• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

មានត្រឹម $15 ម្នាក់ធ្វើដំណើរកម្សាន្តនៅភាគខាងជើងនៃក្រុងបាត់ដំបងបានដោយមិនបាច់ខ្វល់

[Copy link]
46 0
Share
លោកអ្នកកំពុងស្វែងរកព័ត៌មានទាក់ទងនឹងដំណើរកម្សាន្តនៅក្រុងបាត់ដំបងមែនទេ? ពិតជាប្រសើរណាស់បើបែបនោះមែន ព្រោះអត្ថបទមួយនេះនឹងជម្រាបលោកអ្នកអំពីដំណើរកម្សាន្តរយៈពេលមួយព្រឹកនៅភាគខាងជើងនៃក្រុងបាត់ដំបង។

1ba8eba94fd1caec7c6f5f97011ca222.jpg

+ចំនុចដែលត្រូវឈប់
១. កន្លែងធ្វើក្រឡានខ្មែរដោយដៃ និងវត្តសំរោងក្នុង
២. អាងចិញ្ចឹមក្រពើ
៣. កន្លែងធ្វើណែមខ្មែរដោយដៃ
៥. ប្រាសាទឯកភ្នំ
កន្លែងទាំង 5ខាងលើនេះគឺស្ថិតនៅលើខ្សែផ្លូវតែមួយនៅភាគខាងជើងនៃក្រុងបាត់ដំបង ដែលផ្ដល់ភាពងាយស្រួលមែនទែនក្នុងការធ្វើដំណើរកម្សាន្ត។
+ដំណើរកម្សាន្តករណីដើរដោយខ្លួនឯង
ជាដំបូងសូមកក់សណ្ឋាគារស្នាក់នៅជាមុនសិន(យ៉ាងហោចណាស់ក៏ ១អាទិត្យមុនដែរ) ដោយនៅទីនោះបន្ទប់មួយតម្លៃតែ $6 សម្រាប់បន្ទប់គ្រែមួយកង្ហារ គេងបានមនុស្ស 2នាក់ ចំនែក $7 បន្ទប់គ្រែពីរ និង $11 សម្រាប់គ្រែមួយម៉ាស៊ីនត្រជាក់ រួមទាំង $14 សម្រាប់គ្រែពីរម៉ាស៊ីនត្រជាក់ នេះជាតម្លៃដែលថោកបំផុត បើត្រូវការតម្លៃដែលថោកជាងនេះលោកអ្នកអាចកក់បន្ទប់ដម(Dorm Room) តម្លៃត្រឹមតែ $4.50 ទៅ $5 ក្នុងម្នាក់ ហើយមួយបន្ទប់មានគ្រែពីរជាន់ពីរសរុបមានគ្នា 4នាក់ក្នុងមួយបន្ទប់ ដែលលោកអ្នកត្រូវស្នាក់នៅជាមួយនឹងអ្នកផ្សេងទៀត(មានបន្ទប់ស្រីសុទ្ធ, ប្រុសសុទ្ធ និងប្រុសលាយស្រី)។

(ប្រភពរូបភាព៖ សណ្ឋាគារហ្វឺស)
ម៉ោង 8:30 ព្រឹកលោកអ្នករកជួលម៉ូតូពីហាងណាមួយតម្លៃត្រឹមតែ $6 តែប៉ុណ្ណោះ រួចហើយចាក់សាំងត្រឹមតែ 2លីត្រគឺគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរកម្សាន្តមួយព្រឹក។ រួចជិះតាមបណ្ដោយមាត់ស្ទឹងសង្កែឆ្ពោះទៅទិសខាងជើង(ជិះទៅចំនុចនីមួយៗតាម Google Map) លោកអ្នកនឹងបានឃើញអំពីរបៀបរស់នៅរបស់ប្រជាជននៅទីនោះ ព្រមទាំងទេសភាពនៅតាមភូមិតូចៗដែលមានដើមឈើអមនៅតាមដងផ្លូវយ៉ាងត្រជាក់ចិត្ត។ ជិះត្រឹមតែ 10នាទីនឹងដល់កន្លែងធ្វើក្រឡានខ្មែរ ដែលនៅទីនោះមានដុតក្រឡានស្រស់ៗអាចញ៉ាំបានភ្លាមៗដោយតម្លៃមួយត្រឹមតែ $0.50 ហើយលោកអ្នកអាចធ្វើការយល់ដឹងដោយការសួរព័ត៌មានពីការធ្វើក្រឡានពីអ្នកលក់បាន ព្រមទាំងអាចថតរូបពីដំណាក់កាលនៃការធ្វើក្រឡានថែមទៀតផង។



(ប្រភពរូបភាព៖ Google)
បន្ទាប់ពីចេញពីកន្លែងនោះ លោកអ្នកចូលទៅលេងវត្តសំរោងក្នុងដែលនៅជាប់នឹងរោងធ្វើក្រឡាននោះ។ វត្តសំរោងក្នុងគឺជាវត្តមួយដែលមានវ័យចំណាស់ខ្លាំងណាស់អាយុប្រហែលជា 100ឆ្នាំជាងមកហើយ។ កាលពីជំនាន់ប៉ុលពតវត្តនេះត្រូវបានគេផ្លាស់ប្ដូរទៅជាគុកឃុំឃាំងស្រ្តី និងកុមារមុននឹងយកទៅវាយសម្លាប់ចោល រហូតមកទល់សព្វថ្ងៃនេះវាត្រូវបានគេបិទទ្វារទុកចោល ប៉ុន្តែកន្លែងនេះត្រូវបានទទួលចំណាប់អារម្មណ៍ និងមានអ្នកទៅលេងកម្សាន្ត ព្រមទាំងថតផ្ដិតយករូបយ៉ាងច្រើនសន្ធឹកពីទេសភាពនៅទីនោះជាមួយនឹងរូបខ្លួនឯងបានយ៉ាងគួរឲ្យចាប់អារម្មណ៍។



ប្រភពរូបភាព៖ Google)
ម៉ោង 10:00ព្រឹក បន្តទៅឈប់នៅអាងចិញ្ចឹមក្រពើ លោកអ្នកនឹងបានឃើញពីរបៀបរបបនៃការចិញ្ចឹមសត្វក្រពើ និងបានថតរូបក្រពើតូចខ្ចូតៗ និងគួរឲ្យស្រឡាញ់ព្រមទាំងពួកក្រពើធំៗផងដែរ។


(ប្រភពរូបភាព៖ Google)
រួចហើយម៉ោង 10:30ព្រឹក ហួសទៅដល់កន្លែងធ្វើណែមខ្មែរដោយដៃ ឈប់នៅទីនោះត្រឹមតែ10នាទីអីគឺគ្រប់គ្រាន់ហើយសម្រាប់ការថតរូប និងធ្វើការមើលអ្នកភូមិធ្វើណែម។


(ប្រភពរូបភាព៖ Google)
បន្ទាប់មកទៀតជិះតម្រង់ទៅប្រាសាទឯកភ្នំតែម្ដង គិតថាទៅដល់ទីនោះប្រហែលជាម៉ោង 11:00ព្រឹក សម្រាប់ជនជាតិខ្មែរគឺមិនមានការបង់ប្រាក់ក្នុងការចូលទៅមើលប្រាសាទឡើយ។ ប្រាសាទឯកភ្នំ លោកអ្នកអាចធ្វើការថតរូបបានយ៉ាងស្រស់ស្អាតជាមួយនឹងប្រាសាទ ស្រះឈូកដែលនៅក្បែរនោះ ព្រមទាំងផ្ទះបុរាណនៅចំហៀងខាងមុខនៃប្រាសាទផងដែរ ធានាថាលោកអ្នកនឹងមានអនុស្សាវរីយ៍ និងការចងចាំដ៏ល្អពីដំណើរកម្សាន្តនោះត្រឡប់មកវិញ។ រួចហើយម៉ោង 12:00 ថ្ងៃត្រង់លោកអ្នកអាចត្រឡប់មកកន្លែងស្នាក់នៅវិញជាការស្រេច។


(ប្រភពរូបភាព៖ Google)
អត្ថបទដោយ៖ រីតា

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top