• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

Street Food ៨ កន្លែងល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ

[Copy link]
54 0
Share
ទីក្រុងភ្នំពេញធំធេង និងកំពុងតែមានការអភិឌ្ឍន៍សឹងតែគ្រប់វិស័យមានហាងអាហារទំនើបៗ ហាងលក់ទំនិញទំនើបៗ ជាមួយគ្នានោះផងដែរក៏មានអាហារលក់តាមផ្លូវជាងក្រុមៗដែលគេហៅថា Street Food ជាច្រើនកន្លែងផងដែរ។
ខាងក្រោមនេះជាទីតាំង Street Food ទាំង ៨ កន្លែងល្អបំផុតនៅទីក្រុងភ្នំពេញដែលគួរឲ្យចាប់អារម្មណ៍៖

5afbeaa2d6803_1526459040.jpg

១. ប្លុក11
ប្លុក11 គឺជា Street Food មួយដែលមានលក់អាហារឆ្ញាញ់ៗ និងតម្លៃថោកសមរម្យ វាស្ថិតនៅផ្លូវលេខ 315 ខណ្ឌទួលគកទី២ រាជធានីភ្នំពេញ។


(ប្រភពរូបភាព៖ Google)
២. ត្រើយម្ខាង
បើជិះពីស្ពានជ្រោយចង្វារត្រង់ចំនុចរង្វង់មូលកាំភ្លើងធំឆ្លងទៅត្រើយម្ខាងទៀត រួចបត់ស្ដាំតាមបណ្ដោយទន្លេសាប នោះអ្នកនឹងបានឃើញមានគេលក់អាហារតាមដងផ្លូវ ជាពិសេសពេលប្រលប់ៗហ្នឹងតែម្ដង អាហារនៅទីនោះមានរសជាតិឆ្ញាញ់។

(ប្រភពរូបភាព៖ Google)
៣. ជិតរោងកុនលុច្ស
នៅក្បែរម្ដុំរោងកុនលុក្សមាន Street Food មួយកន្លែងដែលភាគច្រើនមានសុទ្ធតែអាហារសមុទ្រ លក់ក្នុងតម្លៃសមរម្យ និងមានរសជាតិឆ្ញាញ់។



(ប្រភពរូបភាព៖ Google)
៤. ផ្សាររុស្ស៊ី (ផ្សារទួលទំពូង)
បើនិយាយដល់ផ្សារទួលទំពូងគឺជាផ្សារមួយអាចហៅបានថាជាបណ្ដុំនៃទំនិញគ្រប់ប្រភេទ និងជាតំបន់ទេសចរណ៍ វាស្ថិតនៅតាមបណ្ដោយផ្លូវ 163, ភ្នំពេញ។ នៅទីនោះមានតូបតូចៗដាក់លក់របស់របរៗគ្រប់យ៉ាងមានតាំងពីម្ហូបអាហារជាច្រើនមុខ មីឆា បាយស្រូប ស៊ុប បន្លែ ផ្លែឈើស្រស់ៗ និងមានតូបកាហ្វេខ្មែរផងដែរ ដែលមានតម្លៃសមរម្យល្មមនឹងទិញទទួលទាន រួមទាំងមានលក់វត្ថុអនុស្សាវរីយ៍ទៀតផង។

(ប្រភពរូបភាព៖ Google)
៥. ផ្សារអូរឬស្សី
ផ្សារអូរឬស្សីគឺជាផ្សារដែលមានវ័យចំណាស់នៅទីក្រុងភ្នំពេញ ហើយប្រជាជននៅទីនេះគ្រប់គ្នាគឺស្គាល់ផ្សារនេះ។ វាស្ថិតនៅលើវិថី ឧកញ៉ាទេពផន ផ្លូវលេខ 182, រាជធានីភ្នំពេញ (Oknha TepPhan St. 182, Phnom Penh)។ នៅទីនោះលោកអ្នកអាចរកទិញអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាចបានក្នុងតម្លៃថោកសមរម្យ ថែមទាំងមានរសជាតិឆ្ញាញ់ផងដែរ ដោយចំនាយត្រឹមតែ ៥០០០ ទៅ ៦ ០០០ បានទាំងអាហារទាំងភេសជ្ជៈ។

(ប្រភពរូបភាព៖ Google)
៦. ផ្លូវ ១៣
នៅខាងក្រោយវត្តឧញ៉ាឡោម ផ្លូវលេខ ១៣ ខណ្ឌដូនពេញ, រាជធានីភ្នំពេញ មានកន្លែងគួរឲ្យចាប់អារម្មណ៍មួយ ដែលគ្រប់គ្នានៅតំបន់នោះនិយមទៅញ៉ាំអី និងអាចចាត់ទុកថាជា Street Food មួយកន្លែងផងដែរ ដែលមានលក់អាហារឆ្ញាញ់ និងតម្លៃសមរម្យមានមួយត្រឹមតែ ៤០០០ ទៅ ៥០០០រៀល ប៉ុណ្ណោះ ញ៉ាំបានមួយឆ្អែតក្នុងម្នាក់។


(ប្រភពរូបភាព៖ Google)
៧. ផ្សាររាត្រី ភ្នំពេញ
ផ្សាររាត្រីភ្នំពេញស្ថិតនៅលើវិថី ព្រះស៊ីសុវត្ថិ តាមបណ្ដោយទន្លេចតុមុខ រាជធានីភ្នំពេញ នៅទីនោះសម្បូរទៅដោយហាងអាហារបរទេស ព្រមទាំងមានបណ្ដុំអាហារខ្មែរលក់ជាតូបតូចៗផងដែរ តម្លៃមិនថ្លៃពេកក៏មិនថោកពេក ប៉ុន្តែអាហារឆ្ញាញ់ល្មមញ៉ាំបាន។

(ប្រភពរូបភាព៖ Google)
៨. ផ្សារបឹងត្របែក
មានអាហារជាច្រើនប្រភេទដែលលក់នៅផ្សារបឹងត្របែក ដែលមានទីតាំងស្ថិតនៅផ្លូវ 115។ យើងមានអាហារពេលព្រឹក និងអាហារស្រស់ បន្លែស្រស់ និងផ្លែឈើគ្រប់ប្រភេទ។ ប្រកាសនេះត្រូវបានចុះកាលបរិច្ឆេទ សង្ឃឹមថាអ្នករីករាយនឹងនៅពេលបានទៅទទួលទានអាហារនៅទីនោះ។

(ប្រភពរូបភាព៖ Google)
អត្ថបទដោយ៖ រីតា

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top