• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

បន្ទាប់ពីបែកធ្លាយអត់ឈប់ ពេលនេះ Samsung Galaxy Note10/10+ ត្រូវបាន renders ចេញហើយ

[Copy link]
94 0
Share
ស្មាតហ្វូន Galaxy Note 10 របស់ Samsung នឹងត្រូវបានប្រកាសចេញជាផ្លូវការ នៅថ្ងៃទី៧ ខែសីហា ដោយមានពីរប្រភេទគឺ Note 10 និង Note 10+។ មួយរយៈនេះយើងធ្លាប់បានដឹងជាច្រើនអំពីដំណឹងបែកធ្លាយរបស់ Samsung Galaxy Note 10/10+ ហើយនៅពេលនេះដំណឹងបែកធ្លាយទាំងនោះត្រូវបានអ្នកជំនាញ renders ចេញជាស្មាតហ្វូនពិតមកហើយ។


1ba8eba94fd1caec7c6f5f97011ca222.jpg

ចំពោះការ renders បញ្ចេញលើកនេះ គឺប៊ូតុងចុច Bixby គឺអស់ជីវិតហើយដោយត្រូវបានប្ដូរប៊ូតុង Power មកខាងឆ្វេងវិញម្ដង។ ហើយមកដល់ពេលនេះដដែលយើងនៅតែមិនទទួលដំណឹងអំពីផ្ទៃខាងក្រោមរបស់ Galaxy Note 10 ទាល់តែសោះ សូម្បីតែដំណឹងថ្មីដែលទើប render ចេញនេះក៏ដោយ ព្រោះមិនដឹងថាអនាគតស្មាតហ្វូននេះនៅតែប្រើរន្ធដោតកាស 3.5mm។ ពីព្រោះអីរឿងនេះនៅតែជាមន្ទិលសម្រាប់ប្រិយមិត្តរបស់ត្រកូល note ជាច្រើន ទោះជាឧបករណ៍ជាច្រើននៅពេលនេះភ្ជាប់ដោយប្របច្ចេកវិទ្យា Bluetooh ច្រើនយ៉ាងណាក៏ដោយ ក៏មនុស្សជាច្រើនមានឧបករណ៍មិនតិចទេ ដែលត្រូវភ្ជាប់ទៅស្មាតហ្វូនត្រកូល note ដោយប្រើរន្ធដោតកាសស៊េរីចាស់មួយនេះ។


តែទោះជាយ៉ាងណាក៏ដោយនៅផ្ទៃខាងលើដែលយើងបានមើលរូប renders ចេញនោះ គឺ Note10 រន្ធដោតស៊ីម និងមានស៊ែនស័រ blaster IR សម្រាប់បញ្ជារទៅកាន់ឧបករណ៍អេឡិចត្រូនិកផ្សេងៗបានថែមទៀតផង។


ចំពោះការ renders នេះផងដែរនាឡិកាឆ្លាតវៃ Active Watch2 ក៏មានវត្តមានមកផងដែរ ជាមួយពណ៌ទាក់ចិត្តសម្រាប់បណ្ដាសុភាពៗនារី ដោយខ្សែពាក់របស់វាត្រូវបានផលិតចេញពីសារធាតុស៊ីលីកុន មិនដូចស្បែកមួយនៃនាឡិកា Black Watch Active2 ដែលយើងបានឃើញបែកធ្លាយពីមុននោះទេ។
ក្រុមហ៊ុន Samsung ក៏មានពាក្យចចាមអារ៉ាមផងដែរថា នឹងបញ្ចេញមុខងារទប់សម្លេងរំខានពីខាងក្រៅសម្រាប់ Note10។ Galaxy Note 10/10+ មានរូបនិងថាមពលខ្លាំងប៉ុណ្ណា យើងនឹងរង់ចាំតែបន្តិចទៀតប៉ុណ្ណោះ ហើយសម្រាប់ដំណឹងបន្ថែមអំពីស្មាតហ្វូននេះ យើងនឹងផ្ដល់ទៅអ្នកបន្ថែមទៀតនៅពេលក្រោយ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top