រាប់មជ្ឈមណ្ឌលទិន្នន័យផ្សេងៗផងដែរ។ ដូចនេះច្បាស់យ៉ាងណានៅអនាគតយើងនឹងរង់ចាំបន្ថែមទៀត ពេលប្រព័ន្ធដំណើរការនេះបញ្ចេញជាផ្លូវការ និងឈ្មោះរបស់វាជាដើម។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top